http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Friday, December 4, 2015

 



ទីណាមានមនុស្សល្ងង់ ទីនោះមានការបោកប្រាស់។ គ្មានប្រទេសណាមួយអាចរីកចម្រើនទៅបាន ដោយសារពលរដ្ឋភាគច្រើននៃប្រទេសនោះជាមនុស្សល្ងង់នោះឡើយ ដោយយល់ឃើញបែបនេះហើយទើបពួកយើង LDP បាននឹងកំពុងធ្វើការងារដើម្បីជួយបង្កើនគុណភាពរបស់ពលរដ្ឋខ្មែរ ទៅលើចំណុចពីរជាមូលដ្ឋានគឺ បណ្តុះមនោសញ្ចេតនា និងបង្កើនសមត្ថភាពវែកញែកទំនាក់ទំនងរវាង ហេតុ និង ផល៕
Wherever a fool exists, there will be deception. No country develops while the majority of its people are ignorant. In view of this, LDP has been working to improve the quality of Khmer people by focusing on two bases i.e. growing sentiment and augmenting analytical capacity in dealing with cause and result

បើច្បាស់យ៉ាងហ្នឹងម៉េចមិនហ៊ានចេញមុខសោះអញ្ចឹងហ្ន! ខ្មែរស្លូតត្រង់ ត្រឹមត្រូវ ជួយជាតិពិតប្រាកដ ងាប់ដោយស្នាដៃពូជលាបពណ៌បែបនេះ ច្រើនជំនាន់មកហើយ។ ក្រុមនេះអាចជាបរទេសខាងកើតដែលចេះនិយាយខ្មែរច្បាស់ផងក៏ថាបាន។ វាមិនចង់អោយខ្មែរយល់ត្រូវបានសុខនោះទេ វាចង់ទុកអោយខ្មែរល្ងង់ ស្រួលវាបោកវាកេង វាជញ្ជក់។ ក្នុងសមរភូមិបដិវត្តន៍នេះ ការកំណត់មុខសញ្ញអ្នកណាជាមិត្ត អ្នកណាជាសត្រូវគឺជារឿងសំខាន់ស្លាប់រស់។ វាលាបពណ៌សំលាប់ខ្មែរដែលជួយជាតិ ហើយ វាបានឈ្មោះជាមនុស្សល្អទៀត។ ខ្មែរអើយ ខ្មែរ អ្នកកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ណាស់។ បរទេសបន្លំធ្វើខ្មែរក្នុងបំណងទុច្ចរិត បំផ្លាញខ្មែរយើង។ គ្មានអ្នកណាអាចជួយអ្នកបានក្រៅពីបញ្ញាខ្លួនអ្នកទេ។ បើស្តាមិនទាន់ទេ ហួសពេលជារៀងរហូតហើយ។ បើអ្នកមើលមិនទាន់ទេ មើលមិនយល់ទេ នោះអ្នកមុខតែសំលាប់មិត្ត សំលាប់អ្នកជួយ ហើយអ្នកគាំទ្រលើកដំកើងសត្រូវបំផ្លាញអ្នកហើយ។ សង្វេគខ្មែរណាស់ ! ! !

ពលរដ្ឋ ដូចជារបស់សំរាប់បំរើប្រយោជន៍អោយអ្នកនយោបាយអញ្ចឹង ខ្លួនទៅណា ខ្លួនក៏ទៅនាំពលរដ្ឋមកតាមដើម្បីអោយខ្លួនវាមានទំងន់ក្នុងទ្រនំថ្មី។ មានតែពលរដ្ឋខ្លួនឯងទេដែលអាចជួយខ្លួនគាត់បាន៕

លោកមិនស្គាល់ខ្លួនឯងហើយក៏មិនស្គាល់ LDP ដែរ។ អោយលោកប្រើលុយ១០០លានដុល្លារ ហើយប្រើពេលមួយជីវិតលោកទៀតដើម្បីវាយ LDP រលាយអោយបានទៅ។ លោកស្មានតែគំរាមបែបនេះ LDP ភ័យលែងហ៊ានជាមួយលោក។ ជូនដំណើរលោកផងចុះ!

រាល់ពេលព្រលប់ អ្នកនៅចំការតែងដើរចាប់កណ្តូប ព្រោះពួកវាសីុស្លឹកម្រេច។ បានកណ្តូបហូបផង បានកំចាត់កណ្តូបដែលសីុស្លឹកម្រេចផង។ គេបានណែនាំខ្ញំុអោយបាញ់ថ្នាំសំលាប់កណ្តូប តែខ្ញុំមិនព្រម ព្រោះថាខ្ញំុចង់ទុកអោយបរិយាកាសក្នុងចំការ ជាបរិយាកាសធម្មជាតិ។ កាលណាយើងបាញ់ថ្នាំគីមីសំលាប់កណ្តូប សត្វដែលមានប្រយោជន៍ក្នុងចំការក៏ងាប់ដែរ វាធ្វើអោយបាត់លំនឹងធម្មជាតិនៅក្នុងចំការ ធ្វើអោយដំណាំម្រេចយើងលូតលាស់មិនល្អតាមធម្មជាតិទេ។ បើប្រើថ្នាំគីមីក្នុងចំការ សត្វមានប្រយោជន៍វិនាសមុនសត្វចង្រៃ ហើយពេលកើតមកវិញក៏សត្វចង្រៃកើតមកមុនដែរ ព្រោះសត្វចង្រៃ មានលក្ខណៈរឹងមាំជាងសត្វមានប្រយោជន៍។ ស្មៅក៏មិនអោយបាញ់ថ្នាំដែរ ត្រូវតែជំរះ លៃយ៉ាងណាអោយបរិយាកាសក្នុងចំការមានលក្ខណៈធម្មជាតិ ទោះបីយើងកែច្នៃខ្លះក៏ត្រូវតែនៅក្នុងទំរង់ធម្មជាតិដែរ។ ព្រឹកឡើងហ្វូងឃ្មំុច្រើនណាស់ដែលហើរមកចំការធម្មជាតិយើងដើម្បីក្រេបលំអងម្រេចនិងផ្កាស្មៅដែលយើងដាំក្នុងចំការ។ បន្តិចទៀត ស្បើយការងារចំការ នឹងទៅរកទិញបង្គងឃ្មំុមកចិញ្ចឹមឃ្មំុ ព្រោះបរិយាកាសក្នុងចំការយើងមានលក្ខណៈធម្មជាតិ៕

ព្រះសង្ឃមានមុខមានមាត់ក្នុងសង្គម ពាក់ស្បែកជើងមិនខុសវិន័យទេ ចុះព្រះសង្ឃអង្គផ្សេងតូចតាចម្តេចមិនហ៊ានពាក់ស្បែកជើងទៅវិញ? ខ្លាចអីបើព្រះសង្ឃល្បីៗ លោកពាក់ទៅហើយនោះ។ ហើយយ៉ាងម៉េចបានជាព្រះសង្ឃល្បីៗ មិនប្រាប់អោយអង្គផ្សេងលោកពាក់ផង ម្តេចនៅស្ងៀមចំពោះទុក្ខអ្នកដទៃអញ្ចឹងទៅកើត? ក្តៅបាតជើងក៏ក្តៅទៅ ប្រលាក់ជើងក៏ប្រលាក់ទៅ ចូលមេរោគតាមជើងក៏ចូលទៅ អោយតែអាត្មាអញរួចខ្លួនទៅបានហើយ អ្នកផ្សេងយ៉ាងណាក៏តាមដំណើរទៅ។ បើនឹងនិយាយ វាអាចប្រឆាំងនឹងព្រះសង្ឃច្រើនណាស់ដែលលោកកាន់វិន័យបែបនេះ នឹងមិនពាក់ដែរទៅ អាត្មាអញយល់ថាមិនពាក់ទៅប្រលាក់ជើង ក្តៅជើង ពាក់គឺជារឿងត្រឹមត្រូវ តែបើហាមាត់ថា មុខតែមានប្រតិកម្មប្រឆាំង ម្លោះហើយយករួចខ្លួនហើយ។ មើលតែប៉ុណ្ណឹងយល់ចិត្តអ្នកពាក់ហើយមិនប្រាប់គេអោយពាក់ផងនោះហើយ។ គ្រាន់តែប៉ុណ្ណឹងសំងំសុខទៅហើយ តើនឹងទៅបដិវត្តន៍កែលំអសង្គមមនុស្សដែលកំពុងខុសទាំងនគរយ៉ាងណាកើតទៅ។ មិនមែនជនបដិវត្តន៍គួរអោយគោរព ដែលមិនដែលគិតដល់ខ្លួនឯង គិតតែពីក្តីសុខនៃអ្នកដទៃនោះទេ។ គ្មានគុណធម៌គឺការលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីក្តីសុខរបស់អ្នកដទៃ ដែលយើងមើលទៅគួរអោយគោរពនោះឡើយ៕

CPP ប្រើតែក្បាច់ដដែលនៅតែអាចផ្តួលគូប្រកួតបានយ៉ាងមានប្រសិទ្ធភាព។ ការអោយផលប្រយោជន៍ផ្ទាល់ខ្លួន ជាលុយ ឬជាតំណែងមុខមាត់នៅក្នុងសង្គម ជាជំរើសទីមួយ ដែល CPPតែងយកមកប្រើមុននឹងឈានដល់ប្រើក្បាច់ដទៃទៀតមានការសំឡុតគំរាមកំហែងជាដើម។ ក្បាច់អោយផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្តួលគូប្រកួតនេះCPP ផ្តល់អោយដោយផ្អែកទៅលើប្រជាប្រិយភាពរបស់បុគ្គលនោះ។ បើល្បីកាន់តែខ្លាំង CPP កាន់តែហ៊ានអោយថ្លៃខ្ពស់។ របៀបផ្តួលនេះគេប្រើសំរាប់ផ្តួលតាំងពីហ្វុនស៊ីនប៉ិច រហូតដល់ចុងក្រោយនេះផ្តួល CNRPហើយដែលផ្តួលបានជោគជ័យបំផុតនាពេលថ្មីៗនេះ គឺផ្តួលបុគ្គលដែលអ្នកប្រឆាំងទាំងឡាយចាត់ទុកថាជានិមិត្តរូបនៃការប្រឆាំងខ្លាំងបំផុតគ្មានពីរនៅកម្ពុជា គឺលោកសមរង្ស៊ី។ តាមរយ:តំណែងដែលមានតែឈ្មោះ មានតែឋានៈពុំមានអំណាចពិត គឺប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានថាន:ស្មើនឹងនាយករដ្ឋមន្រ្តី ហើយមានតួនាទីជាដៃគូពិភាគ្សាជាមួយប្រមុខរាជរដ្ឋាភិបាលនេះ អាចអោយយើងកាន់តែប្រាកដប្រជាថា ក្បាច់ទីមួយក្នុងការអោយប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្លួលគូប្រកួតរបស់ CPP នៅតែមានប្រសិទ្ធភាពមិនស្រកស្រុតឡើយ។
តើមធ្យោបាយរបស់ CPP មួយនេះប្រើទៅមានប្រសិទ្ធភាពចំពោះមនុស្សប្រភេទណា?
នោះគឺមនុស្សនៅជាប់នឹងលោកធម៌។ មនុស្សដែលជាប់នឹងលោកធម៌ទាំងឡាយមុខតែលោតមិនរួចពីអន្ទាក់ទីមួយរបស់ CPP ទេ។ លោក សមរង្ស៊ី គឺម្នាក់ក្នុងចំណោមអ្នកដែលជាប់អន្ទាក់ទីមួយរបស់ CPP នេះដែរ។ ថ្មីៗនេះ លោក សមរង្ស៊ី បានទទួលមុខនាទីថ្មីមួយដែលតាមការប្រមើលទៅ គឺស្នើឡើងដោយរូបលោកផ្ទាល់ ទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគឺ ប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ហើយមានមុខនាទីជាដៃគូពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីក្នុងកិច្ចការប្រទេសជាតិ។ ទោះ លោក សមរង្ស៊ី មិនមានតំណែងជាផ្លូវការនេះក៏ លោក សមរង្ស៊ី ជាប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងរដ្ឋសភាដោយស្វ័យប្រវត្តិដែរព្រោះលោកជាប្រធានបក្សដែលមានសំលេង ៥៥កៅអី ក្នុងរដ្ឋសភាដែលជាគណបក្សមានសំលេងភាគតិចក្នុងរដ្ឋសភាជាស្រេចទៅហើយ ហើយលោកក៏បានដើរតួនាទីជាដៃគូសន្ទនា និងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ក្នុងគ្រប់កិច្ចការទាំងការងាររវាងបក្ស និងបក្ស និងកិច្ចការប្រទេសជាតិដោយមិនចាំបាច់មានការតែងតាំងអោយមានមុខតំណែង ទើបធ្វើការងារនោះកើតទេ។ តែដោយចិត្តដែលមានអារម្មណ៍ថា ខ្លួនមិនចង់នៅក្រោម លោក កឹមសុខា និងម្យ៉ាង ចង់បាំងមុខ លោក កឹមសុខា មិនអោយបានស្មើមុខនឹងខ្លួនក្នុងការចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផង លោក សម រង្ស៊ី ក៏មានចិត្តចង់បានដំណែងនេះ ដែលការពិតសំរាប់អ្នកដទៃមើលឃើញថាវាទុកចំនុចខ្សោយអោយគេអាចវាយគាត់ត្រង់ចំនុចនេះទៅវិញទេ។ យើងមានអារម្មណ៍ថាអៀនខ្មាស់ណាស់ដែលទៅយកតំណែងខ្យល់ តែសំរាប់មនុស្សចង់បាន លោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនគាត់ទៅជាយល់ថាគ្រាន់បើ។បើមានអារម្មណ៍អៀនខ្មាស់ គាត់មិនអាចយកវាបានទេ។ គាត់និងអាម៉ី អាថោងគាត់ខំប្រឹងអោយលេសយ៉ាងណាដើម្បីបាំងការពិតដែលមានក្នុងចិត្តគាត់ ក៏ការពិតដែលបង្ហាញអំពីចិត្តស្រលាញ់មុខមាត់ ជាសណ្តានមនុស្សលោតមិនផុតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ នៅតែបានបង្ហាញមកក្រៅដល់មនុស្សដែលចេះសង្កេតយ៉ាងច្បាស់ក្រឡែត។
ការសូកប៉ាន់ទិញដូរទឹកចិត្ត បានសំរេចមិនឈប់ឈរបែបនេះ បាននាំនូវទំនុកចិត្តមួយកាន់តែមាំឡើងៗចំពោះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនលើមធ្យោបាយមួយនេះ។ ការសូកប៉ាន់ទិញដូរទឹកចិត្តបានសំរេចមិនឈប់ឈរបែបនេះ បាននាំមកអោយពលរដ្ឋនូវភាពទុទ្ទិដ្ឋិនិយម កាន់តែខ្លាំងឡើងចំពោះអ្នកនយោបាយ។ គាត់គិតថាអ្នកនយោបាយណា ក៏លោតមិនរួចប្រយោជន៍ផ្ទាល់ខ្លួនដែរ។
សំរាប់អ្នកញៀនបារី បារីពិតជាសំខាន់ណាស់ ចាំបាច់ណាស់សំរាប់អ្នកញៀននោះ។ សំរាប់អ្នកញៀនស្រា ស្រាពិតជាចាំបាច់និងមានសារៈសំខាន់ណាស់ចំពោះអ្នកនោះ។ ដូចគ្នាចំពោះអ្នកញៀនអំណាច មុខមាត់តួនាទី អំណាចមុខមាត់តួនាទី វាពិតជាមានសារ:សំខាន់ណាស់ចំពោះអ្នកមានញៀនរឿងទាំងអស់នោះ។ ប៉ុន្តែវាបែទៅជារឿងអត់សំខាន់ អត់បានការ ជារឿងគួរអោយធុញទ្រាន់ចំពោះមនុស្សដែលនឿយណាយនឹងជីវិត។ មានតែរឿងមនោសញ្ចេតនាតែមួយមុខគត់ដែលអាចធ្វើអោយបុគ្គលធុញថប់នឹងជីវិត ញាប់ញ័របេះដូងបាន។ដូច្នេះដើម្បីលោតរួចផុតអន្ទាក់ ដ៏មានប្រសិទ្ធភាពរបស់ CPP បានលុះត្រាតែអ្នកនោះជាមនុស្សពាល់ត្រូវថាជីវិតពិតជាទុក្ខ៕

អ្នកនយោបាយល្អ គ្មានទីសម្រាប់ឈរទេ បើប្រជាពលរដ្ឋនៅតែល្ងង់។

No comments:

Post a Comment