តាមផ្លូវទៅភ្នំពេញដើម្បីធ្វើវេទិកាស្អែក។ នៅតាមផ្លូវកំពុងជួសជុល ចិនវាកាច់មែកឈើដាក់ហែរតាមផ្លូវ គ្មានដាក់សញ្ញសំគាល់ដែលមានលក្ខណ:បច្ចេកទេស មានចំណាំងផ្លាតងាយនឹងមើលឃើញអីទេ។ វាមើលងាយខ្មែរយើងណាស់ វាធ្វើអីដែលបានចំណេញដល់តែភាគីវា មិនដែលគិតដល់សុវត្ថិភាពមនុស្សទេ។ ធ្វើថ្នល់តំលៃរាប់រយលានដុល្លា តែមើលសំភារ:ប្រើប្រាស់ក្នងការធ្វើិវិញ ហួសនឹងក្រុមហ៊ុនក្នុងស្រុកទៅទៀត។ េនះហើយអ្នកដឹកនាំដែលគ្មានមនោសញ្ចេតនានឹងពលរដ្ឋខ្លួននោះ។ នេះហើយអ្នកដឹកនាំដែលពលរដ្ឋភាគច្រើនគាំទ្រនោះ។ នឹកដល់រឿងស្រុកទេសគឺមានតែការឈឺចាប់។
មិនដែលអ្នកណាធ្វើអោយក្តៅ សម័យLDPក្តៅពីក្បាលរហូតចុងជើង ហាហាហា ថាហើយថាទៀត កំនើតLDPត្រូវតែនាំរឿងក្តៅក្រហាយដល់មនុស្សថោកទាបទាំងឡាយ។ ឥឡូវឃើញថាមែនឬអត់? ហាហាហា សុំទោសផងមិនដឹងជាជៀសទៅផ្លូវណាទេ
អ្នកណាយល់ជួយប្រាប់ផង ម៉េចក៏ជីវិតទៅជារស់នៅដើម្បីការពិតទៅវិញ? មិនយល់ថាហេតុអ្វីបានទៅជារស់ដើម្បីការពិតទៅវិញ? មិនយល់សោះ។ អ្នកប្រាជ្ញទាំងឡាយលោករស់អោយបានទៅជាប្រយោជន៍ឬបានជាទីពឹងដល់អ្នកដទៃ។ ចុះរស់នៅដើម្បីការពិតមានន័យថាម៉េច មិនយល់ទេ។ ម៉េចក៏ទៅជារស់ដើម្បីការពិតទៅវិញ? ហេតុអីក៏មិនរស់ដើម្បីកូន? ដើម្បីគ្រួសារញាតិសណ្តាន និងដើម្បីមនុស្សក្នុងលោក? ព្រះពុទ្ធលោកនាំផ្លូវអោយមនុស្សរស់ដើម្បីប្រយោជន៍ដល់ខ្លួន ដល់ញាតិនិងដល់ពិភពលោកទាំងមូល។ ចុះរស់ដើម្បីការពិតមានន័យថាម៉េច? ? ឬចេះតែនិយាយអោយឮថាល្អៗ រកតែយល់ន័យថាចង់និយាយថាម៉េចមិនបាន? ចុះហេតុអីយកតែរឿងមួយគឺមិនមែនដើម្បីតំរូវចិត្តអ្នកដទៃមកនិយាយ នៅរឿងដែលមិនត្រូវរស់ដើម្បីមួយមឺុនរឿងទៀតម្តេចមិនលើកយកនិយាយផង ដូចជាមិនមែនរស់នៅដើម្បីធ្វើបាបគេទេ មិនរស់នៅដើម្បីសីុទេ មិនមែនរស់នៅដើម្បី ដើរលេងទេ មិនរស់នៅដើម្បីតែរួមភេទទេ រាប់មឺុនរឿងម៉េចមិនថាផង? ម៉េចលើកយកតែមិនមែនរស់ដើម្បីតំរូវចិត្តអ្នកដទៃតែមួយមកនិយាយ? ?គតិមួយត្រូវតែក្តោបរឿងទូទៅបាន ទើបហៅថាគតិ។សូម្បីតែនិយាយថារស់នៅដើម្បីបើកបង្ហាញការពិតក៏មិនត្រូវ ព្រោះមិនក្តោបន័យរួមដែលជីវិតត្រូវរស់ដើម្បី វាគ្រាន់តែមួួយជ្រុងតូចនៃជីវិត។ ជីវិតនៅមានការងារជាច្រើនទៀតត្រូវធ្វី មិនមែនរស់នៅសំរាប់តែបើកបង្ហាញការពិតនោះទេ។ សរុបមកថា មិនត្រូវ។
Veasna Khem added 2 new photos.
គ្មានអ្វីអាចមកបង្វែរការយល់របស់យើងបាន ក្រៅពីការពន្យល់ប្រកបដោយហេតុផលរហូតដល់យើងបានពិចារណាឃើញច្បាស់ដោយខ្លួនឯងថាការយល់របស់ខ្លួនយើង ជាការយល់ខុសនោះឡើយ។ លោកជាមនុស្សសាមញ្ញដែលមានគគោកក្នុងលោកនេះ ម្លោះហើយលោកអាចនឹងពាល់មិនត្រូវទឹកចិត្តជនបដិវត្តន៍ ហើយការពាល់មិនត្រូវព្រោះតែលោកជាមនុស្សសាមញ្ញធម្មតានេះ អាចនឹងមានពេញមួយជីវិតជនសាមញ្ញគរពេញផែនដីធុនលោកនេះ។ សង្វេកនឹងលោកណាស់ តែមិនដឹងថាធ្វើម៉េចនឹងអាចសង្គ្រោះលោកបានទៅ។ លោកប្រាកដជានឹងរស់ក្នុងភាពវង្វេងស៊ុង ងងឹតសូន្យឈឹងពេញដោយទោស:ពេញមួយជីវិតលោកហើយ។
ចេតីយ៍ម្តាយឪពុកខ្ញុំ។ មើលចេតីយ៍នេះ នឹកឃើញដូចអ្វីៗនៅថ្មីៗ។ ជីវិតត្រូវបានទំពារសីុដោយពេលវេលា គ្មានរើសមុខ រើសសាសនា រើសអ្នកមានអ្នកក្រ បុណ្យសក្តិធំតូច ជាតិសាសន៍ណាជាជាតិសាសន៍ណាឡើយ។ មិនគួរខាំហែក កេងប្រវ័ញ្ចលើជីវិតដូចគ្នាសោះ គួរតែចែករំលែកសុខទុក្ខដល់គ្នានឹងគ្នា ក្នុងលោកដ៏ពេញដោយទុក្ខអត់ទំនេរនេះ។
មានតែជីវិតដែលប្រើសំរាប់ប្រឈមនឹងគ្រប់ឧបសគ្គ ដើម្បីបំរើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្លួនទេ ដែលជីវិតនោះមានឱកាសក្រេបបាននូវរសជាតិជីវិតយ៉ាងពេញបរិបូរណ៍។ ជីវិតដែលបានដឹងថាអ្វីជាភាពត្រឹមត្រូវ ហើយព្រោះតែខ្លាចប៉ះពាល់ឬបាត់បង់ជីវិត មិនហ៊ានប្រើជីវិតនោះប្រឈមនឹងឧបសគ្គ ដើម្បីធ្វើកិច្ចការដែលត្រឹមត្រូវនោះ គឺជាជីវិតដែលស្លាប់បាត់ទៅហើយ។ មនុស្សទាំងនគរ អ្នកខ្លះកំពុងលង់លក់ អ្នកខ្លះកំពុងប្រើភាពឆ្លាតរបស់ខ្លួនដើម្បីកេងចំណេញលើភាពលង់លក់របស់មនុស្ស បើយើងជាអ្នកមើលឃើញរឿងរ៉ាវបែបនេះ អាចនៅស្ងៀមបាន ចូរអ្នកសួរខ្លួនអ្នកចុះ តើអ្នកជាមនុស្សប្រភេទណា? តើអ្នកប្រុងទុកជីវិតអ្នកទៅធ្វើរឿងអីក្រៅពីរឿងនេះទៀតឬបានជាអ្នកមិនបានប្រើជីវិតអ្នកដើម្បីបើកបង្ហាញការពិតដល់អ្នកត្រូវការពឹងពាក់អាស្រ័យនឹងអ្នកបែបនេះ? តើរឿងផ្សេងដែលអ្នកទុកជីវិតដើម្បីវានោះ វាសំខាន់ជាងរឿងដែលអ្នកកំពុងតែមើលឃើញនេះទៀតឬ? បើអ្នកមានរឿងសំខាន់ជាងរឿងដែលអ្នកបានមើលឃើញថាកំពុងកើតឡើងក្នុងសង្គមមនុស្សនេះទៅទៀត ដែលអ្នកត្រូវធ្វើក្នុងជីវិតអ្នក តើអ្នកឈរលើគោលអីដើម្បីថ្លឺងថ្លែងរឿងទាំងពីរនេះ? ឈរលើប្រយោជន៍ផ្ទាល់ខ្លួនដើម្បីថ្លឹងថ្លែង ឬឈរលើមនសិកាជាមនុស្ស? តើពីមួយថ្ងៃទៅមួយថ្ងៃអ្នកមិនបានមើលឃើញថា ជីវិតអ្នកកំពុងរំកិលទៅរកសេចក្តីស្លាប់យ៉ាងគ្មានន័យគ្មានសារ:ទេឬអី? នេះបានចំជាការស្រវឹងនឹងជីវិត ធ្វើអោយខួរក្បាលអ្នកស្ពឹកលែងអាចប្រើការកើតក្នងការបែងចែករឿងត្រឹមត្រូវនិងមិនត្រឹមត្រូវនៃជីវិតរបស់អ្នកបានមែនហ្ន។ នេះគឺរសជាតិជីវិតដែលខ្ញុំបានឆ្លងកាត់។
ទស្សន:វិទូមិនដែលសំលាប់អ្នកសាសនាឡើយ មានតែអ្នកសាសនាទេដែលសំលាប់ទស្សន:វិទូនោះ។ វាជារឿងធម្មតានៃចលនាបដិវត្តន៍ មិនមានអ្វីចំលែកទេ។ សូមអ្នកធ្វើតាមអំណាចដែលអ្នកមានអោយអស់កំហឹងរបស់អ្នកចុះ។

No comments:
Post a Comment