http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, December 30, 2015

បើរបស់គេជារបស់ពិតហើយ ទោះយើងខំទៅបកស្រាយបំពានយ៉ាងណាក៏មិនអាចមានឥទ្ធិពលអ្វីធ្វើអោយខូច ធ្វើអោយប្រលាក់ របស់ពិតនោះបានដែរ កុំថាយើងមានគ្នាតិច សូម្បីយើងមានគ្នាច្រើន ហើយទៅបំពានរបស់ពិតដែលកាន់ដោយក្រុមមនុស្សមានចំនួនតិចក៏ដោយ ក៏នៅតែមិនអាចធ្វើអោយខូច ឬប្រលាក់របស់នោះបានដែរ ហើយមានតែវិនាសដល់អ្នកដែលបំពានការពិតនោះទៅវិញទេ។ ចុះហេតុអ្វីពួកគេដែលមានគ្នាគ្នាច្រើន សុទ្ធតែអ្នកល្បីនិងអ្នកមានតំណែងធំៗ មានការព្រួយបារម្ភខ្លាំងយ៉ាងនេះ? មិនមែនជាការប្រើកំលាំងបាយឯណា គ្រាន់តែជាពាក្យសំដីតើ មានអ្វីត្រូវបារម្ភ បើអ្វីដែលពួកគេកំពុងមានក្នុងដៃនោះជារបស់ពិតត្រឹមត្រូវទៅហើយនោះ? វាគ្មានរឿងអ្វីក្រៅពីរបស់ដែលមាននៅក្នុងដៃពួកគេនោះ មិនមែនជារបស់សុទ្ធហ្នឹងឯង។ ផ្ទុយទៅវិញបើពួកគេអាងគ្នាច្រើន អាងមានអំណាច ប្រើចំនួនច្រើននិងអំណាចរបស់ពួកគេមានបំពានការពិតដែលមានក្នុងដៃពួកយើង នោះគេគ្រាន់តែអាចសំរន់កំហឹងមួយរយ:ខ្លីដែលគេបានរួមគ្នាបំពានការពិតបានសំរេចតែប៉ុណ្ណោះ តែចូរអ្នកចាំទុកចុះថា ពួកគេមិនអាចបញ្ឈប់ចលនារីកធំធាត់នៃការពិតនេះបានទេ។ ទោះគេអាចបំពានប្រើអំណាចមិនអោយយើងនិយាយការពិត តទៅទៀតបានក៏ដោយ ក៏សំលេងនៃការពិតដែលយើងបានបោះទៅក្នុងសង្គម វាកំពុងតែដំណើរការរីកធំធាត់តាមធម្មជាតិនៃសេចក្តីពិតរបស់វា យ៉ាងធម្មតា។ ខ្ញុំពិតជាសប្បាយចិត្តនឹងជីវិតរបស់ខ្ញុំណាស់ ដែលបានរកឃើញនិងបានធ្វើ ការងារត្រឹមត្រូវមួយសំរាប់មនុស្សផងគ្នា។ មកដល់ដំណាក់កាលនេះ ខ្ញុំរិតតែច្បាស់ថាជីវិតរបស់ខ្ញុំ ជាជីវិតដែលបានជះឥទ្ធិពលទៅលើសង្គមមនុស្សអោយមានការបង្វែរទិសដៅជីវិតនៃសង្គមមនុស្សយ៉ាងពិតប្រាកដ មិនដូចជាជីវិតមនុស្សគគោគលើផែនដីដែលកើតមក គ្រាន់តែជាការដេកមមើពាសបពេញផែនដីនោះឡើយ។ ជីវិតដែលបានប្រើប្រឈមនឹងឧបសគ្គគ្រប់យ៉ាងដើម្បីបំរើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្លួន គឺជាជីវិតមានន័យខ្លឹមសារយ៉ាងពិតប្រាកដ។ វាគឺជារសជាតិជីវិតដ៏សំបូរបែប ដែលយើងបានក្រេបជញ្ជក់ពីការងារក្នុងជីវិតរបស់យើង។ ហាហាហា គួរអោយអស់សំណើច និងគួរអោយពេញចិត្តណាស់ ដែល ធម្មាចារ្យល្បីៗចាស់វស្សា មនុស្សមានបុណ្យសក្ក្តិក្នងសាសនា ជិតមួយនគរប្រជុំគ្នាខ្វល់ខ្វាយពីរឿងមួយដែលផ្តើមចេញតែពីមនុស្សតែម្នាក់បែបនេះនោះ អ្នកមិននិយាយថាខ្លួនអ្នកទាំងអស់គ្នាអន់ ក៏ការងាររបស់អ្នកវាបញ្ជាកយ៉ាងច្បាស់ថា អ្នកល្បីៗក្នុងសាសនានិងអ្នកធំក្នុងសាសនានៅខ្មែរយើងនេះមិនខ្លាំងទេដែរ ។ ហាហាហា ជីវិតអើយជីវិត មនុស្សអើយមនុស្ស។ មនុស្សលើមនុស្ស។

ហេហេហេ គួរអោយអស់សំណើច បើយើងល្អពិតប្រាកដមែន គេបង្ខូចយ៉ាងណាក៏មិនរលាយដែរ តែបើយើងអាក្រក់ពិតប្រាកដមែននោះ បើទុកអោយគេបើកបង្ហាញកាន់តែយូរមុខតែរលាយមែនហ្នុងណា។ មានតែផ្លូវបំបិទមាត់ទេដែលអាចទប់ស្កាត់ការបើកបង្ហាញនេះបាន ផ្លូវជជែករកខុសត្រូវនៅទីភ្លឺមិនអាចឈ្នះការពិតបានឡើយ។ តាមដំណើរទៅចុះ។


ពួកស្អប់LDPហើយធ្វើសកម្មភាពផ្សេងៗប្រឆាំងនឹងLDPដូចជាកាត់តរូបភាព ប្រើសំដីស៊កសៀតចាក់ដោតជាដើម ជាទូទៅពួកគេមិនបានមានចេតនាអូសទាញអោយទ័ពLDPដើរចេញពីLDPនោះទេ គឺពួកគេមានបំណងត្រឹមតែអោយLDPមានការឈឺចាប់តែប៉ុណ្ណោះ បើឃើញច្បាស់បែបនេះហើយ រឿងអ្វីយើងត្រូវដើរចូលផ្លូវដែលសត្រូវចង់អោយយើងដើរចូលនោះ? ហើយក៏មិនមែនថាយើងឈឺចាប់មែនប៉ុន្តែយើងខំលាក់ការឈឺចាប់ដើម្បីកុំអោយសត្រូវបានចិត្តនោះក៏ទេដែរ។ យើងត្រូវមើលអោយឃើញដំណើររឿងពិតដើម្បីអោយចិត្តយើងមិនរងឥទ្ធិពលពីទង្វើរបស់សត្រូវយើង។ យើងត្រូវមើលអោយឃើញថា ទង្វើរបស់យើងបានធ្វើអោយគ្នាឈឺណាស់បានជាគ្នាខំសងសឹកដោយខំកាត់តរូបភាពឬខំប្រឹងស៊កសៀត ចាក់ដោតដើម្បីអោយយើងឈឺចាប់វិញ បើបានយើងឈឺចាប់វិញនោះ ពួកវាអរណាស់ គ្នាបានស្រន់កំហឹង ហើយចេះតែខំរកនឹករបៀបធ្វើអោយយើងឈឺចាប់ថ្មីៗទៀត។ តែបើយើងមិនឈឺចាប់នោះពួកគេរឹតតែក្តៅថែមមួយកំរិតទៀត។ យើងត្រូវមើលអោយឃើញតាមដំណើរពិតថា អំពើរបស់យើងក្នងការសង្គ្រោះជនស្លូតត្រង់អោយផុតពីការបោកប្រាស់ បាននាំការចុកចាប់ឈឺផ្សាដល់ពួកគេទាំងនោះខ្លាំងណាស់ បានជាគ្នាខំកាត់តរូបភាពមួលកាច់ ប្រើពាក្យស៊កសៀតចាក់ដោតអោយយើងឈឺចាប់នោះ។ នេះគឺជាការពិត ដឹងការពិតហើយ ដូចគ្មានអីត្រូវឈឺចាប់នឹងរូបកាត់ត ពាក្យស៊កសៀក ចាក់ដោតដែលការពិតវាគ្រាន់តែជាសញ្ញាបញ្ជាក់អោយយើងដឹងថាយើងបាញ់ត្រូវសំបុកពួកគេហើយ ពួកគេឈឺណាស់តែប៉ុណ្ណោះទៅវិញទេ។ ម្យ៉ាងទៀតយើងត្រូវមើលអោយឃើញថា មិនយូរទេពួកនេះនឹងរលាយហើយ ពួកគេកំពុងតែរលាយហើយ។ ហេតុអីបានជាយើងថាអញ្ចឹង? ព្រោះថាការកាត់រូបត ឬប្រើសំដីចាក់ដោតក្នុងបំណងអោយយើងឈឺចាប់នេះ មិនបានជាហេតុអាចទាញពលLDPអោយចូលទៅខាងពួកគេឬអាចត្រឹមតែចេញពីLDPមិនចាំបាច់ទៅចូលខាងពួកគេ បាននោះទេ ហើយក៏មិនមែនជាហេតុអាចទប់មិនអោយទ័ពដែលជាមនុស្សមានសណ្តានល្អកំពុងតែនៅខាងពួកគេនោះ មិនអោយចូលមនោគមវិជ្ជាLDPបាននោះដែរ។ យើងស្រូបបានទ័ពខាងគេតែរហូត ជាពិសេសមនុស្សមានសណ្តានល្អ ព្រោះយើងពន្យល់ដោយមានហេតុផល មនុស្សល្អដែលកំពុងនៅខាងពួកគេនោះ ស្តាប់យើងយូរៗទៅយល់ ចូលមកខាងយើងជាបន្តបន្ទាប់ នៅពេលដែលការកាត់រូបត និងពាក្យចាក់ដោយអោយយើងឈឺចាប់របស់សត្រូវយើង មិនអាចអូសពលLDPអោយទៅតាមពួកនោះបានទេ ហើយក៏មិនមែនជាហេតុអាចទប់មនុស្សល្អដែលកំពុងច្រឡំនៅគាំទ្រខាងពួកគេនោះ មិនអោយយល់ពីLDPយើងបានដែរ។ នឹកដល់ត្រង់នេះ ពេលឃើញពួកគេកាត់តរូបភាព និងប្រើពាក្យចាក់ដោតអោយយើងឈឺចាប់ ទៅជានឹកដល់រឿងសើច គិតក្នុងចិត្តថា បើពួកឯងមិនយល់ត្រង់ចំនុចនេះទេ ពួកឯងនឹងកំពុងតែរលាយ ហើយនឹងបន្តរលាយទាល់តែអស់គ្មានសល់ពូជបន្តពូជថោកឯងទៅមុខបានទៀតទេ ឯងត្រូវតែរួញទៅៗ ព្រោះមនុស្សកាន់តែយល់ច្រើនឡើងៗដោយសារការពន្យល់របស់យើង នៅពេលដែលការកាត់តរូបភាព និងសំដីចាក់ដោតអោយយើងក្តៅក្រហាយរបស់សត្រូវយើង មិនអាចអូសទាញទ័ពយើងបានទេ ហើយក៏មិនមែនជាហេតុទប់មនុស្សមានសណ្តានល្អដែលកំពុងតែនៅខាងវាមិនអោយយល់ពីការពន្យល់របស់យើងបានដែរ ដូចនេះរឿងអីនៅទីបំផុតវាមិនរលាយនោះ? នេះជាក្រិត្យក្រមសត្យានុមតិ។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់មិនមែនការកាត់តរូបភាព ឬសំដីចាក់ដោតអោយយើងឈឺចាប់នោះទេ ប៉ុន្តែគឺសង្គ្រាមចិត្តសាស្ត្រណាដែលយើងសង្កេតដឹងថាពលរដ្ឋទូទៅយល់មិនបាននេះមួយ រូបភាពក្បត់ខ្លឹមសារដែលពរដ្ឋធម្មតាអាចនឹងមើលមិនយល់នេះពីរ គឺរឿងទាំងនេះទៅវិញទេដែលយើងត្រូវខ្វាយខ្វល់និងត្រូវយកចិត្តទុកដាក់ ពីព្រោះអំពើបែបនេះអាចពន្យឺតចលនាបដិវត្តន៍របស់យើងបាន។

រាល់ពេលចូលដេកនឹកដល់ចំការភ្លាម ខ្យល់ធម្មជាតិបក់មកស្រូបពេញសួតល្អណាស់។ភ្ញាក់ពីដំណេកជាមួួយនឹងរស្មីព្រះអាទិត្យបពេលព្រឹកព្រលឹម។ ជីវិតទីនោះពិតជាស្ងប់ល្អណាស់។ ខ្ញុំមិនអោយគេប្រើថ្នាំគីមីក្នុងចំការទេ មិនចង់អោយបរិយាកាសក្នុងចំការពុលដោយថ្នាំគីមីទាំងនោះទេ។ ដើរចូលក្នុងចំការទទួលអារម្មណ៍ថា ជាចំការមានលក្ខណៈធម្មជាតិពិតប្រាកដ។

No comments:

Post a Comment