បញ្ហាធំ ទីមួយគឺអ្នកតាំងខ្លួនសង្គ្រោះមានបញ្ញាអន់មិនអាចកំនត់បានច្បាស់មុខជនរងគ្រោះ ឬមុខសត្រូវ។ ទីពីរ អ្នកដែលតាំងខ្លួនជាអ្នកសង្គ្រោះមានអំនួតថាខ្លួនជាអ្នកយល់LDPហើយ ខ្លួនយល់ត្រូវហើយ។ អំនួតបែបនេះជាការប្រមាទមួយ មានន័យថាមើលងាយការ ដូច្នេះពួកគេបាត់ចិត្តក្រែង ដែលជាចិត្តជំរុញអោយគេមានការស្ទាបស្ទង់តើជាខ្មាំងឬជាជនរងគ្រោះនោះអោយឈឹង ចរិតអំនួតនេះធ្វើអោយអ្នកនៅជុំវិញរួមទាំងមនុស្សដែលខ្លួនអ្នកថានឹងសង្គ្រោះនោះ ជិន ស្អប់អ្នកខ្លាំងណាស់ តើបើមានចរិតបែបនេះហើយនឹងទៅសង្គ្រោះអ្នកណាបានទៅ ព្រោះមនុស្សសង្គ្រោះគេ មានចិត្តអាណិតគេ មិនមែនមកសំដែងនូវអំនួតដាក់គេនោះទេ និយាយអោយស្រួលស្តាប់ថា មនុស្សមានចិត្តអំនួត មិនអាចជាមនុស្សមានចិត្តសង្គ្រោះទេ។ ទីបី អ្នកតាំងខ្លួនជាអ្នកសង្គ្រោះគេ តែគ្មានចិត្តអធ្យាស្រ័យធំទូលាយដែលជាលក្ខណ:សម្បត្តិនៃចិត្តដែលខ្វះមិនបានរបស់អ្នកសង្គ្រោះ។ អោយតែគេនិយាយប៉ះខ្លួននិងក្រុមខ្លួន ចិត្តនេះខឹងឡើងភ្លាមស្អប់អ្នកនិយាយនោះភ្លាម គ្មានបានមើលឃើញថា អូគ្នានិយាយនេះដោយសារល្ងង់ច្រើនជាងខូច ចិត្តបែបនេះជាចិត្តចង្អៀតមិនមែនជាចិត្តអ្នកសង្គ្រោះទេ។ បើគេល្ងង់នោះគឺជាជនរងគ្រោះដែលយើងត្រូវសង្គ្រោះទេ មិនមែនពួកសត្រូវដែលព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានកាច់មួល បំភ្លៃការពិតដោយដឹងខ្លួនដែលយើងហៅថាពួកអាយាទឆ្កែនោះទេ។បើអ្នកគ្មានចិត្តទូលាយ សូមច្បាស់ខ្លួនឯងថាកុំតាំងខ្លួនជាអ្នកសង្គ្រោះ។ ទីបួន ខ្វះសិល្ប:ក្នុងល្បែងសង្គ្រោះនេះ។ ជួនកាលអ្នកត្រូវសំដែងជាតួស្លូតជាជនរងគ្រោះ ជាមនុស្សល្ងង់គួរអោយអាណិតនៅក្នុងសមរភូមិសង្គ្រោះ និងកំចាត់ជនថោកទាបអោយរាបដល់ដីនេះផង។ អ្នកកំពុងប្រើទីលានបណ្តាញfacebook ឬបណ្តាញសង្គមផ្សេងទៀត ជាទីលានសង្គ្រោះផងនិងជាទីលានកំចាត់ជនមាយាទថោកដែលជាអ្នកព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានបំផ្លាញអ្នកដទៃដោយដឹងខ្លួនផង អញ្ចឹងនេះជាទីសាធារណ:មួយដែលមានអ្នកមើលច្រើន។ ជួនកាលអ្នកដឹងថាហ្នឹងជាខ្មាំងដែលអ្នកត្រូវកំចាត់ តែអ្នកធ្វើជាល្ងង់ធ្វើជាកំនត់មុខសញ្ញាខ្មាំងមិនបាន អ្នកធ្វើជាស្លូតផង ល្ងង់ផង ខំពន្យល់អាមាយាទថោកដែលជាជនធ្វើដេកលក់នោះ អោយដូចជាអ្នកកំពុងពន្យល់ដោយសណ្តោសដល់ជនដែលអ្នកត្រូវសង្គ្រោះអញ្ចឹង តែការពិតអ្នកស្គាល់ច្បាស់ណាស់ថាវានេះជាសត្រូវនៃជនរងគ្រោះក៏ដូចជាសត្រូវរបស់យើងដែរ តែយើងសំដែងស្លូតល្ងង់គឺដើម្បីទាក់យកសមានចិត្តរបស់អ្នកឈរសម្លឹងមកកាន់ឆាកប្រយុទ្ធលាក់មុខរវាងអ្នកនឹងសត្រូវរបស់អ្នកទៅវិញទេ។ អ្នកអាចប្រើវិធីនេះដើម្បីផ្តួលសត្រូវឬរំដោះចំណាប់ខ្មាំងពីសត្រូវអ្នក។ វិធីនេះចៀសវាងបានការមើលឃើញដោយភាន់ច្រលំនៃក្រុមជនរងគ្រោះដែលយើងត្រូវសង្គ្រោះ ថាLDPជាក្រុមដែលគ្មានសីលធម៌ ដែលធ្វើអោយពួកដែលមាននិស្ស័យអាចសង្គ្រោះបានសោះបិទទ្វារចិត្ត លែងមានឱកាសអោយយើងសង្គ្រោះបាន។ សត្រូវរបស់យើងមានល្បិចទុច្ចរិតច្រើនណាស់ ដូច្នេះអ្នកសង្គ្រោះក៏ត្រូវតែមានសិល្ប:កំទេច និងសង្គ្រោះសំបូរបែបដែរ។ ពូជាកាំភ្លើងធំពូត្រូវប្រើសិល្ប:មួយធ្វើអោយរង្គើរគ្រប់សណ្ឋានមនុស្សដែលត្រូវគ្រាប់កាំភ្លើងនោះ។ អ្នកមានឧប្បនិស្ស័យចាស់ក្លា ស្តាប់ឮហើយយល់ភ្លាមៗ អ្នកដែលមានឧប្បនិស្ស័យទន់ខ្សោយងីងើឬខឹងក្តៅក្រហាយនឹងពូនៅគ្រាដំបូង ដែលនឹងទៅជាមុខសញ្ញាសំរាប់ពួកក្មួយដែលជាទ័ពថ្មើជើងចូលទៅកៀករួចប្រើសិល្ប:ទន់ភ្លន់ អធ្យាស្រ័យទូលំទូលាយ ក្នុងការនាំគាត់អោយបើកចិត្ត។ ចំពោះពួកអាឈាមឆ្កែទាំងឡាយវាត្រូវកាំភ្លើងធំហើយវាចុកចាប់ ចេកចាច ជេរបញ្ចោរយើងនោះជារឿងជោគជ័យរបស់យើងទៅវិញទេ។ នៅមានឧទាហរណ៍ច្រើនរាប់មិនអស់ក្នុងសិល្ប:នៃការសង្គ្រោះនេះ។
មានគ្នាយើងខ្លះនិយាយថា និយាយដូចខ្ញុំ ខ្លាំងៗ ប្រើភាសាគ្រោតគ្រាត លាយនឹងពាក្យដៀលជេរ អញ្ចឹង អ្នកដែលអាចទទួលស្តាប់បាន គឺមានតែពួកអ្នកយល់LDPរួចហើយទេ អ្នកថ្មីមិនទាន់យល់LDPគេទទួលយកមិនបានទេ។ ខ្ញុំចេះតែលួចសើចក្នុងពោះ តើអ្នកយល់LDPទាំងអស់ហ្នឹង ពីដំបូងមកសុទ្ធតែយល់LDPស្រាប់តែម្តងឬ? ហើយអ្នកថ្មីដែលទើបស្តាប់LDPយល់ រួមទាំងអ្នកទើបតែបែរពីCNRPមកLDPក្នុងពេលថ្មីៗនេះ តើពួកគាត់នោះស្តាប់LDPយល់ស្រាប់ពីមុនមកឬ?ខ្ញុំមិនតបតទៅវិញ ហើយចេះតែលួចសើចក្នុងពោះ។ មនុស្សមានទេពកោសល្យផ្សេងគ្នា បើអោយមនុស្សម្នាក់ដែលមានទេពកោសល្យមួយបែប ហើយអ្នកផ្សេងចង់ស្នើអោយបញ្ឈប់ទេពកោសល្យនោះ ដោយជំនួសមកវិញនូវទេពកោសល្យរបស់អ្នកស្នើ ពិតណាស់អ្នកដែលត្រូវបានគេស្នើរនោះមិនអាចបញ្ចេញស្នាដៃអស្ចារ្យដោយបោះបង់ចោលទេពកោសល្យកំនើតរបស់គេបានទេ។គេភ្លេចគិតថាព្រោះតែពាក្យខ្លាំងៗ គ្រោតគ្រាតចំពោះមនុស្សដែលគួរប្រើពាក្យគ្រោតគ្រាត ជេរដៀលមនុស្សដែលគួរដៀលនេះហើយ ដែលធ្វើអោយអ្នកទៅនិយាយពាក្យស្រួលថ្មមៗនឹងពួកអ្នកខឹងស្អប់ខ្ញុំនោះ បានស្រួលជាងមិនទាន់ជេរតិះដៀលនោះ ដូចមនុស្សឈ្លោះគ្នាប្តឹងគ្នាឡើងតុលាការហិនហោចអស់ទ្រព្យសម្បត្តិច្រើនព្រោះតែការប្តឹងផ្តល់នោះទើបពួកគេព្រមចរចាគ្នាអញ្ចឹងដែរ។ ខ្ញុំមានទេពកោសល្យរបស់ខ្ញុំ ទុកអោយខ្ញុំដើរផ្លូវខ្ញុំចុះ អ្នកមានទេព្យកោសល្យរបស់អ្នកៗដើរផ្លូវអ្នកទៅ ខ្ញុំនឹងគោរពអោយតំលៃចំពោះការងាររបស់អ្នកដែលបំពេញអោយការងាររបស់ខ្ញុំ ហើយអ្នកក៏ត្រូវតែមើលអោយឃើញតំៃលនៃការងាររបស់ខ្ញុំដែលបានបំពេញអោយការងាររបស់អ្នកផងដែរ។ខ្ញុំមិនដែលសុំអ្នកអោយធ្វើូដូចខ្ញុំ ព្រោះខ្ញុំមើលឃើញធម្មជាតិមិនដូចខ្ញុំរបស់អ្នក ហើយនឹងតំលៃបំពេញនៃការងារអ្នកចំពោះការងាររបស់ខ្ញុំ តែសូមអ្នកកុំសុំអោយខ្ញុំបោះបង់នូវអ្វីដែលជាខ្ញុំហើយជំនួសមកវិញនូវអ្វីដែលជាអ្នក សុំទោសខ្ញុំធ្វើតាមអ្នកមិនបានទេ ទោះខ្ញុំចង់ក៏ធ្វើមិនបានដែរ ព្រោះវាមិនមែនជាទេពកោសល្យកំណើតរបស់ខ្ញុំទេ។រឿងដែលត្រឹមត្រូវ អ្នកត្រូវមើលអោយឃើញតំលៃនៃការងាររបស់ខ្ញុំ ចំពោះការងារដែលអ្នកកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង ហើយខ្ញុំក៏ដូចគ្នា ខ្ញុំបានមើលឃើញតំលៃការងាររបស់អ្នក ដែលបំពេញអោយការងារដែលខ្ញុំកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង។
Veasna Khem
មានអ្នកខ្លះជាLDPយើងបានមកប្រាប់ខ្ញុំថា បងមានបងម្នាក់នោះគាត់ជាមនុស្សល្អទេ ហើយគាត់ឆ្លាតទៀត គាត់តាមដានស្តាប់បងច្រើនណាស់ តែគាត់ស្តាប់បងគាត់ទាស់នឹងបង ថាបងអួត ហើយសំដីអាក្រក់គ្មានសីលធម៌ទេ តែខ្ញុំមើលឃើញថាគាត់ជាមនុស្សល្អ ហើយឆ្លាតទៀត គាត់និយាយជាមួយខ្ញុំត្រូវគ្នាល្អណាស់ ខ្ញុំយល់ថាមនុស្សនេះអាចសង្គ្រោះបានណាបង ទុកអោយខ្ញុំសង្គ្រោះគាត់។ ខ្ញុំចេះតែគិតពីពាក្យថាល្អហើយនិងឆ្លាតនៅជុំគ្នា តើធាតុល្អទាំងពីរនេះ គឺល្អនិងឆ្លាត នៅជុំគ្នាហើយ នៅតែមើលជំរៅភាសាដួងចិត្តខ្ញុំមិនយល់ទៀតមែនឬ?ល្អ? មនុស្សល្អតែល្ងង់គ្នាអាចនឹងមិនស្គាល់ មើលមិនយល់ភាសាដួងចិត្តរបស់ខ្ញុំមែន។ ឆ្លាត? មនុស្សឆ្លាត ពិតណាស់ត្រូវតែមានសមត្ថភាពស្តាប់ភាសាដួងចិត្តខ្ញុំយល់ តែដោយពួកគេខូច ឬមានអំនួត មិនព្រមទទួលយកភាពខ្លាំងជាងខ្លួនរបស់អ្នកដទៃ ដូច្នេះគេចេះតែរកលេសនេះលេសនោះ ដើម្បីមិនទទួលយកភាពល្អរបស់អ្នកដទៃទៅ។ អញ្ចឹងគេអាចជាមនុស្សឆ្លាតតែមិនល្អទេ។ ម្តេចក៏ឆ្លាតផង ល្អផងបែរជាស្តាប់ភាសាដួងចិត្តខ្ញុំមិនយល់ទៅវិញ តើអាចមានរឿងបែបហ្នឹងកើតឡើងដែរឬ?? មនុស្សល្ងង់ច្រើនណាស់ តែគាត់ល្អ គាត់ស្តាប់យល់នូវភាសាដួងចិត្តរបស់ខ្ញុំបាន ចុះអ្នកនោះឆ្លាតផងហើយល្អផងម្តេចបែរជាមិនអាចស្តាប់សំលេងដួងចិត្តខ្ញុំយល់អញ្ចឹងទៅវិញ? គ្មានមនុស្សណាម្នាក់ដែលស្ទុះមកអោបខ្ញុំ គោរពខ្ញុំ ឬយំព្រោះខ្ញុំ ដោយសារបញ្ញា ភាពវាងវៃឬចំណេះដឹងរបស់ខ្ញុំឡើយ តែពួកគេគោរព ដឹងគុណ រហូតស្រក់ទឹកភ្នែកបានគឺព្រោះតែ ពួកគេស្តាប់ទាន់នូវភាសារៀបរាប់ ទាំងទុក្ខព្រួយ ខ្វាយខ្វល់ ឈឺឆ្អាល ឈឺចាប់ នៃដួងចិត្តខ្ញុំ ចំពោះពលរដ្ឋឬមនុស្សទាំងឡាយទេតើ។ ពួកគេយល់ច្បាស់ ពាល់ត្រូវយ៉ាងប្រាកដថា ភាសាដួងចិត្តបែបនេះ មានតែបេះដូងសង្គ្រោះខ្លាំងខ្លាទេដែលអាចមានភាសាបែបនេះបាន បេះដូងមនុស្សធម្មតាឬចិត្តសង្គ្រោះមិនដល់កំរិត បេះដូងនោះនឹងមិនរៀបរាប់បាននូវភាសាបែបនេះទេ។ ពួកអ្នកពាល់ត្រូវនូវបេះដូងបែបនេះ មិនឮសូរអួួតទេ មិនឮសូរជេរទេ មិនឮពាក្យគ្រោតគ្រាតអសុរសទេ មិនឮសូរភាសាអសីលធម៌ទេ តែឮតែឈឺឆ្អាល ស្រឡាញ់ សង្គ្រោះ សណ្តោស លះបង់ទៅវិញទេ គ្មានទើសទាស់អ្វីបន្តិចនឹងភាសាបែបនេះទេ មានតែការពេញចិត្តនិងគោរពទៅវិញទេ។ ឬអ្នកច្រឡំភាសាបែបនេះ ជាមួួយភាសាដួងចិត្តដែលឈ្លើយ សាហាវ ចិត្តចង្អៀត ច្រឡោងខាម ដែលជាលក្ខណ:របស់ជនពាល? បើបែបនេះមែន អ្នកពិតណាស់មិនទាន់ចេះស្តាប់ភាសាបេះដូងទេ ម្តេចអាចថាអ្នកជាមនុស្សឆ្លាតកើត?? ឬអ្នកអាចស្តាប់យល់ភាសាបេះដូងបាន តែមកពីអ្នកជាមនុស្សខូច មិនព្រមទទួលយកភាពល្អរបស់អ្នកដទៃ ព្រោះតែដោយបើទទួលយកភាពល្អរបស់គេ អ្នកនឹងអន់ឬខាតប្រយោជន៌ណាមួយរបស់អ្នក???ក្នងករណីនេះអ្នកមិនមែនជាមនុស្សល្អទេ។សរុបមក មិនអាចមានមនុស្សល្អផង ហើយឆ្លាតផង និងបានស្តាប់ខ្ញុំគ្រប់គ្រាន់ហើយផង នៅតែមិនយល់បាននូវភាសាដួងចិត្តរបស់ខ្ញុំបានទេ។ មានរឿងមួយទៀត ចុះហេតុអ្វីបានជាច្រើនលើក យើងស្តាប់សមាជិកឬអ្នកគាំទ្រLDPខ្លះគាត់ប្រើសំដីគ្រោតគ្រាតចេញទៅ យើងខ្ទាស់ត្រចៀក? គឺពាក្យគ្រោតគ្រាតដែលគាត់ប្រើទៅកាន់ជនរងគ្រោះ មិនមែនទៅកាន់ពួកមនុស្សឈាមឆ្កែទេ? ព្រោះកំរិតទឹកចិត្តដែលឈឺឆ្អាល វ័យ ការលះបង់កន្លងមកមិនទាន់ដល់កំរិតដែលអាចប្រើសំដីបែបនេះទៅកាន់ជនរងគ្រោះបាន។ ស្តាប់ទៅវាឆ្គងត្រចៀកណាស់ កុំខំសំដែងអី កុំខំថ្លឺងថ្លែងថាដល់ពេលដែលអាត្មាអញអាចប្រើភាសាគ្រោតគ្រាតទៅកាន់ជនរងគ្រោះឬនៅអី ថ្ងៃមួយដែលអ្នក មានគុណសម្បត្តិគ្រប់គ្រាន់ជាអ្នកសង្គ្រោះ និងបានធ្វើនូវការងារបំរើនូវចិត្តសង្គ្រោះរបស់អ្នកគ្រប់គ្រាន់ហើយនោះ ចិត្តដ៏ខ្ពស់នោះ នឹងរុញអ្នកអោយប្រើភាសាដួងចិត្តដ៏ទ្រគោះ គ្រោតគ្រាត ពេញដោយក្តីអាណិតស្រឡាញ់ ឈឺឆ្អាល សណ្តោស ទៅកាន់ជនរងគ្រោះ មិនមែនទៅកាន់ពួកមាយាទថោកទេ បានយ៉ាងល្អអស្ចារ្យ។នេះគឺភាសាដួងចិត្តរបស់អ្នកសង្គ្រោះ ដែលជាលក្ខណ:ល្អឆើតអស្ចារ្យខុសគេតែមួយគត់ (Unique) ដែលជាអត្តសញ្ញាណមិនអាចខ្វះបាននៃជនជាអ្នកសង្គ្រោះដែលជាបថុច្ចជនទាំងឡាយ ដែលអ្នកអាចមើលលំអានម្តាយឪពុកដែលស្រឡាញ់កូន របស់គាត់ ហើយពេលឃើញកូនរបស់គាត់កំពុងតែបំផ្លាញខ្លួនឯងក្នុងទំរង់ណាមួួយនោះ តើគាត់មានកិរិយាយ៉ាងណាចំពោះកូនគាត់ដែលកំពុងតែដើរផ្លូវខុសនោះ អ្នកនឹងយល់ដល់ចិត្តអ្នកសង្គ្រោះហើយ។ ពួកអ្នកផ្អែមល្ហែមគ្រប់តែរឿង គ្រប់តែស្ថានភាពនៃមនុស្សជាអ្នកដទៃជុំវិញខ្លួន មិនអាចជាជនមានទឹកចិត្តសង្គ្រោះថ្នាក់ខ្ពស់ឡើយ ដូចជាម្តាយឪពុកដែលមានចិត្តធម្មតាចំពោះគ្រប់ស្ថានភាពទាំងល្អឬអាក្រក់របស់កូន គឺមិនមានឡើយយ៉ាងដូច្នោះដែរ។ចំណាំ: បើទុកជាអ្នកមិនទាន់មានចិត្តជាអ្នកសង្គ្រោះថ្នាក់ខ្ពស់ដល់កំរិតអាចប្រើពាក្យទ្រគោះចំពោះជនរងគ្រោះបានក៏ដោយ ក៏ចិត្តជាមនុស្សល្អដែលស្អប់មនុស្សខូចរបស់អ្នក អាចបណ្តាលអោយអ្នកអាចជេរពួកអាឈាមឆ្កែបានដែរ។តែបញ្ហានៅត្រង់ថាតើ អ្នកអាចមានសមត្ថភាពកំនត់មុខសញ្ញាថា មួយណាជាជនរងគ្រោះ មួយណាជាពួកអាឈាមឆ្កែបានដែរឬទេតែប៉ុណ្ណោះ។។។

Khem Veasna
សំរាប់ LDP ជួយគឺ ជួយ គ្មានលាយឡំនឹងប្រយោជន៍ផ្ទាល់ខ្លួនអ្វីទេ គេស្រឡាញ់ ឬគាំទ្រ LDP មិនស្ថិតនៅក្នុងចេតនារបស់ LDP យើងក្នុងរឿងជួយនេះទេក្មួយ។ ប៉ុន្តែសូមលក្ខខណ្ឌតែម្យ៉ាង គឺសុំអោយអ្នកដែល LDP ត្រូវជួយនោះជាមនុស្សមានតំលៃសំរាប់មនុស្សដទៃទៀតផងតែប៉ុណ្ណោះណាក្មួយ។ យើង LDPស្គាល់សណ្តានអ្នកយល់ LDP យើងណាស់ ពួកគេសុទ្ធតែជាមនុស្សគួរផ្តល់ឱកាសណាស់ណាក្មួយ។ មិនមែនព្រោះតែគេគាំទ្រ LDP គេត្រូវបានក្លាយជាមនុស្សមានតំលៃនោះទេ ប៉ុន្តែពួកគេជាមនុស្សមានសណ្តានល្អស្រេចស្រាប់មុនពួកគេបានក្លាយជា LDPម្លេះណាក្មួយ។ យ៉ាងណាក៏ពូសូមសរសើរចិត្តក្មួយដែលមានបំណងល្អចង់អោយ LDP បើកចិត្តអោយទូលាយសំរាប់ខ្មែរទូទៅដែរ ប៉ុន្តែ យើងLDPយល់ខុសនឹងក្មួយបន្តិចត្រង់ថាយើងជួយមនុស្សយើងគិតដល់តំលៃមនុស្សដែលយើងត្រូវជួយតែប៉ុណ្ណោះ។ សំរាប់ LDP ការយល់ពី LDP ហើយក្លាយខ្លួនជា LDPជាការធ្វើតេស្តមួយដែលគួរអោយទុកចិត្តណាស់ថាអ្នកនោះជាមនុស្សមានតំលៃគួរទទួលបានការជួយពី LDP៕
កាលណាមានមនុស្សចូលរួមក្នុងព្រឹត្តិការណ៍ណាមួយមានចំនួនតិច ពួកសង្គ្រោះជាតិនិយាយ LDP ជាក្រុមមនុស្សមួយដំបរស្វា ធ្វើនយោបាយមួយរយឆ្នាំទៀតមិនបានមួយជើងកៅអីក្នុងរដ្ឋសភាផង តែបើមើលឃើញថាព្រឹត្តិការណ៍ណាមួយមានអ្នកចូលរួមនឹង LDP ច្រើន សង្គ្រោះជាតិ និយាយថា នោះគឺជាការជួយជ្រោមជ្រែងរបស់ CPP។ ពិតជាសណ្តានពីធម្មជាតិមិនអាចមានអ្វីទៅដូរបានដែលប្រមូលផ្តុំកសាងឡើងដោយលោកប្រធានដ៏មហិមា សម រង្ស៊ី និងលោកអនុប្រធាន ដ៏អស្ចារ្យ កឹម សុខា ពិតប្រាកដមែន។ អ្នកថាយ៉ាងណា ជាតំលៃរបស់អ្នក គ្មានប៉ះពាល់បន្តិចណាទេដល់តំលៃរបស់ LDP។ តាំងពីកកើតរហូតមកដល់ឥឡូវនិងទៅអនាគត LDP នៅតែជា LDP។ LDPជាគំរូនៃខ្មែរថ្មី។ បដិវត្តន៍របស់ LDP ផ្អែកទាំងស្រុងតែទៅលើហេតុផលនិងប្រយោជន៍ គ្មានសំពាធណាមួយពីខាងក្រៅមកបង្វែរចរិតច្បាស់លាស់និងប្តូរផ្តាច់របស់ LDP បានឡើយ។នេះគឺជាឥស្សរភាពផ្លូវចិត្តរបស់អ្នកជួយ ដែលក្នុងមួយជីវិតមនុស្សអាត្មានិយម មិនអាចពាល់ត្រូវឥស្សរភាពបែបនេះបានឡើយ៕
When there are not so many people in an event, CNRP says that LDP is just few persons who will never take a parliament seat despite after a hundred year but if they notice a significant number of LDP in an event, CNRP says that it is due to the CPP's support. This is surely a natural kinship than can not be changed as it was inherited from the Great President Sam Rainsy and the Great Vice-President Kem Sokkha. Since the beginning until now and in the future, LDP is still LDP. LDP is the role model of new Khmer. LDP revolution solely depends on reason and interest. No external pressure can transform LDP's firm and dedicated characteristic. This is the mental freedom of a helper that a selfish person will never feel for life.
Khem Veasna added 3 new photos.
តើហេតុអ្វីបានជាយើងបានមកជួបជុំគ្នាហើយបង្កើតជាគ្រួសារ LDP នេះឡើង? នោះគឺព្រោះតែសត្រូវរបស់ជនជាតិយើង។ តើអ្វីជាសត្រូវរបស់ជនជាតិយើងដែលជាដើមហេតុបណ្តាលអោយមានគ្រួសារ LDPនេះ? ភាពក្រីក្រ ការជិះជាន់របស់អ្នកមានអំណាច អ្នកមានលុយ អ្នកឆ្លាត មកលើពលរដ្ឋស្លូតត្រង់យើង ភាពល្ងិតល្ងង់ ប្រើតែការជឿក្នុងការរស់នៅរបស់ជាតិសាសន៍យើង ការឈ្លានពានរបស់បរទេសមកលើមាតុភូមិយើង ទាំងនេះគឺសុទ្ធតែជាសត្រូវរបស់ពូជសាសន៍យើង ដែលជាហេតុយ៉ាងប្រាកដដែលបណ្តាលអោយមានវត្តមានមហាគ្រួសារយើង គឺ LDPនៅលើទឹកដីសុវណ្ណភូមិនេះ។ ចុះហេតុអ្វីមនុស្សខ្មែរដទៃទៀតមិនបានមកជួបជុំគ្នាក្នុងគ្រួសារ LDP របស់យើង? ចំលើយដោយអត់សង្ស័យឆ្លើយថា ព្រោះពួកគេមានបេះដូងចំពោះជាតិខុសពីយើង ដូច្នេះយើងអាចរកគ្នាឃើញក៏ព្រោះតែបេះដូងរបស់យើងចំពោះជាតិវាដូចគ្នានេះឯង។ សត្រូវរបស់ជាតិសាសន៍កាន់តែខ្លាំង គ្រួសារយើងកាន់តែមូលគ្នា កាន់តែស្រឡាញ់គ្នា កាន់តែណែនឡើងៗ មាំឡើងៗ ព្រោះបេះដូងរបស់យើងវារុញយើងអោយកាន់តែចូលកៀកគ្នា។ នេះគឺជាមនោសញ្ចេតនាពូជសាសន៍ ដែលជាធាតុគ្រឹះចាំបាច់បំផុតខ្វះមិនបាន ទោះក្នុងជាតិសាសន៍ណាក៏ដោយ សំរាប់កសាងភាពរុងរឿងប្រកបដោយភាពថ្លៃថ្នូរអោយពូជសាសន៍នោះ៕
Why do we get together to establish this LDP family? It is because of the enemy of our people. What are those enemies which cause the presence of LDP family? Poverty; powerful, rich and smart person oppressing kind and honest one; unreasonable belief in our people's daily life; foreign invasion over our homeland; all these are our enemies which are the main causes of the presence of this large family, LDP on this golden land. Why other Khmer people can not join our LDP family? The unsuspected answer is that they have different sort of heart toward the nation. We therefore can find each other as we have the same kind of heart toward our nation. The stronger our enemies are, the more we get well together, the more we love each other, the more solidarity because our hearts push us to get closer. Racial sentiment is an indispensable pillar in building prosperity and dignity of a race.

កំពុងជិះរថភ្លើងទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ដោយនាំទៅជាមួយនូវអនុស្សាវរីនៅសាធារណៈរដ្ឋកូរ៉េ ដ៏អស្ចារ្យច្រើនរាប់មិនអស់។ ពួកយើងទាំងអស់គ្នាកំពុងតែគិតរកវិធីជួយប្រទេសជាតិ ខណៈដែលក្រុមមួយចំនួនកំពុងតែរកវិធីការទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីជាតិ៕
On the way back to airport by train for boarding to motherland with plenty of wonderful memories from Korea, We are all thinking about how to help our nation while other group of people are thinking about their personal gains.
ជីវិតជាតិនេះ កើតមកធុញនឹងជីវិតណាស់ ថែមលើនេះ ពិបាកទ្រាំនឹងមើលសង្គមដ៏អយុត្តិធម៌នេះណាស់ ជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទេអ្វីៗសុទ្ធតែជាគ្រឿងបញ្ឆោតជីវិតតែប៉ុណ្ណោះ។ បើគ្មានការងារឧត្តមគតិមួយនេះទេខ្ញុំនឹងបិទភ្នែកដើម្បីកុំអោយឃើញភពផែនដីដ៏សោះកក្រោះនេះជារៀងរហូតហើយ។
មាតុភូមិមួយនេះមិនអាចក្លាយជាកន្លែងសុខសាន្តសំរាប់ពួកយើងរស់នៅទេ បើសិនណាពួកយើងមិនបានចូលរួមធ្វើដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ!!!
This life is so boring. On top of this, it is painful to see this
injustice society. Life is absolutely nonsense. Everything in life is
just deluding. Without this idealistic work, I would close my eyes
and forever leave this meaningless world.

This homeland will not become our comfortable shelter if we do not join to build it with our own hands.
Khem Veasna added 2 new photos — with Kun Sokkheng and 7 others.
ជីវិតជាតិនេះ កើតមកធុញនឹងជីវិតណាស់ ថែមលើនេះ ពិបាកទ្រាំនឹងមើលសង្គមដ៏អយុត្តិធម៌នេះណាស់ ជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទេ អ្វីៗសុទ្ធតែជាគ្រឿងបញ្ឆោតជីវិតតែប៉ុណ្ណោះ។ បើគ្មានការងារឧត្តមគតិមួយនេះទេ ខ្ញុំនឹងបិទភ្នែកដើម្បីកុំអោយឃើញភពផែនដីដ៏សោះកក្រោះនេះជារៀងរហូតហើយ៕
This life is so boring. On top of this, it is painful to see this injustice society. Life is absolutely nonsense. Everything in life is just deluding. Without this idealistic work, I would close my eyes and forever leave this meaningless world.

No comments:
Post a Comment