ស្នេហាឬការស្រលាញ់មានបីពួក
មួយគឺសំដៅដល់ស្នេហាដែលត្រូវបានទាក់ទាញដោយចំណង់ផ្លូវភេទ
ជាក្តីស្នេហ៍ដែលឆាបឆេះខ្លាំងណាស់ តែមិនងំយូរទេ ជាទូទៅគឺដោយសាររូបសម្បត្តិខាងក្រៅ
អីចឹងហើយបានជាមនុស្សស្អាតសង្ហា ច្រើនមានមនុស្សស្រលាញ់ច្រើន។
ស្ទើរតែគ្មានមនុស្សណាម្នាក់ដែលចិត្តរបស់គេមិនត្រូវបានទាក់ទាញ
ដោយរូបសម្បត្តិស្អាតសង្ហារបស់អ្នកដ៏ទៃនោះទេ ប៉ុន្តែគ្រាន់តែអ្នកខ្លះតិច
អ្នកខ្លះខ្លាំង ហើយគេទប់អារម្មណ៍គេតែប៉ុណ្ណោះ។
ស្នេហាប្រភេទនេះទៅជាមួយនឹងភាពងងឹតរបស់ចិត្ត ឆាប់ស្រលាញ់ឆាប់បាត់
ជាទូទៅពិបាកសួររកមូលហេតុនៃការស្រឡាញ់ និងការបាត់ការស្រលាញ់អោយបានច្បាស់លាស់ណាស់។
ស្រលាញ់គឺស្រលាញ់ ឈប់ស្រលាញ់គឺឈប់ស្រលាញ់ កុំសួរពីមូលហេតុ
ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌតែបីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។
មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។ បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។ ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕”
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។
មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។ បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។ ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕”
ប្រភេទទីពីរ គឺមិនងងិតងងល់ដូចស្នេហាទីមួយទេ
គឺមានការគិតគូរថ្លឹងថ្លែង រកភាពគួរឬមិនគួរ។ គេមានឱកាសគិត
ព្រោះពិតណាស់គេមិនត្រូវបានអូសទាញដោយស្នេហាទីមួយទេ គេអាចពិចារណាទៅ
លើរូបសម្បត្តិខ្លះ លើចរិយាសម្បត្តិខ្លះ ទៅលើភាពល្អរបស់ អ្នកដែលខ្លួនប្រុងរើសជាគូជីវិត
មកលើខ្លួនគេខ្លះ។ ដូចជាប្រើពាក្យថានាង ឬគាត់ល្អនឹងខ្ញុំណាស់
នាងឬគាត់ស្រលាញ់ខ្ញុំណាស់ នាងឬគាត់បានលះបង់ចំពោះខ្ញុំច្រើនណាស់
នាងឬគាត់មានចរិតល្អណាស់ នាងឬគាត់យល់ចិត្តខ្ញុំណាស់ ខ្ញុំសង្ឃឹមថា
អាចពឹងពាក់ជាគូជីវិតរហូតដល់ថ្ងៃស្លាប់បាន ខ្ញុំជឿជាក់ថានាងឬគាត់ស្មោះត្រង់នឹងខ្ញុំណាស់
ជាដើម ។ វាអាចកើតពីអានុស្សាវរីយ៍ល្អជាមួយគ្នា
ឬភាពស៊ីសង្វាក់ផ្នែកអារម្នណ៍ដែលពិបាកបំភ្លេចគ្នាបាន។
ស្នេហាប្រភេទនេះមានចំនួនច្រើនគួរសមដែរ ហើយអាចជា understanding love ដែរ
ព្រោះហេតុផលនៃការស្រលាញ់ភ្លឺស្វាងគួរសមដែរ ប៉ុន្តែ ជាក្តីស្នេហា ដើម្បីអញដដែល
មិនមែនជាក្តីស្រលាញ់ដែលមានលក្ខណៈជាកាផ្តល់អោយទេ ដែលស្នេហាខ្ពស់បំផុតរបស់មនុស្សទេ”
“ក្មួយៗរៀនគិតបន្តិចមើល
ពូអត្ថាធិប្បាយអោយក្មួយៗស្តាប់
-គ្មានការហួងហែង ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់ តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។”
― Khem Veasna
-គ្មានការហួងហែង ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់ តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។”
― Khem Veasna
ប្រភេទទីបីជាកំពូលនៃក្តីស្នេហាដែលរកបានដោយកំរក្នុងសង្គមមនុស្ស
ហើយមនុស្សពិបាកនឹងយល់បន្តិចពីព្រោះជួនកាលគេមិនអាចពាល់អារម្មណ៍នោះត្រូវ”
ឳពុកម្តាយដែលអាចចាត់ទុកជាអ្នកមានគុណចំពោះកូនៗបានលុះត្រាតែបាន
បំពេញលក្ខខណ្ឌ៣យ៉ាង:
1- ចិញ្ចឹមកូនព្រោះតែការទទួលខុសត្រូវដែលខ្លួនបានបង្កើតកូនមក។
2-ចិញ្ចឹមកូនព្រោះក្តីអាណិត។
3-ចិញ្ចឹមកូនព្រោះក្តីស្រឡាញ់៕
1- ចិញ្ចឹមកូនព្រោះតែការទទួលខុសត្រូវដែលខ្លួនបានបង្កើតកូនមក។
2-ចិញ្ចឹមកូនព្រោះក្តីអាណិត។
3-ចិញ្ចឹមកូនព្រោះក្តីស្រឡាញ់៕
ក្មួយទាំងអស់ស្គាល់គុណទេ? ទាល់តែបានធ្វើអោយចេញជាប្រយោជន៍ចំពោះអ្នកណាមួយសិនទើបចាត់ទុកថាជាគុណ។
តែមិនមែនថាឳពុកម្តាយដែលពុំមានលទ្ធភាពចិញ្ចឹមគាត់អោយកូនទៅគេ ជាឳពុកម្តាយអាក្រក់ទេ
ក្នុងករណីនេះគឺគួរអោយអាណិតគាត់ណាស់
គាត់ឈឺចាប់ណាស់វាជារឿងរិតតែគួរអោយអាណិតស្រណោះគាត់ថែមទៀត។ពេលកូនធំឡើងរិតតែត្រូវធ្វើល្អនិងលួងលោមគាត់កាន់តែខ្លាំងជាងធម្មតាទៅទៀត។
តែគុណគឺគ្មានទេ៕
ដើម្បីបែងចែកអោយជ្រះស្រឡះថាវាជាគុណឬអត់
អ្នកគប្បីយល់អោយត្រឹមត្រូវអំពីអត្ថន័យនៃពាក្យ" គុណ" ជាមុនសិន។
ដែលហៅថាគុណត្រូវបំពេញលក្ខខណ្ឌបីយ៉ាងជាចាំបាច់ដោយខានមិនបាន:
១-ជាអំពើល្អដែលចេញពីចេតនាល្អរបស់បុគ្គលណាម្នាក់ចំពោះបុគ្គលណាម្នាក់ទៀត។
២-អំពើល្អដែលបុគ្គលណាម្នាក់ធ្វើចំពោះបុគ្គលណាម្នាក់ទៀតនោះត្រូវតែធ្វើដោយបានសំរេចផលចប់សព្វគ្រប់។ មានន័យថាមិនមែនមានត្រឹមចេតនា ឬប្រឹងជួយដោយចេតនាផ្តល់អោយបុគ្គលម្នាក់ទៀតដែរ តែការប្រឹងប្រែងនោះមិនបានសំរេចផលឡើយ ក្នុងករណីនេះ មិនចាត់ទុកថាជាគុណទេ។
៣-អំពើដែលបុគ្គលម្នាក់បានធ្វើលើបុគ្គលម្នាក់ទៀតនោះ វាគឺជាសេចក្តីត្រូវការរបស់បុគ្គលដែលអ្នកបានធ្វើសេចក្តីល្អទៅកាន់នោះផង។ មានន័យថាបើអ្នកបានជួយឬអោយរបស់អ្វីមួយដែលដែលសាមីខ្លួនអ្នកទទួលគេមិនត្រូវការរបស់នោះឬការជួយនោះ ក៏មិនចាត់ទុកថាជាគុណដែរ។
លក្ខខណ្ឌទាំងបីនេះខ្វះតែមួយលក្ខខណ្ឌណាក៏មិនចាត់ទុកជាគុណដែរ៕
១-ជាអំពើល្អដែលចេញពីចេតនាល្អរបស់បុគ្គលណាម្នាក់ចំពោះបុគ្គលណាម្នាក់ទៀត។
២-អំពើល្អដែលបុគ្គលណាម្នាក់ធ្វើចំពោះបុគ្គលណាម្នាក់ទៀតនោះត្រូវតែធ្វើដោយបានសំរេចផលចប់សព្វគ្រប់។ មានន័យថាមិនមែនមានត្រឹមចេតនា ឬប្រឹងជួយដោយចេតនាផ្តល់អោយបុគ្គលម្នាក់ទៀតដែរ តែការប្រឹងប្រែងនោះមិនបានសំរេចផលឡើយ ក្នុងករណីនេះ មិនចាត់ទុកថាជាគុណទេ។
៣-អំពើដែលបុគ្គលម្នាក់បានធ្វើលើបុគ្គលម្នាក់ទៀតនោះ វាគឺជាសេចក្តីត្រូវការរបស់បុគ្គលដែលអ្នកបានធ្វើសេចក្តីល្អទៅកាន់នោះផង។ មានន័យថាបើអ្នកបានជួយឬអោយរបស់អ្វីមួយដែលដែលសាមីខ្លួនអ្នកទទួលគេមិនត្រូវការរបស់នោះឬការជួយនោះ ក៏មិនចាត់ទុកថាជាគុណដែរ។
លក្ខខណ្ឌទាំងបីនេះខ្វះតែមួយលក្ខខណ្ឌណាក៏មិនចាត់ទុកជាគុណដែរ៕
ស្រឡាញ់មនុស្សម្នាក់ត្រូវតែស្វែងយល់ពីមនុស្សម្នាក់នោះ៕
វាចាស្រីម្នាក់:
ខ្ញុំកែខ្លួន កែឥរិយាបទ កែទំលាប់ ឬកែសកម្មភាពរបស់ខ្ញុំ
ព្រោះតែខ្ញុំបានមើលខ្លួនឯងទៅឃើញថា ខ្លួនខ្ញុំខុស តែដាច់ខាតខ្ញុំនឹងមិនកែខ្លួន
ដើម្បីបំពេញចិត្តអ្នកដទៃឡើយ។ ខ្ញុំនឹងនៅតែជាខ្ញុំជានិច្ចនិរន្ត៍
បើអ្នកស្រឡាញ់ខ្ញុំ អ្នកត្រូវតែមើលអោយយល់ថាតើខ្ញុំជាអ្នកណា បន្ទាប់មក ដាច់ខាត
អ្នកត្រូវតែអាចទទួលយកនូវភាពជាខ្ញុំ បើខ្ញុំទទួល បានលក្ខខណ្ឌនេះ
ទើបខ្ញុំព្រមរស់នៅជាគូជីវិតនឹងអ្នក ហើយខ្ញុំសូមប្រាប់អ្នកថា
ជីវិតរបស់ខ្ញុំគឺសំរាប់អ្នកឬអ្នកជាម្ចាស់លើជីវិតខ្ញុំ។ បើទុកជាអ្នកបានស្រឡាញ់ខ្ញុំដល់កំរិតណាក៏ដោយ
តែបើអ្នកមិនបានមើលអោយឃើញភាពជាខ្ញុំ របស់ខ្ញុំទេ
នោះអ្នកនៅតែមិនមែនជាមនុស្សដែលបេះដូងខ្ញុំត្រូវការដែរ
ព្រោះខ្ញុំដឹងច្បាស់ថាអ្នកមិនបានអោយតំលៃនូវភាពជាខ្ញុំ របស់ខ្ញុំឡើយ។
ដូច្នេះពេលអ្នកស្រវាអោបរូបរាងកាយខ្ញុំ ចិត្តរបស់អ្នកមិនបានអោបខ្ញុំពិតប្រាកដឡើយ។
ក្នុងលក្ខខណ្ឌបែបនេះ ចិត្តរបស់ខ្ញុំ
នៅតែមិនទាន់ត្រូវបានថ្នាក់ថ្នមអោយរួចផុតពីភាពឯកោរបស់ខ្ញុំឡើយ។
ក្នុងករណីនេះអ្នកមិនសក្តិសមជាគូជីវិតដែលខ្ញុំនឹងត្រូវអោយតំលៃ
និងមិនមែនជាជនសក្តិសមទទួលបានក្តីស្រឡាញ់របស់ខ្ញុំឡើយ៕
នាងជាស្រីមានការយល់ដឹងខ្ពស់
ដូច្នេះនាងមិនដែលបង្ហាញសញ្ញាដល់ប្រុសណាម្នាក់ជាមុនទេ តែមនុស្សដែលនាងប្រាថ្នានេោះ
គឺជាមនុស្សប្រុសដែលអាចមើលចិត្តនាងធ្លុះ មិនមែននាងមិនចាប់អារម្មណ៍នឹងគូជីវិតទេ
តែនោះគឺនាងកំពុងសង្កេតមើលយ៉ាងយកចិត្តទុកដាក់លើមនុស្សប្រុសជុំវិញខ្លួននាងហើយ។
នាងរង់ចាំមើលថាតើមានបុរសណាអាចមើលចិត្តនាងធ្លុះឬអត់។
បើមនុស្សប្រុសនោះមានជំរៅគេនឹងមិនខ្លាចមិនហ៊ានចូលទៅប្រាស្រ័យទាក់ទងដោយគោរពនឹងស្រីមានរូបស្អាត
មានការរៀនសូត្រខ្ពស់ និងជាកូនអ្នកមានទ្រព្យសម្បត្តិនេះទេ។
បើបុរសនោះមិនយល់ជំរៅចិត្តនាងថាគឺនាងកំពុងតែស្វែងរកគូជីវិតនាងទេ នោះមនុស្សប្រុសនោះ
មិនត្រូវស្តង់ដាចិត្តនាងទេ។
នាងមិនអោយតំលៃលើមនុស្សប្រុសដែលមិនយល់ពីជំរៅចិត្តនាងនោះទេ។ នាងមិនដែលគិតមានឬក្រទេ
ត្រូវសួខ្លួនឯងថាតើអញមានលក្ខណ:ដែលនាងត្រូវការឬអត់
គឺមនុស្សប្រុសមានជំរៅអាចស្គាល់ចិត្តនាងច្បាស់។
ឃើញសភាពខាងក្រៅនាងមិនអោយឫកអ្នកណាឬមិនអោយឱកាសទៅអ្នកណា នាងនិយាយស្មើចុងស្មើដើមដូចម៨នចាប់អារម្មណ៍អ្នកណា
តែការពិតនាងកំពុងអោយឱកាសទៅមនុស្សប្រុសគ្រប់រូបហើយ។
កុំស្រឡាញ់ខ្ញុំ និង
ជ្រើសរើសខ្ញុំពីព្រោះអ្នកត្រូវបានខកចិត្តជាមួយនឹងនរណាម្នាក់។
រង់ចាំរហូតដល់អ្នករកឃើញពីតម្លៃរបស់ខ្ញុំមុនពេលដែលអ្នកចូលមកក្នុងជីវិតរបស់ខ្ញុំ។
ឥឡូវនេះទោះបីជាអ្នកមករកខ្ញុំ,
ក៍ចិត្ដខ្ញុំនឹងមិនអាចទទួលយកអ្នកបានទេព្រោះខ្ញុំមើលមិនឃើញពីតម្លៃរបស់អ្នកដោយអ្នកមិនស្គាល់ខ្ញុំច្បាស់និងព្យាយាមចូលមកក្នុងជីវិតរបស់ខ្ញុំ។
ខ្ញុំមានតម្លៃផ្ទាល់ខ្លួនរួចជាស្រេច។
វាមិនមែនជាតម្លៃមួយដែលមាននៅពេលដែលមនុស្សអាក្រក់ធ្វើបាបអ្នកទេ។
ខ្ញុំមិនមែននឹងមិនត្រូវបានពាក់ព័ន្ធទៅនឹងការក្លាយជាមិនល្អឬល្អរបស់នរណាម្នាក់ឡើយ។
នេះហើយគឺខ្ញុំ ចាប់តាំងពីដើមរហូតដល់បច្ចុប្បន្ននិងក្នុងពេលអនាគត។
ខ្ញុំអាចនឹងផ្លាស់ប្តូរប្រសិនបើដឹងថាខ្ញុំខុស
ហើយប្រសិនបើអ្នកអាចជួយខ្ញុំក្នុងការរកឃើញកំហុសរបស់ខ្ញុំដោយខ្លួនខ្ញុំផ្ទាល់នោះអ្នកជាមនុស្សម្នាក់ដែលមានគុណចំពោះខ្ញុំ។
Do not love me and
choose me because you were disappointed with someone. Wait until you find my
value before you approach my life. Even though you now approach me, my mind
will not accept you because I do not see your value to me as you do not clearly
know me and try to get into my life. I have my own ready value. It is not the
value that exists when a bad person cheats you. I am not and will not be
relevant to being bad or good of someone. This is me since the beginning, until
now and in the future. I might change if I realize that my being is wrong and
if you can help me to find my mistake by my own, you are really a grateful
person to me.
ព្រោះតែយើងស្រឡាញ់គ្នា
ព្រោះតែយើងជាមិត្តនឹងគ្នាបានជាយ ើងត្រូវតែមានការចែករំលែកគ្នានឹង គ្នា មិនព្រោះតែយើងត្រូវការពីគ្នាទៅវ ិញទៅមក ហើយយើងក៏ក្លាយជាគូស្នេហ៍ឬជាមិត្ តនឹងគ្នានោះទេ៕
មនុស្សស្រឡាញ់គ្នាជាគូជីវិតឬជាមិត្តភក្តិ
បើភាគីណាមួយមាននៅពេលភាគីណាមួយខ្វះ
តើចិត្តដែលស្រឡាញ់នោះអាចឈរមើលដៃគូជីវិតឬមិត្តសំឡាញ់របស់ខ្លួនលំបាកស៊ូទ្រាំនៅពេលដែលយើងមានលទ្ធភាពឬសមត្ថភាពកើតដែរឬ? ព្រោះតែស្រឡាញ់ជាគូឬជាមិត្តយើងមានចិត្តចង់ចែករំលែក
ព្រោះចង់អោយភាគីម្ខាងទៀតបានសេចក្តីសុខរួចផុតទុក្ខ។
តែមិនអាចព្រោះតែសំឡឹងឃើញនូវលទ្ធភាពនៃការដោះដូរនូវអ្វីដែលគូភាគីរំពឹងថានឹងបានពីគ្នាទៅវិញទៅមកនោះ
ជាហេតុធ្វើអោយពួកគេទៅជាស្រឡាញ់គ្នារហូតដល់អាចទៅជាគូជីវិតឬមិត្តជិតស្និទ្ធបានទេ
ព្រោះសេចក្តីស្នេហាពិត មិត្តភាពពិតមិនកើតបានដោយសារការទិញដូរសោះឡើយ៕
បើអ្នកជាមនុស្សដែលមិនស្មោះត្រង់
អ្នកអាចនឺងរកបានអ្នកបំរើដ៏ស្មោះត្រង់
ប៉ុន្តែដាច់ខាតអ្នកមិនអាចរកបានមិត្តឬសហការីដែលស្មោះត្រង់បានឡើយ៕
អ្វីទៅជាការបៀតបៀន? មនុស្សខ្មែរយើងច្រើនណាស់និយាយថា
ក្នុងនាម យើងជាមនុស្សល្អមិនត្រូវបៀតបៀនអ្នកដទៃទេ មនុស្សដែលបៀតបៀនអ្នក
ដទៃជាមនុស្សមិនល្អទេ។តើទស្សន:នេះត្រឹមត្រូវឬទេ?ដើម្បីធ្វើការវិនិច្ឆ័យថាត្រឹមត្រូវឬមិនត្រឹមត្រូវនោះយើងត្រូវយល់ជាមុនថាអ្វីទៅជាការបៀតបៀនសិន។
ការបៀតបៀនគឺការរំខានរុកគួនដល់អ្នកដទៃដែលជាមនុស្សល្អតាមកាយ វាចា និងចិត្ត។ មនុស្សណាដែលប្រើអំពើបែបនេះចំពោះមនុស្សល្អ
ជនប្រភេទនោះគឺជាមនុស្សអាក្រក់
សមនឹងទស្សន:ខាងលើដែលនិយាយថាបើយើងជាមនុស្សល្អយើងមិនត្រូវបៀតបៀនអ្នកដទៃទេ
អ្នកដទៃក្នុងន័យនេះគឺសំដៅទៅរកមនុស្សល្អ។ចុះការរុកគួនរំខាន
ធ្វើទុកបុកម្មេញរបស់មនុស្សល្អចំពោះមនុស្សអាក្រក់វិញចាត់ទុកជាការបៀតបៀនដែរឬទេ។
កាលណាមនុស្សល្អធ្វើទុក្ខបុកម្មេញ
មនុស្សអាក្រក់កុំអោយវាមានលទ្ធភាពប្រព្រិត្តិអំពើអាក្រក់នោះមិនមែនជាការបៀតបៀនទេ។
គ្រប់ទង្វើដើម្បីបន្ទុចបង្អាក់ឬកំចាត់អំពើអាក្រក់កុំអោយរីករាលដាលបាន
មិនត្រឹមតែមិនមែនជាអំពើអាក្រក់ឬមិនមែនជាការបៀតបៀន នោះទេ តែគឺជាទង្វើល្អ ដែលគ្រប់មនុស្សបើមិនបានធ្វើអំពើបែបនេះទេគឺមិនអាចចាត់ទុកជាមនុស្សល្អឡើយ៕
ចុះបើមនុស្សខូចគោរពអ្នកៗគោរពមនុស្សខូចវិញដែរ។
ចុះបើអ្នកជាមនុស្សថោកអោយគេគោរពកើតដែរ? ខ្ញុំមិនគោរពអ្នកព្រោះតែចង់អោយអ្នកគោរពខ្ញុំវិញនោះទេ
ប៉ុន្តែព្រោះតែអ្នកជាមនុស្សគួរអោយគោរពតែប៉ុណ្ណោះ៕
ដៃគូស្នេហាខ្លះមានតំលៃសមនឹងទទួលបាននូវការលះបង់ពីដៃគូម្ខាងទៀតណាស់។
ការលះបង់ឬការបូជាក្នុងករណីបែបនេះជាការងារឧត្តមគតិហើយ៕
19 hrs ·
អ្នកខ្លះនិយាយថាកុំយកស្នេហាធំជាងការងារឧត្តមគតិ
តែគេមិនបានគិតអោយឃើញថាស្នហាខ្លះក៏ជាប្រភេទការងារឧត្តមគតិដែរ៕
ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌតែបីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ
សក្តិសមនឹងទទួលបានការស្រឡាញ់។
មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ
អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ
អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ
ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ
ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។
បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ
មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ
ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។
ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក
ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕
ក្មួយៗរៀនគិតបន្តិចមើល
ពូអត្ថាធិប្បាយអោយក្មួយៗស្តាប់
-គ្មានការហួងហែង
ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា
ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់
តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ
ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។
Veasna Khem
Lot Salorn, យើងត្រូវតែគិតពីតំលៃនៃមនុស្សដែលយើងត្រូវលះបង់អោយដែរ
បើគ្រាន់តែជាការលះបង់សំរាប់បំពេញចិត្តមនុស្្សដែលយើងស្រលាញ់តែម្យ៉ាង
ជួនកាលជាលះបង់ដែលគ្មានតំលៃទេ
es ព្រះរាជណាចក្រ ឃាតករ
ប៉ុន្តែជួនកាលមនុស្សអោយតំលៃលើការលះបង់របស់យើងហើយ តែគេជាមនុស្សគ្មានតំលៃ
ទាំងក្នុងគ្រួសារទាំងក្នុងសង្គម ក៏មិនគួរលះបង់អោយដែរ
គ្រាន់តែស្រលាញ់គ្នា
ចង់រស់នៅជាគូជីវិតនឹងគ្នា ចង់ចែករំលែកសុខទុក្ខនឹងគ្នាមិនចាំបាច់លក្ខខណ្ឌអ្វីលើពីលក្ខខណ្ឌបីខាងលើនោះទេ
មានគ្របពេលណាជាគូជីវិតបានពេលនោះភ្លាម រឿងផ្សេងៗទៀតបន្ទាប់បន្សំណាស់
មនុស្សដែលមានគុណច្រើនចំពោះផែនដីជាមនុស្សមានតំលៃបំផុត
ចុះតាមលំដាប់មកអ្នកមានគុណសំរាប់ជាតិ
រហូតដល់មនុស្សដែលលមានគុណសំរាប់គ្រួសារ
No comments:
Post a Comment