មនុស្សច្រើនណាស់នៅតែបែងចែកគុណមាតាបិតាមិនបាន ថាតើអំពើណាខ្លះរបស់ពួកគាត់ដែលចាត់ទុកបានថាជាគុណរបស់គាត់ ហើយអំពើណាខ្លះដែលមិនរាប់ចូលថាជាគុណទេនោះ។ ពួកគេភាគច្រើនបែងចែកមិនដាច់ត្រង់ការផ្តល់កំនើតនេះឯង ទោះអំពើបន្ទាប់ពីផ្តល់កំនើតនោះយ៉ាងណាក៏ដោយ ក៏ឪពុកម្តាយនៅតែមានគុណត្រង់បានផ្តល់កំនើតអោយកូននេះដែរ។ យើងត្រូវពិនិត្យអំពើមួយដែលចាត់ទុកជាគុណសិន មុននឹងវិនិច្ឆ័យថាការផ្តល់កំនើតដល់កូនចាត់ទុកជាគុណដែរឬទេ? អំពើមួយអាចចាត់តទុកជាគុណបានត្រូវមានលក្ខ័ណ្ឌបី: ទីមួយជាចេតនាល្អរបស់បុគ្គលមួយចំពោះបុគ្គលណាម្នាក់ទៀត។ គ្រាន់តែលក្ខ័ណ្ឌមួយនេះ ការផ្តល់កំនើតកូនមិនអាចចាត់ទុកជាគុណបានទៅហើយ ព្រោះថាមុននឹងមានកូនក្នងពោះម្តាយ គឺគ្មានកូនដែលម្តាយឪពុកត្រូវធ្វើអំពើល្អទៅកាន់នោះទាល់តែសោះ បើគ្មានមនុស្សផង តើម្តាយឪពុកនឹងគិតចង់ធ្វើល្អចំពោះកូនយ៉ាងម៉េចទៅកើត? ការផ្តល់កំនើត គឺជាការគិតដើម្បីខ្លួនពួកគាត់ទេឬមិនបានគិតអ្វីទាល់តែសោះ គឺមានកូនដោយចៃដន្យ។ ចុះបើមុននឹងមានកូនក្នុងពោះ ពុំមានមនុស្សផងតើអោយម្តាយឪពុកនឹកចង់ធ្វើអំពើល្អដល់អ្នកណាទៅ? លក្ខខ័ណ្ឌដើម្បីអោយកើតជាគុណទីពីរគឺ អំពើល្អដែលយើងចង់ធ្វើចំពោះអ្នកណាមួយនោះ ធ្វើបានសំរេចឡើង និងទីបី គឺអំពើល្អដែលយើងធ្វើបានសំរេចឡើងនោះ គឺវាចំចិត្តរបស់មនុស្សដែលយើងបានធ្វើំពើល្អចំពោះនោះ។ មនុស្សម្នាក់ដែលធាក់យើងទំលាក់អណ្តូងក្នុងបំណងសំលាប់យើង តែចៃដន្យពេលនោះមានចោរមកប្លន់ដោយបាញ់សំលាប់មនុស្សនៅជុំវិញមាត់អណ្តូងដែលគេធាក់យើងទំលាក់ចូលនោះស្លាប់អស់គ្មានសល់ម្នាក់ ហើយសំណាងល្អយើងដែលត្រូវគេធាក់ទំលាក់អណ្តូងនោះមិនបានស្លាប់ទេ ហើយព្រោះតែយើងធ្លាក់ចូលក្នុងអណ្តូងនោះហើយ ដែលយើងបានរួចខ្លួនពីចោរបាញ់សំលាប់ ថាតើយើងត្រូវអរគុណអ្នកធាក់យើងទំលាក់ចូលអណ្តូងបំណងសំលាប់យើងនោះឬយ៉ាងណា?មានរឿងដំណាលមួយថា មានមនុស្សម្នាក់ដែលគាត់ពេញចិត្តនឹងជីវិតគាត់ណាស់ គាត់បាននិយាយទៅកាន់ម្តាយគាត់ថា ម៉ែខ្ញុំអរគុណម៉ែណាស់ដែលម៉ែមានបំណងល្អបង្កើតជីវិតអោយកូន ពេលនោះម្តាយតបទៅកូនវិញថា ទេម៉ែគ្មានបំណងបង្កើតឯងមកទេ ម៉ែត្រូវគេចាប់រំលោភ ម៉ែឈឺចាប់ណាស់ ម៉ែបានរកគ្រប់វិធីដើម្បីរំលូតរូបឯងចោល តែសំណាងម៉ែអាក្រក់ណាស់ ម៉ែប្រឹងរំលូតឯងយ៉ាងណាក៏វាមិនធ្លាក់ដែរ ម៉ែមិនដែលមានបំណងចង់ទុកឈាមអាមនុស្សថោកទាបដែលរំលោភម៉ែនោះទេ តែម៉ែមិនដឹងជាធ្វើម៉េចទេ វាជាបាបកម្មរបស់ម៉ែដែលទំលាក់ឯងចេញពីពោះមិនបាន។ កូននោះតប: តែទោះយ៉ាងណាក៏ម៉ែនៅតែមានគុណលើខ្ញុំ ព្រោះម៉ែបានផ្តល់កំនើតអោយខ្ញុំ ម៉ែឆ្លើយថា:ទេម៉ែគ្មានបំណងបង្កើតឯងទេ ហើយក៏មិនដែលចង់ទុកឯងអោយកើតដែរ ឯងដឹងទេ ព្រោះតែរំលូតឯងមិនបាននេះហើយដែលគូរដណ្តឹងម៉ែគេមកសុំផ្តាច់ពាក្យពីម៉ែ គេថាគេមិនអាចរៀបការជាមួយមនុស្សស្រីមានកូនអត់ប្តីដូចជារូបម៉ែនេះបានទេ ម៉ែឈឺចិត្តណាស់ដែលម៉ែត្រូវឪឯងចាប់រំលោភ ហើយដែលខំរំលូតឯងចោលតែមិនរំលូតមិនបានសំរេច ឃើញមុខឯងកាលណាម៉ែឈឺចាប់កាលនោះ ដឹងទេម៉ែមិនចង់ឃើញមុខឯងទេ ទើបម៉ែបោះបង់ឯងចោលនៅមណ្ឌលកុមារ អនាថា ឥឡូវឯងមករកអញទៀត អញមិនចង់ឃើញមុខឯងទេ គឺឯងហ្នឹងហើយដែលបំផ្លាញសុភមង្គលអញ ឯងដឹងទេ បើអញរំលូតឯងបាន នោះអញមិនមែនត្រូវគូដណ្តឹងអញផ្តាច់ពាក្យទេ ក្បាលអាឯងនេះនាំចង្រៃដល់អញណាស់ ចេញពីមុខអញទៅ អញមិនចង់ឃើញមុខអាតិរិច្ឆានឯងទេ ឯងជាមារមកតាមយាយីសុភមង្គលអញ ឯងដឹងថាអញស្អប់ឯងយ៉ាងណាទេអានក។ ម៉ែទោះម៉ែស្អប់ខ្ញុំយ៉ាងណាក៏ខ្ញុំនៅតែអរគុណម៉ែ ម៉ែនៅតែជាអ្នកមានគុណចំពោះខ្ញុំដដែល ព្រោះម៉ែបានផ្តល់កំនើតអោយខ្ញុំ។ អូស្លាប់ហើយអាតិរិច្ឆាន អញប្រាប់ហើយថា អញគ្មានបំណងបង្កើតក្បាលអាឯងទេ ម្តេចអាឯងនៅតែអរគុណអញ ចាត់ទុកថាអញមានគុណលើអាឯងទៀត អាឯងនេះថោកទាបណាស់គិតតែពីខ្លួនឯងដែលចង់បានជីវិត ឯងមិនបានគិតដល់អញទេ ថាកំនើតឯងវាបំផ្លាញអញ អាឯងយល់ទេ។ ម៉ែទោះយ៉ាងណាក៏ខ្ញុំនៅតែអរគុណម៉ែ ហើយម៉ែនៅតែជាអ្នកមានគុណរបស់ខ្ញុំ ម៉ែខ្ញុំមកជួបម៉ែនៅពេលនេះ ព្រោះខ្ញុំចង់អោយម៉ែប្រាប់ខ្ញុំថាអ្នកណាជាឪពុកដែលបានផ្តល់កំណើតអោយខ្ញុំ ទោះគាត់មិនបានចិញ្ចឹមបីបាច់ខ្ញុំដូចឪពុកអ្នកដទៃក៏ដោយ ក៏គាត់នៅតែជាអ្នកមានគុណដែលបានផ្តល់កំនើតអោយខ្ញុំដែរ ម៉ែខ្ញុំចង់រកមុខអ្នករំលោភម៉ែ ដើម្បីអរគុណគាត់ដែល "គាត់បានរំលោភម៉ែ" ដែលជាហេតុផ្តល់កំនើតដល់ខ្ញុំណាម៉ែ។ អាថោកទាបឯងពុលនឹងជីវិត លែងស្គាល់ខុសត្រូវហើយ អញប្រាប់ហើយថា កុំអរគុណអញៗមិនបានចងបានអានរកឯងជាកូនទេ អាថោកទាបឯងគិតតែពីសប្បាយពេញចិត្តនឹងជីវិតខ្លួនឯង អរនឹងកំនើតខ្លួនរហូតដល់ទៅអរគុណគេដែលបានរំលោភអញ អោយកើតអាតិរិច្ឆានឯងទៀត ពិតជាកំនើតតិរិច្ឆានមែន ឈាមដូចអាអ្នករំលោភអញណាស់ អញយកឯងទៅដាក់នៅកុមារអនាថាពិតជាសក្តិសមនឹងឈាមឯងដែលត្រូវបានទទួលណាស់។
នេះជារឿងប្រឌិតមែន តែសូមកុំនិយាយថាវាមិនដែលមានរឿងបែបហ្នឹងអោយសោះណា សូមគ្រាន់តែឆ្លើយយ៉ាងណាចំពោះទស្សន:ថា អោយតែផ្តល់កំនើតគឺមានគុណហើយនោះ។ បើក្នុងករណីនេះ នៅតែមានគុណទៀតនោះ ម្តាយជេរថាអាតិរិច្ឆានមានអ្វីដែលថាមិនត្រូវនោះ ព្រោះវាគិតតែខ្លួនវា មិនបានគិតដល់ចិត្តម្តាយឡើយ។
នេះជារឿងប្រឌិតមែន តែសូមកុំនិយាយថាវាមិនដែលមានរឿងបែបហ្នឹងអោយសោះណា សូមគ្រាន់តែឆ្លើយយ៉ាងណាចំពោះទស្សន:ថា អោយតែផ្តល់កំនើតគឺមានគុណហើយនោះ។ បើក្នុងករណីនេះ នៅតែមានគុណទៀតនោះ ម្តាយជេរថាអាតិរិច្ឆានមានអ្វីដែលថាមិនត្រូវនោះ ព្រោះវាគិតតែខ្លួនវា មិនបានគិតដល់ចិត្តម្តាយឡើយ។
Veasna Khem ដែលហៅថាគុណត្រូវគោរពលក្ខ័ណ្ឌបី: ១. ត្រូវតែជាបំណងល្អចំពោះអ្នកណាម្នាក់ ២.បំណងល្អចំពោះអ្នកណាម្នាក់ត្រូវធ្វើអោយបានសំរេចជាផលឡើង និងទីបី ការធ្វើនោះចំបំណងអ្នកទទួលទង្វើនោះផង។
Veasna Khem គ្រាន់តែលក្ខ័ណ្ឌទីមួយ ក៏គ្មានផងចំពោះការផ្តល់កំនើត ព្រោះថាអំពើល្អឬអាក្រក់វាត្រូវមាន មនុស្សណាម្នាក់ជាអ្នកទទួល ចំនែកការផ្តល់កំនើតដល់មនុស្សគឺ មិនទាន់មានមនុស្សដែលយើងត្រូវធ្វើល្អទៅកាន់ចាំទទួលផងហ្នឹង ម្តេចហៅថាគុណកើតទៅ។ អញ្ចឹងហើយបានជាយើងនិយាយការផ្តល់កំនើតដល់មនុស្សមិនចាត់ទុកថាជាគុណទេ។
Veasna Khem
មនុស្សខ្លះពុំមានតំលៃអោយយើងតបតទេ។ ដូចអ្នកខ្លះខ្លួនកោរព្រះកេស ស្លៀកស្បង់ជីវរ កាយវិការខាងក្រៅសម្រួមៗ ពាក្យសំដីទន់ភ្លន់ តែបង្កប់ចេតនាស៊កសៀត ចេតនាដៀមដាម ដែលជាសណ្តានមនុស្សខូច សណ្តានមនុស្សវៀចវេរ សណ្តានមនុស្សពិសពុល លោកនៅតែនិយាយកាច់មួលដដែលៗថា ខ្ញុំនិយាយថាម្តាយឪពុកគ្មានគុណទេ។ ខ្ញុំនិយាយបកស្រាយរាប់ដងមិនអស់ថា ខ្ញុំមិនដែលបាននិយាយថាគ្រប់តែម្តាយឪពុកគ្មានគុណនោះទេ ខ្ញុំនិយាយថា ម្តាយឪពុកណាដែលគ្រាន់តែផ្តល់កំនើត ហើយទុកកូនចោលមិនបានចិញ្ចឹមបីបាច់ថែរក្សាដោយក្តីអាណិត ដោយក្តីស្រឡាញ់ និងដោយការទទួលខុសត្រូវទេ នោះមិនចាត់ទុកជាអ្នកមានគុណរបស់កូនទេ នេះមួយ។ មួយទៀត ម្តាយឪពុកណាដែលបង្កើតកូននិងចិញ្ចឹមកូនដើម្បីខ្លួនឯងវិញ មានតួយ៉ាងចិញ្ចឹមទុកអោយកូនរកសីុចិញ្ចឹមវិញ ទុកថែរក្សារខ្លួនគាត់ពេលពួកគាត់ចាស់ជរាជាដើម មិនចាត់ទុកជាម៉ែឪមានគុណទេ ព្រោះគ្រប់សកម្មភាពបង្កើតនិងចិញ្ចឹមកូនគឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគាត់ មិនមែនចេតនាដើម្បីកូនឡើយ។ ម្តាយឪពុកដែលចាត់ទុកជាបុព្វការីជនរបស់កូន ពួកគាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់កូនៗ ពួកគាត់រស់ព្រោះតែកូន ស្លាប់ក៏ព្រោះតែដើម្បីកូនៗរបស់ពួកគាត់។ គាត់អាណិត គាត់ស្រឡាញ់ និងគាត់មានការទទួលខុសត្រូវក្នុងនាមជាអ្នកបង្កើតកូនៗមក។ ម្តាយឪពុកបែបនេះទើបអាចចាត់ជាបុព្វការីជនឬអ្នកមានគុណរបស់កូនៗ។ តែចំពោះកូនៗវិញ ទោះជាម្តាយឪពុកមិនមែនជាបុព្វការីជននៃខ្លួនពួកគេក៏ដោយ មនសិកាជាមនុស្ស ប្រាប់យើងថា វាគឺជាគុណធម៌របស់កូនដែលត្រូវតែថែរក្សាបីបាច់ទំនុកបំរុងឪពុកម្តាយរបស់ខ្លួន។ យើងជាមនុស្ស មិនមែនសត្វទេ ទោះម្តាយឪពុកមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវជាអ្នកមានគុណរបស់ខ្លួនក៏ដោយ តែមនសិកាជាមនុស្សរំលឹកយើងថា ក្នុងភាពជាមនុស្ស ការខកខានមិនបានបំពេញមុខងារជាបុព្វការីជនរបស់កូនៗ នោះគឺជាកំហុសរបស់ពួកគាត់ បើយើងជាកូនល្អ មិនត្រូវខកខានក្នុងការបំពេញតួនាទីជាកូនល្អនោះសោះឡើយ។ កំហុសឪពុកម្តាយជាកំហុសរបស់ពួកគាត់ទេ យើងជាកូនមិនបានចូលរួមខុសជាមួយពួកគាត់ដោយទុកពួកគាត់ចោល ដោយមិនបានបំពេញកាតព្វកិច្ចពេញលក្ខណ:ជាកូនល្អនោះឡើយ។ ទោះពន្យល់បែបហ្នឹងជាច្រើនលើកច្រើនសារពីរឿងគុណម្តាយឪពុកនេះយ៉ាងណាក៏ដោយ ក៏ពពួកអ្នកល្អតែសំបកក្រៅនៅតែខំនិយាយបំពានមួលកាច់ពាក្យរបស់យើងតែដដែល។ មនុស្សថោកធុននេះ តើមានតំលៃអ្វីទៅតបតទៅ បើសូម្បីតែខ្លួនគេៗមិនបានគោរពខ្លួនគេ មិនបានអោយតំលៃខ្លួនរបស់គេផង កុំសូម្បីទៅជជែកងាប់រស់រកខុសរកត្រូវ សូម្បីតែនិយាយមួយម៉ាត់ឈ្នះក៏មិនដឹងជាយកការឈ្នះនោះមកជាបានការអីដែរ គឺវាគ្មានតំលៃសំរាប់ឈ្នះទេ អោយគេរស់ក្នុងភាពជាមនុស្សអាក្រក់ថោកទាបរបស់គេទៅចុះ។
មនុស្សខ្លះពុំមានតំលៃអោយយើងតបតទេ។ ដូចអ្នកខ្លះខ្លួនកោរព្រះកេស ស្លៀកស្បង់ជីវរ កាយវិការខាងក្រៅសម្រួមៗ ពាក្យសំដីទន់ភ្លន់ តែបង្កប់ចេតនាស៊កសៀត ចេតនាដៀមដាម ដែលជាសណ្តានមនុស្សខូច សណ្តានមនុស្សវៀចវេរ សណ្តានមនុស្សពិសពុល លោកនៅតែនិយាយកាច់មួលដដែលៗថា ខ្ញុំនិយាយថាម្តាយឪពុកគ្មានគុណទេ។ ខ្ញុំនិយាយបកស្រាយរាប់ដងមិនអស់ថា ខ្ញុំមិនដែលបាននិយាយថាគ្រប់តែម្តាយឪពុកគ្មានគុណនោះទេ ខ្ញុំនិយាយថា ម្តាយឪពុកណាដែលគ្រាន់តែផ្តល់កំនើត ហើយទុកកូនចោលមិនបានចិញ្ចឹមបីបាច់ថែរក្សាដោយក្តីអាណិត ដោយក្តីស្រឡាញ់ និងដោយការទទួលខុសត្រូវទេ នោះមិនចាត់ទុកជាអ្នកមានគុណរបស់កូនទេ នេះមួយ។ មួយទៀត ម្តាយឪពុកណាដែលបង្កើតកូននិងចិញ្ចឹមកូនដើម្បីខ្លួនឯងវិញ មានតួយ៉ាងចិញ្ចឹមទុកអោយកូនរកសីុចិញ្ចឹមវិញ ទុកថែរក្សារខ្លួនគាត់ពេលពួកគាត់ចាស់ជរាជាដើម មិនចាត់ទុកជាម៉ែឪមានគុណទេ ព្រោះគ្រប់សកម្មភាពបង្កើតនិងចិញ្ចឹមកូនគឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគាត់ មិនមែនចេតនាដើម្បីកូនឡើយ។ ម្តាយឪពុកដែលចាត់ទុកជាបុព្វការីជនរបស់កូន ពួកគាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់កូនៗ ពួកគាត់រស់ព្រោះតែកូន ស្លាប់ក៏ព្រោះតែដើម្បីកូនៗរបស់ពួកគាត់។ គាត់អាណិត គាត់ស្រឡាញ់ និងគាត់មានការទទួលខុសត្រូវក្នុងនាមជាអ្នកបង្កើតកូនៗមក។ ម្តាយឪពុកបែបនេះទើបអាចចាត់ជាបុព្វការីជនឬអ្នកមានគុណរបស់កូនៗ។ តែចំពោះកូនៗវិញ ទោះជាម្តាយឪពុកមិនមែនជាបុព្វការីជននៃខ្លួនពួកគេក៏ដោយ មនសិកាជាមនុស្ស ប្រាប់យើងថា វាគឺជាគុណធម៌របស់កូនដែលត្រូវតែថែរក្សាបីបាច់ទំនុកបំរុងឪពុកម្តាយរបស់ខ្លួន។ យើងជាមនុស្ស មិនមែនសត្វទេ ទោះម្តាយឪពុកមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវជាអ្នកមានគុណរបស់ខ្លួនក៏ដោយ តែមនសិកាជាមនុស្សរំលឹកយើងថា ក្នុងភាពជាមនុស្ស ការខកខានមិនបានបំពេញមុខងារជាបុព្វការីជនរបស់កូនៗ នោះគឺជាកំហុសរបស់ពួកគាត់ បើយើងជាកូនល្អ មិនត្រូវខកខានក្នុងការបំពេញតួនាទីជាកូនល្អនោះសោះឡើយ។ កំហុសឪពុកម្តាយជាកំហុសរបស់ពួកគាត់ទេ យើងជាកូនមិនបានចូលរួមខុសជាមួយពួកគាត់ដោយទុកពួកគាត់ចោល ដោយមិនបានបំពេញកាតព្វកិច្ចពេញលក្ខណ:ជាកូនល្អនោះឡើយ។ ទោះពន្យល់បែបហ្នឹងជាច្រើនលើកច្រើនសារពីរឿងគុណម្តាយឪពុកនេះយ៉ាងណាក៏ដោយ ក៏ពពួកអ្នកល្អតែសំបកក្រៅនៅតែខំនិយាយបំពានមួលកាច់ពាក្យរបស់យើងតែដដែល។ មនុស្សថោកធុននេះ តើមានតំលៃអ្វីទៅតបតទៅ បើសូម្បីតែខ្លួនគេៗមិនបានគោរពខ្លួនគេ មិនបានអោយតំលៃខ្លួនរបស់គេផង កុំសូម្បីទៅជជែកងាប់រស់រកខុសរកត្រូវ សូម្បីតែនិយាយមួយម៉ាត់ឈ្នះក៏មិនដឹងជាយកការឈ្នះនោះមកជាបានការអីដែរ គឺវាគ្មានតំលៃសំរាប់ឈ្នះទេ អោយគេរស់ក្នុងភាពជាមនុស្សអាក្រក់ថោកទាបរបស់គេទៅចុះ។
Veasna Khem
ហាហាហា សរសើរបុគ្គលដែលមិនគួរសរសើរ បន្ថោកខ្លួនឯង។ យកមនុស្សធុននេះជាមុខជាការទៅកើត។
Veasna Khem shared LDP Business Info's video.
ពូគិតថាគ្នាមិនយល់ចិត្តពូចំពោះពួកគេទេ បើគេយល់បានពីចិត្តពូ ចិត្តពួកគេមិនខុសពីក្មួយៗដែលយល់LDPឡើយ។ វាគ្មានហេតុផលណាទៅអបអរសាទរចំពោះអ្នកបោកប្រាសខ្លួន ហើយជេរប្រទូសរាយនឹងអ្នកដែលមានចិត្តល្អនឹងខ្លួន ក្រៅពីគ្នាមិនយល់ការពិតនោះទេ។ ស្តាប់ហើយពូគ្មានចិត្តទោមនស្សអីបន្តិចសោះ នឹកសង្វេកដល់ជនជាតិមួយដែលគ្មានអ្នកណាអាចជួយបាន។
Veasna Khem
មនុស្សចង់ល្បីសុទ្ធតែប្រឹងមកប៉ះជួង។ ធ្វើហេតុរហូត តែចេះតែប្រកែកមិនទទួលយកផល។
ពូគិតថាគ្នាមិនយល់ចិត្តពូចំពោះពួកគេទេ បើគេយល់បានពីចិត្តពូ ចិត្តពួកគេមិនខុសពីក្មួយៗដែលយល់LDPឡើយ។ វាគ្មានហេតុផលណាទៅអបអរសាទរចំពោះអ្នកបោកប្រាសខ្លួន ហើយជេរប្រទូសរាយនឹងអ្នកដែលមានចិត្តល្អនឹងខ្លួន ក្រៅពីគ្នាមិនយល់ការពិតនោះទេ។ ស្តាប់ហើយពូគ្មានចិត្តទោមនស្សអីបន្តិចសោះ នឹកសង្វេកដល់ជនជាតិមួយដែលគ្មានអ្នកណាអាចជួយបាន។
កោតកឹមសុខាណាស់ គាត់និយាយពាក្យដែលគ្មានការទទួលខុសត្រូវបែបនេះចេញមករួច។ គាត់ត្រូវសុំទោសអ្នកគាំទ្រគាត់ដែលទុកចិត្តគាត់អោយរើសសមាជិកទី៩នៃ គ.ជ.ប ឥឡូវរើសខុស ម្តេចមិនសុំទោសអ្នកគាំទ្រខ្លួនទៅ ហើយយកល្អគួរលាចេញពីដំណែងផង ព្រោះអុំខាចូលចិត្តណាស់រឿងបើធ្វើមិនកើត គាត់និយាយថានឹងលាចេញពីតំណែង។ បានធ្វើខុសរឿងធំណាស់ ចូលសភាអួតរឿង គ.ជ.ប ហ្នឹងហើយ ចុះបើឥឡូវ សំដែងការខកចិត្តរឿងអគ្គលេខាធិការ គ.ជ.ប ហើយ មានន័យថាការសំរេចចិត្តរបស់ខ្លួន គឺខុសហើយ ម្តេចនៅយកល្អ មកនិយាយថាខ្លួនខកចិត្តយ៉ាងខ្លាំង ចង់យកល្អពីការសំរេចចិត្តខុសរបស់ខ្លួនយ៉ាងម៉េចទៀតអុំខា។ អោយអ្នកគាំទ្រពឹងអី? ពឹងសមត្ថភាព អ្នកដឹកនាំcnrpគឺ អត់សមត្ថភាពគ្រាន់តែរើសសមាជិកទី៩ គ.ជ.ប ដែលសំរេចដោយកុងសង់ស៊ុស ក៏រើសខុសដែរ ទៅធ្វើអីធំជាងនេះកើតទៅ? ពឹងលើសីលធម៌អ្នកដឹងនាំcnrpអត់ពឹងបានទៀត មានកំហុសហើយ ចង់យករួចខ្លួនហើយលាងខ្លួនដោយប្រើពាក្យថា ខកចិត្តយ៉ាងខ្លាំងទៀត។ អុំខាអើយអុំអាចម៍គោ។ កសិករខ្មែរនិយាយថាអាចម៍ឆ្នាំនេះឡើងថ្លៃ៤ដងលើសឆ្នាំមុន គេសួរកសិករថាហេតុអីអាចម៍គោឡើងថ្លៃខ្លាំងម្លេះ? គាត់ឆ្លើយថា ព្រោះអ្នកដាំដំណាំងាកមកប្រើអាចម៍គោច្រើនណាស់ តែបើគេសួរខ្ញុំវិញថា ហេតុអីឆ្នាំនេះបានជាអាចម៍គោឡើងថ្លៃខ្លាំងម្លេះ? ខ្ញុំនឹងឆ្លើយថា មកពីអុំសីុចូលស្រុកអត់បានហ្នឹងណា។
ខ្ញុំគិតថាមិនមែនព្រះអង្គជាអ្នកសរសេរ postនេះទេ លោកមិនដល់ថ្នាក់នេះទេ យើងរំលឹកលោកលើកមុន លោកពិតជាមនុស្សអាចទទួលយកហេតុផលបាន បើតាមសង្កេតចរិតព្រះអង្គលោកមិនមែនជាមនុស្សហួសហេតុបែបនេះទេ។ ខ្លាចតែជាអំពើរបស់អ្នកចង់ញោះញង់អោយយើងឈ្លោះនឹងព្រះអង្គ វាឆ្លៀតឱកាសទេ។ មិនគួរអោយមានការភាន់ច្រឡំលើអ្នកណាម្នាក់ឡើយ ត្រូវចៀសអោយបានតាមលទ្ធភាពនូវការបបង្ករកំហុសលើអ្នកដទៃ ព្រោះការភាន់ច្រឡំទៅលើអ្នកណាមួយ វាជាកំហុសមួយរបស់អ្នកភាន់ច្រឡំទៅលើគេនោះ។ ម្យ៉ាងទៀត ចរិតLDPយើង គឺរឿងធំត្រូវតែធ្វើអោយទៅជាតូច ហើយរឿងតូច ត្រូវតែបំបាត់វាចោលទៅ។ បើនេះជាគំនិតព្រះអង្គពីកាលមុន នោះក៏យើងបានបើកបង្ហាញរួចហើយដែរ ម្តេចលើកយកមកនិយាយម្តងទៀត នៅពេលដែលព្រះអង្គលោក ស្ងៀមស្ងាត់ទៅវិញហើយនោះ។ បើមិនមែនជាគំនិតដែលព្រះអង្គលោកពោលថ្មីៗនេះទេ តែជារឿងពីយូរមកហើយ នោះអ្នកបង្កររឿងនៅពេលនេះ គឺអ្នកលើកយករឿងនេះមកនិយាយហ្នឹងឯងដែលបានធ្វើខុសទៅលើព្រះអង្គ មិនមែនជាកំហុសរបស់ព្រះអង្គទេ តែខ្ញុំគិតថា មិនមែនLDPជាអ្នកនាំយកមកposted ទេ គឺជាទង្វើរបស់ពួកឆ្លៀតឱកាសច្រើនជាង។ បើជាអំពើរបស់អ្នកឆ្លៀតឱកាសមែន ប្រតិកម្មរបស់ពួកLDPទៅកាន់postមួយនេះ ត្រូវតាមបំណងរបស់ក្រុមឆ្លៀតឱកាសនោះហើយ។
មនុស្សច្រើនណាស់និយាយពាក្យនេះ ជាទូទៅគឺគេចង់ដៀមដាមអោយLDP។ ឥឡូវកុំអាលគិតថាតើLDP ជេរប្រទេចឬមិនជេរប្រទេច តែយើងអាច ពិនិត្យលទ្ធផលការងារពន្យល់ពលរដ្ឋរបស់LDPបន្តិចមើលសិន តើវាបានលទ្ធផលយ៉ាងដូចម្តេចខ្លះហើយ? គឺមនុស្សមិនស្គាល់ខុសត្រូវ ធ្លាប់ជាមនុស្សល្ងង់ ធ្លាប់ជាអ្នកផឹក ធ្លាប់ជាមនុស្សខូចក្នងគ្រួសារ ធ្លាប់ជាមនុស្សមិនដែលគិតពីបញ្ហាសង្គម ធ្លាប់ជាមនុស្សងប់ងល់នឹងជំនឿ ធ្លាប់ជាមនុស្សខ្សោយការតស៊ូ ធ្លាប់ជាមនុស្សរកផ្លូវជីវិតមិនឃើញ ធ្លាប់ជាមនុស្សងាយនឹងចាញ់បោកគេ ធ្លាប់ជាមនុស្សអាត្មានិយម។ ល។ក្រោយពីស្តាប់LDPយល់ ចំនុចខ្វះខាត ចំនុចអវិជ្ជមាន ឬចំនុចមិនល្អរបស់ពួកគេ ត្រូវបានកែលំអឬផ្លាស់ប្តូរទាំងស្រុង ដែលមានជាឧទាហរណ៍រាប់ករណីមិនអស់ទេ ត្រង់ចំនុចនេះគឺគ្មានមនុស្សត្រឹមត្រូវណាមិនទទួលស្គាល់ទេ។ អញ្ចឹងបើទ្រឹស្តីថាការជេរប្រទេច មិនអាចកែប្រែមនុស្សពីអាក្រក់មកល្អបានទេនោះ ជាទ្រឹស្តីត្រឹមត្រូវ នោះមានន័យថាLDPមិនបានជេរប្រទេចអ្នកណាទេកន្លងមក ព្រោះLDPបានកែប្រែមនុស្សពីអាក្រក់មកល្អរាប់ករណីមិនអស់ទេ អ្នកមិនអាចប្រកែកបានទេត្រង់ចំនុចនេះ គឺថាពិតជាមានមនុស្សបានកែប្រែខ្លួនច្រើនរាប់មិនអស់មែនដោយសារស្តាប់LDP។ តែបើអ្នកនៅតែនិយាយថាអត់ទេLDPគឺបានប្រើពាក្យជេរប្រទេច បើអ្នកនៅតែទទូចថាLDPបានប្រើពាក្យជេរប្រទេច អញ្ចឹងមានតែទ្រឹស្តីអ្នកឯងដែលនិយាយថា ការជេរប្រទេចមិនអាចកែប្រែមនុស្សបានទេនោះ ជាទ្រឹស្តីខុស ព្រោះបើតាមអ្នកឯងនិយាយគឺថាLDPបានប្រើការជេរប្រទេច ចុះហេតុអ្វីបានជាមានជាឧទាហរណ៍រាប់មិនអស់បញ្ជាក់ថាក្រោយពីយល់LDP មនុស្សបានកែប្រែខ្លួន? ចាំមើលពួកអាមនុស្សពិសពុល ក្លែងជាអ្នកត្រឹមត្រូវមិនចេះជេរ គេជាអ្នកថ្លៃថ្នូរ ផ្អែមៗតែស៊កសៀត ដៀមដាម ផ្លែផ្កា វាទៅផ្លូវណាទៀត? បើគេនិយាយថាLDPពូកែតែរឿងជេរ បើកវិទ្យុស្តាប់LDPឮតែជេរ ឬគេនិយាយថាការជេរមិនអាចកែមនុស្សពីអាក្រក់មកល្អបានទេនោះ យើងត្រូវសួរគេអោយគេព្រមទទួលស្គាល់ថាតើជាក់ស្តែងLDPបានកែប្រែមនុស្សដែរឬទេ? បើគេព្រមទទួលត្រង់ចំនុចនេះហើយ យើងត្រូវពន្យល់គេតាមការពន្យល់ខាងលើនេះ តែបើគេបំពានមិនព្រមទទួលស្គាល់ចំនុចនេះទេ ប្រាប់គេទៅថាខ្ញុំមិនអាចនិយាយជាមួយមនុស្សដែលមានចិត្តបំពានបែបអ្នកឯងនេះទេ ជជែកយ៉ាងណាក៏រកភាពត្រឹមត្រូវនៃគំនិតនេះមិនឃើញដែរ ជជែកទៅមុខទៀតបានត្រឹមតែឈ្លោះគ្នាទេ។ យើងគួរបញ្ឈប់ការជជែកគ្នាត្រឹមនេះចុះ។
Veasna Khem added 3 new photos.
ថ្ងៃមិញទៅពីចំការទៅសៀមរាបដើម្បីទិញម៉ូតូឆាលីមួយអោយអុំប្រុសនៅចំការទុកសំរាប់គាត់ជិះទៅហូបបាយនៅរោងបាយខាងក្រោយ ព្រោះពីផ្ទះខាងមុខទៅរោងបាយខាងក្រោយចំងាយជាង៨០០ម៉ែត្រឯណោះ។មកដល់ហាងលក់ម៉តូឈប់ឡានក្រឡេកទៅឃើញចេកអាំងគេរុញតាមរទេះទំនងឆ្ងាញ់ សមនឹងម៉ោងជាង១២ថ្ងៃត្រង់ហើយមិនទាន់ហូបបាយផង ឃ្លានចង់ហូបចេកអាំងកំដរពោះសិន។ ចុះពីលើឡានរួចប្រាប់អ្នកលក់ចេកអាំងតាមរទេះមុខហាងម៉តូ អោយខ្ចប់ចេកអាំង៦ចង្កាក់មក។ អ្នកលក់ចេកអាំងស្រីនោះខ្ចប់រួចក៏ហុចមកអោយខ្ញុំ នាងមើលមុខខ្ញុំបន្តិច ស្រាប់តែបង្ហាញទឹកមុខភ្ញាក់។ ពូគឺពូវាសនាមែនទេ? បាទគឺពូ។ នាងភ្ញាក់ អូពូអើយខ្ញុំចង់ជួបពូយូរហើយ។ និយាយបណ្តើរទឹកភ្នែកចាប់ផ្តើមហូចេញពេញក្រឡង់ភ្នែក។ ពូអើយខ្ញុំមិនដឹងជាត្រូវនិយាយថាម៉េចទេពូ ខ្ញុំអរគុណពូណាស់ ប្តីខ្ញុំគាត់ស្រឡាញ់ពូណាស់ គាត់អោយខ្ញុំស្តាប់ពូ ខ្ញុំស្តាប់ពូខ្ញុំយល់ពូ ខ្ញុំចង់ទៅចូលរួមវេទិកាណាស់ពូតែខ្ញុំក្ររវល់តែលក់ អត់មានពេលទៅទេ ខ្ញុំចង់ឃើញមុខពូណាស់ មិនស្មានថាបានជួបមុខពូដោយចៃដន្យយ៉ាងនេះទេពូ និយាយបណ្តើរទឹកភ្នែកធ្លាក់ចុះបណ្តើរ។ និយាយលេងនឹងនាងបន្តិច ក៏លានាងទៅទិញម៉ូតូឆាលី និយាយត្រូវថ្លៃគ្នាហើយ ទុកម៉ូតូអោយអ្នកលក់រៀបចំអោយស្រួលបួលសិន សុំពេលគេទៅហូបបាយសិន ហូបរួចចាំមកយក។ ទាំងបួននាក់ហូបបាយនៅហាងចប់ហៅគេគិតលុយ កូនប្រុសថៅកែហាងបាយអាយុជាង២០ឆ្នាំដើរមកជិតរួចប្រាប់ថា ពូខ្ញុំជាLDPដែរ ខ្ញុំទៅរៀននៅភ្នំពេញ ទើបតែមកវិញ គឺមកការបងជីដូនមួយខ្ញុំ រួចហើយ ខ្ញុំនឹងទៅភ្នំពេញវិញហើយ ពូថ្លៃបាយថ្ងៃនេះខ្ញុំសុំចេញជួសពូ ពូមិនបាច់ចេញលុយទេពូ។ និយាយគ្នាលេងបន្តិចក៏លាក្មួយប្រុសម្នាក់ហ្នឹងទៅយកម៉ូតូមកចំការ ទៅដល់មុខហាងម៉ូតូ ឡានទើបបត់ក្បាលបំរុងចូលទៅមុខហាងម៉ូតូនោះ ស្រាប់តែក្មងប្រុសម្នាក់ពាក់អាវក្រហមរត់ចេញមកសំដៅឡានដោយដៃរបស់វាកាន់មួកLDP។ ក្មេងនោះវាមកឈរមុខហាងចាំឡានយើងរួចជាស្រេច ចាំអោយតែឃើញឡាននឹងរត់មកជួប ព្រោះឡានទើបតែបត់ក្បាលសន្សឹមៗចូល ឃើញក្មេងនោះរត់សំដៅឡានទៅហើយ។ ខ្ញុំដឹងថាក្មេងនេះជាLDPហើយព្រោះឃើញមួកLDPនៅនឹងដៃវា ពេលវារត់ត់ំរង់ឡាន ខ្ញុំក៏ចុចកញ្ចក់ឡានចុះ។ ពូម្មិញគេនិយាយគ្នាថា ខឹម វាសនាមកទិញម៉ូតូ ពេលពូកំពុងទិញ ខ្ញុំនៅធ្វើម៉ូតូខាងក្រោយ ខ្ញុំធ្វើការអោយគេនៅទីនេះណាពូ។ ហេហេហេ គេថាក្រុមLDPជាក្រុមឆ្កួត ឥឡូវក្រុមឆ្កួតនេះកំពុងតែកើនចំនួនគួរអោយព្រួយបារម្ភណាស់ គួរតែរកវិធីទប់ស្កាត់ជំងឺឆ្កួតនេះទើបបាន បើមិនដូច្នេះទេ ថ្ងៃណាមួយជំងឺឆ្កួតនឹងឆ្លងទៅមនុស្សផ្សេងៗទៀត មុខតែនឹង ធ្វើអោយចំនួនអ្នកជា តិចជាងចំនួនអ្នកឆ្កួតមិនខានឡើយ។
Veasna Khem added 3 new photos.
ថ្ងៃមិញទៅពីចំការទៅសៀមរាបដើម្បីទិញម៉ូតូឆាលីមួយអោយអុំប្រុសនៅចំការទុកសំរាប់គាត់ជិះទៅហូបបាយនៅរោងបាយខាងក្រោយ ព្រោះពីផ្ទះខាងមុខទៅរោងបាយខាងក្រោយចំងាយជាង៨០០ម៉ែត្រឯណោះ។ មកដល់ហាងលក់ម៉តូឈប់ឡានក្រឡេកទៅឃើញចេកអាំងគេរុញតាមរទេះទំនងឆ្ងាញ់ សមនឹងម៉ោងជាង១២ថ្ងៃត្រង់ហើយមិនទាន់ហូបបាយផង ឃ្លានចង់ហូបចេកអាំងកំដរពោះសិន។ ចុះពីលើឡានរួចប្រាប់អ្នកលក់ចេកអាំងតាមរទេះមុខហាងម៉តូ អោយខ្ចប់ចេកអាំង៦ចង្កាក់មក។ អ្នកលក់ចេកអាំងស្រីនោះខ្ចប់រួចក៏ហុចមកអោយខ្ញុំ នាងមើលមុខខ្ញុំបន្តិច ស្រាប់តែបង្ហាញទឹកមុខភ្ញាក់។ ពូគឺពូវាសនាមែនទេ? បាទគឺពូ។ នាងភ្ញាក់ អូពូអើយខ្ញុំចង់ជួបពូយូរហើយ។ និយាយបណ្តើរទឹកភ្នែកចាប់ផ្តើមហូចេញពេញក្រឡង់ភ្នែក។ ពូអើយខ្ញុំមិនដឹងជាត្រូវនិយាយថាម៉េចទេពូ ខ្ញុំអរគុណពូណាស់ ប្តីខ្ញុំគាត់ស្រឡាញ់ពូណាស់ គាត់អោយខ្ញុំស្តាប់ពូ ខ្ញុំស្តាប់ពូខ្ញុំយល់ពូ ខ្ញុំចង់ទៅចូលរួមវេទិកាណាស់ពូតែខ្ញុំក្ររវល់តែលក់ អត់មានពេលទៅទេ ខ្ញុំចង់ឃើញមុខពូណាស់ មិនស្មានថាបានជួបមុខពូដោយចៃដន្យយ៉ាងនេះទេពូ និយាយបណ្តើរទឹកភ្នែកធ្លាក់ចុះបណ្តើរ។ និយាយលេងនឹងនាងបន្តិច ក៏លានាងទៅទិញម៉ូតូឆាលី និយាយត្រូវថ្លៃគ្នាហើយ ទុកម៉ូតូអោយអ្នកលក់រៀបចំអោយស្រួលបួលសិន សុំពេលគេទៅហូបបាយសិន ហូបរួចចាំមកយក។ ទាំងបួននាក់ហូបបាយនៅហាងចប់ហៅគេគិតលុយ កូនប្រុសថៅកែហាងបាយអាយុជាង២០ឆ្នាំដើរមកជិតរួចប្រាប់ថា ពូខ្ញុំជាLDPដែរ ខ្ញុំទៅរៀននៅភ្នំពេញ ទើបតែមកវិញ គឺមកការបងជីដូនមួយខ្ញុំ រួចហើយ ខ្ញុំនឹងទៅភ្នំពេញវិញហើយ ពូថ្លៃបាយថ្ងៃនេះខ្ញុំសុំចេញជួសពូ ពូមិនបាច់ចេញលុយទេពូ។ និយាយគ្នាលេងបន្តិចក៏លាក្មួយប្រុសម្នាក់ហ្នឹងទៅយកម៉ូតូមកចំការ ទៅដល់មុខហាងម៉ូតូ ឡានទើបបត់ក្បាលបំរុងចូលទៅមុខហាងម៉ូតូនោះ ស្រាប់តែក្មងប្រុសម្នាក់ពាក់អាវក្រហមរត់ចេញមកសំដៅឡានដោយដៃរបស់វាកាន់មួកLDP។ ក្មេងនោះវាមកឈរមុខហាងចាំឡានយើងរួចជាស្រេច ចាំអោយតែឃើញឡាននឹងរត់មកជួប ព្រោះឡានទើបតែបត់ក្បាលសន្សឹមៗចូល ឃើញក្មេងនោះរត់សំដៅឡានទៅហើយ។ ខ្ញុំដឹងថាក្មេងនេះជាLDPហើយព្រោះឃើញមួកLDPនៅនឹងដៃវា ពេលវារត់ត់ំរង់ឡាន ខ្ញុំក៏ចុចកញ្ចក់ឡានចុះ។ ពូម្មិញគេនិយាយគ្នាថា ខឹម វាសនាមកទិញម៉ូតូ ពេលពូកំពុងទិញ ខ្ញុំនៅធ្វើម៉ូតូខាងក្រោយ ខ្ញុំធ្វើការអោយគេនៅទីនេះណាពូ។ ហេហេហេ គេថាក្រុមLDPជាក្រុមឆ្កួត ឥឡូវក្រុមឆ្កួតនេះកំពុងតែកើនចំនួនគួរអោយព្រួយបារម្ភណាស់ គួរតែរកវិធីទប់ស្កាត់ជំងឺឆ្កួតនេះទើបបាន បើមិនដូច្នេះទេ ថ្ងៃណាមួយជំងឺឆ្កួតនឹងឆ្លងទៅមនុស្សផ្សេងៗទៀត មុខតែនឹង ធ្វើអោយចំនួនអ្នកជា តិចជាងចំនួនអ្នកឆ្កួតមិនខានឡើយ។
Veasna Khem added 2 new photos.
រាល់ច្បាប់ត្រូវតែតាក់តែងឡើងដោយរដ្ឋសភា បើច្បាប់នោះអនុវត្តន៍ទៅមានការទើសទាស់ត្រង់ណា ចង់កែសំរួលច្បាប់នោះ គឺត្រូវតែបញ្ជូនច្បាប់នោះទៅរដ្ឋសភាវិញដើម្បីអនុមត្តិសាជាថ្មី។ សភាអ្នកតែងច្បាប់ រដ្ឋាភិបាលអ្នកអនុវត្តន៍ច្បាប់ តែនៅស្រុកខ្មែរ មិនដឹងស្អីជាស្អីទេ ច្បាប់ចេញអោយប្រើហើយ ដល់ពេលត្រូវកែសំរួលត្រង់នេះត្រង់នោះ ទៅជាចេញសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលទៅវិញ។ គ្មានស្ថាប័នត្រួតពិនិត្យការប្រើអំណាចរបស់រដ្ឋាភិបាលទេ នឹកឃើញអីថាហ្នឹងភ្លាម ហើយដាក់អោយ អនុវត្តន៍ភ្លែត ជួលកាលការអនុវត្តន៍គឺអនុលោមទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទៅទៀត។ ពិតជាមិនដឹងដែនកំនត់អំណាចរបស់ស្ថាប័នណានៅត្រឹមណាទេ ខ្មែរទូទៅ វក់វីនឹងតាមមើលថាតើ ការដាក់បទបញ្ជាររបស់រដ្ឋាភិបាលហ្នឹងបានប្រយោជន៍ដល់ប្រជាពលរដ្ឋឬអត់ អនុវត្តន៍ទៅមានប្រសិទ្ធិភាពឬអត់ តែពួកគេមិនបានតាមដានមើលអំពីការប្រើអំណាចហួសព្រំដែននៃស្ថាប័នកំពូលនៃប្រទេសជាតិទេ។ ការទុកអោយអំណាចប្រមូលផ្តុំនេះហើយ ដែលជាមូលហេតុនៃការប្រើអំណាចហួសដែនសមត្ថកិច្ចក្នុងភាពជាស្ថាប័នអនុវត្តន៍ច្បាប់។ ភាពស្មុគ្រស្មាញនៃរដ្ឋបាលសាធារណ:បែបនេះ បង្កើតបាន នូវអំពើពុករលួយ បក្សពួកក្រុមគ្រួសារនិយម ការរំលោភបំពាននៃអ្នកមានអំណាចមកលើអ្នកទន់ខ្សោយ វិនយោគទុនល្អមិនហ៊ានមករកសីុនៅស្រុកយើង អំពើអយុត្តិធម៌គ្រប់ប្រភេទ ជីវភាពពលរដ្ឋក្រី្រក កេរ្ត៍ឈ្មោះប្រទេសជាតិអាប់អោនជាដើម។ អាសូររាស្ត្រខ្មែរក្រីក្រណាស់ ខ្លួនក្រ មានចំណេះដឹងតិច ពឹងផ្អែកលើគេអ្នកចេះដឹងអោយជួយ តែបញ្ញាវន្តខ្មែរទូទៅ គ្មានមនសិកាជាតិទេ មិនមានមនោសញ្ចេតនានឹងពួកគាត់ទេ មួយថ្ងៃៗគេគិតតែលុយ មុខមាត់ឋាន:លាភយសរបស់គេ ហើយថែមទាំង ឆ្លៀតកេងប្រវ័ញ្ចលើភាពល្ងិតល្ងង់របស់គាត់ទៅទៀត។ ក្រក៏ក្រ ចំណេះក៏គ្មាន ច្បាប់ក៏មិនអាចការពារខ្លួនបាន ខ្សែអ្នកមានអំណាចក៏គ្មាន តើពួកគាត់រស់រងារផ្លូវចិត្តយ៉ាងណា។ រស់នៅព្រាត់ប្រាសគ្រួសារទៅធ្វើខ្ញុំគេនៅបរទេស ជួនកាលស្លាប់នៅក្រៅស្រុក ជួនកាលបងប្អូន ឱពុកម្តាយស្លាប់នៅក្នុងស្រុក មិនបានមកទាន់ដង្ហើម រឿងរ៉ាវអយុត្តិធម៌ច្រើរាប់មិនអស់ដែលកម្មករចំណាកស្រុកបានជួបប្រទះ។ ឱជាតិសាសន៍ខ្ញុំអើយ ពិតជាឈឺចិត្តខ្លាំងណាស់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ហែកសីុជាតិខ្លួនឯង ទាំងអ្នកសាសនា ទាំងអ្នកនយោបាយ ទាំងក្រុមអ្នកគាំទ្រនយោបាយនៃនិន្នការផ្សេងៗ ទាំងអង្គការសង្គម។ ម្តេចក៏ពូជសាសន៍មួយនេះក្រាស់ដោយលោកធម៌ងងឹតស៊្លុបយ៉ាងនេះ។
គ្នាមានការភាន់ច្រឡំ គ្មានជារឿងអីធំដំទេ កំហុសដោយសុចរិតងាយនឹងអត់អោនណាស់ រឿងធំធ្វើវាអោយតូច រឿងតូចធ្វើវាអោយបាត់ទៅ។ គ្នាមិនមែនជេរណាណាទេ គ្នាជេរស្រីម្នាក់ដែលគ្នាច្រឡំឯណោះតើ ណាណាមិនមែនជាស្រីម្នាក់ដែលក្មួយប្រុសនោះជេរផង។ ណាណាក្មួយ ចិត្តទូលាយជាសំរស់ពិតរបស់មនុស្ស។ យើងអនុគ្រោះអោយមនុស្សមានកំហុសដោយសុចរិត មានន័យថាយើងយល់ត្រូវក្នុងការអនុគ្រោះ។ គួរអនុគ្រោះចំពោះកំហុសសុចរិតណាក្មួយ។
Veasna Khem shared Chanpanha Sok's photo.
អ្នកតាំងខ្លួនថាគោរពព្រះពុទ្ធ ម្តេចយកព្រះពុទ្ធមកលេងសើចអញ្ចឹង? នេះហើយពាក្យថាគោរពដែលចេញមកតែពីមាត់ មិនចេញពីចិត្ត វាគង់តែមានទង្វើណាមួយ ដែលមិនអាចបិទបាំងរឿងក្នុងចិត្ត ចេញមកក្រៅអោយគេសំគាល់បាន ដោយគេចមិនផុតឡើយ។ អ្នកគោរពចេញពីចិត្តៗនោះមិនបណ្តាលអោយមានអំពើបែបប្រមាថនេះចេញមករួចឡើយ។
យើងមិនឈ្លោះប្រកែកតវានឹងចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីយើងចំពោះចំណាត់ការរបស់គាត់ទាក់ទងនឹងកិច្ចការទាំងឡាយអំពីច្បាប់ចរាចរណ៍ថ្មី និងវិធានការណ៍ផ្សេងៗដូចជារឿងដកយកអង្គរវត្តមកវិញ រឿងមិនយកលុយថ្លៃធ្វើដំណើរលើផ្លូវខ្លះក្នុងរាជធានីភ្នំពេញជាដើម ទោះជាបានជាប្រយោជន៍ដល់ជាតិឬខាតប្រយោជន៍ជាតិក៏ដោយ តែយើងប្រឆាំងនឹងរបៀបដែលប្រមូលអំណាចទៅសំរេចតែម្នាក់ឯងនៃនាយករដ្ឋមន្ត្រីយើង។
Veasna Khem shared Pov Mali's video.
ដល់ដំណាក់កាលគេព្រួតវាយហើយ បើគេមើលមិនឃើញយើងតើគេវាយយើងកើតដែរឬ? តំលៃយើងតំលៃគេ មិនស្ថិតលើអ្នកណាថាទេ គឺស្ថិតនៅលើការងារដែលមនុស្សនោះប្រព្រឹត្តទេតើ។ LDPដើរមកដល់ដំណាក់កាលនេះ ពិតជាគួរអោយពេញចិត្តនឹងការងារយើងកន្លងមកខ្លាំងណាស់។
Veasna Khem added 10 new photos — with សានអិលឌីភី សុខ andSochenda Pheav.
បើអ្នកច្បាស់ក្នុងចិត្តរបស់អ្នកថា អ្នកមានចិត្តល្អហើយ បើអ្នកចង់ធ្វើអ្វីមួយដែលមិនមែនជាការសំដែង ឬមិនធ្វើព្រោះជំនឿណាមួយទេ ប៉ុន្តែគឺទឹកចិត្តរុញច្រានអោយអ្នកចង់ធ្វើវាហើយ សូមអ្នកធ្វើទៅ វាគ្មានអ្វីអាក្រក់ទេ។




No comments:
Post a Comment