http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, January 30, 2016

ពេលគិតច្រើនប៉ុណ្ណា ពិបាកក្នុងចិត្តច្រើនប៉ុណ្ណា អារម្មណ៍មួយផុសមកជាមួយនឹកការគិតច្រើននោះ ជាមួយនឹងចិត្តដែលកំពុងតែរងការឈឺចាប់នោះភ្លាមៗដែរថា ខ្ញុំមិនមែនមានតែកូនម្នាក់នេះទេ ដូច្នេះខ្ញុំមិនអាចបណ្តោយតាមអារម្មណ៍ឈឺចាប់នោះបានទេ ពេលមានអារម្មណ៍បែបនេះកើតឡើងព្រមគ្នា នោះការឈឺចាប់ក៏កើនទ្វេរដងដែរ ជាអារម្មណ៍នៃមនុស្ស ដែលគ្មានជំរើស ក្រៅពីខំរស់ដើម្បីកូនៗផ្សេងទៀត។ ក្នុងជីវិតជាតិនេះមានអ្វីសំខាន់លើសសេចក្តីសុខកូនៗទៅ? នេះហើយជាអារម្មណ៍ដែលមិនដែលរស់ដើម្បីខ្លួនឯងសោះនោះ។ សេចក្តីសុខខ្លួននៅជាប់នឹងសេចក្តីសុខកូន។ កូនឈឺពុកឈឺ កូនរីករាយពុករីករាយ។

ទោះពូត្រូវបានហេតុការណ៍ថ្មីៗនេះវាយប្រហារធ្ងន់និងខ្លាំងយ៉ាងណាក៏ដោយ សូមក្មួយៗកុំបារម្ភពីពូអី ពូដឹងខ្លួនយ៉ាងច្បាស់ថា ពូនៅមានកូនៗយ៉ាងច្រើនផ្សេងទៀតដែលពូត្រូវទទួលខុសត្រូវចំពោះពួកគេ។ ពូដឹងច្បាស់ណាស់ថាពួកគេត្រូវការពូ។ សូមពួកក្មួយៗកុំបារម្ភពីពូពេក។ គ្រាន់តែទុកពេលនិងកន្លែងអោយពូរៀបចំស្ថានភាពចិត្តទៅបានហើយ។ ពូមិនដែលភ្លេចកាតព្វកិច្ចរបស់ពូចំពោះក្មួយៗនិងមាតុភូមិនេះទេ។ ទោះពូមិនចង់រស់ក៏ប៉ុន្តែ ក៏ពូមិនអាចស្លាប់បានដែរ។ ណងអើយស្រមោលប្អូននៅគ្រប់ដង្ហើមបង រហូតបងបិទភ្នែកលាលោកនេះណាប្អូន។ បងចេះតែមានអារម្មណ៍ថាមនុស្សបងអភ័ព្វណាស់ មនុស្សណាដែលអាចជួយសំរាលការងារស្នូលប្រចាំជីវិតរបស់បង គឺតែងតែលាបងទៅមុនជាដរាប។ ប្អូនជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍ក្មេងជាងគេបំផុតដែលបងជ្រើសរើសដោយគ្មានអ្នកណាជួយចង្អុលបង្ហាញទេ។ បងច្បាស់ណាស់ថាប្អូនមានគុណសម្បត្តិដែលបងមើលមិនខុសទេ។ តាំងពីប្អូនឈឺសន្លប់លែងដឹងខ្លួន បងមិនដែលហ៊ានទៅមើលមុខប្អូនទេ បងដឹងថាបងនឹងទប់ចិត្តមិនបានទេ បងចេះតែសង្ឃឹមថា ពេលប្អូនដឹងខ្លួនភ្លាម ទោះប្អូននៅទីណាក៏បងត្រូវតែទៅជួបប្អូនភ្លាមដែរ តែធម្មជាតិនេះសាហាវហួសហេតុ ដែលគ្មានឃើញត្រង់ណាគួរអោយប្រាថ្នាជីវិតនេះឡើយ។ ប្អូនដឹងទេស្ទើរពេញមួយថ្ងៃនេះ បងធ្វើការនៅចំការរហូត បងមិនចង់ចូលបន្ទប់ទេ បងខ្លាចភាពស្ងាត់ បងដឹងថាបងខំបន្លប់ខ្លួនឯង។ បងសួរខ្លួនឯងថាតើបងកំពុងធ្វើបែបនេះដើម្បីអ្វី? ដើម្បីបំភ្លេចរូបប្អូនឬ? ទេព្រះអើយ ងក់ក្បាលភ្លាម មានមហិទ្ធិរិទ្ធិអ្វីមកធ្វើអោយបងភ្លេចប្អូនភ្លាមក៏បងមិនព្រមដែរ បងសុខចិត្តរស់នៅអោបទុកនូវមនោសញ្ចេតនាដ៏ខ្លោចផ្សានេះអស់មួយជីវិតទៅចុះ បងមានអារម្មណ៍ថាបងធ្វើបែបនេះចំពោះប្អូនមិនបានទេ។ បងសួរខ្លួនឯងទៀតថា បើអាចបំភ្លេចប្អូនភ្លាមក៏បងមិនព្រមដែរ ចុះហេតុអ្វីបងខំរកនេះរកនោះមកធ្វើដើម្បីបន្លប់ខ្លួនឯងកុំអោយគិតដល់ប្អូនធ្វើអី? នឹកដល់ត្រង់នេះទឹកភ្នែកស្រក់ចុះភ្លាម បងពិតជាមិនអាចធ្វើខុសឆ្គងនឹងប្អូនបានទេ បងនឹងមិនខំបំភ្លេចអូនទេ បងមានអារម្មណ៍ថា បងធ្វើបែបនេះមិនកើតទេ។ បងមុខតែដេកអោបមនោសញ្ចេតនាខ្លោចផ្សានេះរហូតបងលាលោកនេះហើយណាណងប្អូនសំឡាញ់បង។ បងនឹងហៅប្អូនមកលេងនឹងបងគ្រប់ពេលដែលបងនៅស្ងាត់ៗម្នាក់ឯង។

ពូមិនចង់បើកមើលfacebookទេ បើកមកពេលណាស្រក់ទឹកភ្នែកពេលហ្នឹង។ រូបភាពនិងអានុស្សាវរីយ៍ច្រើនណាស់ដែលត្រូវបានបង្ហោះតាមfacebook ពូមិនទាន់អាចសំរួលចិត្តមើលរូបភាពទាំងនោះបានទេ។


យុទ្ធមិត្តស្នូលរបស់ពួកយើងបានលាយើងរហូតហើយ។ ប្អូនប្រុសសំឡាញ់បងអើយបងពិបាកទ្រាំរស់ខ្លាំងណាស់។ បងរស់ពិបាកជាងស្លាប់ទៅទៀត តើមួយជីវិតបងនេះជួបតែរឿងបែបនេះរហូតទៅឬ។ ណងអើយបងនឹកអូនណាស់។

ពេលខ្លះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ខ្ញុំចាស់ជាងពួកក្មួយៗនិងប្អូនៗ ខ្ញុំមុខតែស្លាប់មុនពួកគេ ខ្ញុំពិតជាមិនអាចទ្រាំមើលពួកគេលាទៅចោលខ្ញុំម្តងមួួួយៗបែបនេះបានទេ។ ឱព្រះអើយខ្ញុំឈឺផ្សាខ្លាំងណាស់ បើដូរអោយខ្ញុំស្លាប់មុនពួកគេ ខ្ញុំនឹងព្រមភ្លាម រស់ធ្វើអ្វី បើរស់ឈឺចាប់យ៉ាងនេះនោះ? ? ?


មនុស្សចង់ល្បីសុទ្ធតែប្រឹងមកប៉ះជួង។ ធ្វើហេតុរហូត តែចេះតែប្រកែកមិនទទួលយកផល។

ជិតពីរលានដុល្លាវាហាក់ដូចជាចំនួនមួយច្រើនណាស់ចំពោះប្រទេសដែលក្រីក្រដូចជាប្រទេសខ្មែរយើងនេះ តែបើប្រៀបធៀបនឹងជីវិតមនុស្សដ៏ច្រើនដែលត្រូវសង្គ្រោះដោយម៉ាសីុនមួយនេះ ទឹកលុយនេះ នៅតិចខ្លាំងណាស់ទោះ ប្រទេសយើងក្រីក្រក៏ដោយ។ ដែលសោកស្តាយនោះ គឺលុយប៉ុណ្ណឹងសោះ ហេតុអ្វីរដ្ឋមិនចំណាយលុយនេះទិញវាទុកសង្គ្រោះមនុស្សតាំងពីយូរមក ម្តេចរង់ចាំដល់ពេលនេះ? ឬឧបករណ៍នេះ ជាផលិតផលថ្មីទើបនឹងផលិតបាន? 
មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បំពាក់ម៉ាស៊ីនព្យាបាលជម្ងឺមហារីកដោយប៉ាញ់កំរស្មីតំលៃជិត2លានដុល្លាអាមេរិច

មនុស្សធុននេះពាល់សេចក្តីល្អមិនត្រូវទេ។ វាយកចិត្តថោកទាបរបស់វាមកថ្លឺង វាគិតថាលុយសំរាប់វាសំខាន់ណាស់មិនអាចចំណាយសំរាប់អ្នកដទៃបានទេ។ នោះជាចិត្តថោកទាបរបស់វា តែLDPលុយសំរាប់បំរើមនោសញ្ចេនានិងឧត្តមគតិ។ លុយបាតថៃនេះ មិនមែនប្រមូលបានពីថៃទេ តែយើងដឹងថានៅថៃគេចាយលុយបាតថៃ ម្លោះហើយយើងក៏យកលុយដុល្លាដូរយកលុយបាតថៃអោយហើយទៅ។ ប៉ុណ្ណឹងសោះក៏មិនយល់ដែរ ម្តេចល្ងង់ម្លេះ ល្ងង់អញ្ចឹងបានជាcnrpបោកបាន។

បង្ករការឈឺចាប់មិនស្រាកស្រាន្តតាមរយ:សំដីដៀមដាម។ LDPមិនមានទំលាប់បង្កររឿងនឹងងអ្នកណាទេ អធ្យាស្រ័យខ្ពស់ណាស់ តែបើទទួលបាននូវអារម្មណ៍ថាហួសហេតុ នោះយើងនឹងអោយអ្នកស្គាល់សារជាតិពូជជួង ថាតើពូជជួងស៊ូដល់កំរិតណាដើម្បីការពារក្រុមគ្រួសារនិងអំពើល្អរបស់ខ្លួន។



មួយមឺុនប្រាំពីរពាន់ដុល្លា។ មិនអីទេក្នុងរឿងចំណាយនេះ ព្រោះសុខណងមានតំលៃក្នុងការចំណាយដើម្បីណាស់។ ទោះប្រើទ្រព្យពូទាំងអស់ ក៏ត្រូវតែចំណាយដែរ។ លុយគឺប្រើសំរាប់បំរើមនោសញ្ចេតនា និងឧត្តមគតិ។


ទុកលុយធ្វើអី បើប្អូនស្លាប់បាត់ទៅហើយនោះ តើលុយនោះអាចជួយអោយសប្បាយចិត្តបានទេ បើលុយនៅែតបាត់បង់ប្អូនជាទីស្រឡាញទៅហើយនោះ? កើតទុក្ខរីងរៃរាប់ឆ្នាំដោយសារការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ បើលុយអាចជួយជីវិតប្អូនបាន តើមិនជាសំណាងទេឬដែលនៅមានផ្លូវអាចជួយជីវិតប្អូនប្រុសបាននោះ។ សុធាក្រោយពីបានបញ្ជូនសុខណងទៅដល់ពេទ្យកាល់ម៉ែត្រហើយ ក៏បានទូរស័ព្ទមកប្រាប់ខ្ញុំថា ពូស្ថានភាពសុខណងបើនៅស្រុកខ្មែរគឺអស់សមត្ថភាពហើយ មានតែផ្លូវមួយទេ ត្រូវបញ្ជូនសុខ ណងទៅថៃក្រែងមានសង្ឃឹមខ្លះ។ ខ្ញុំឆ្លើយទាំងអន្ទះសារ ត្រូវធ្វើអោយអស់លទ្ធភាពណាក្មួយ បញ្ចូនទៅភ្លាមទៅ លុយកាក់អស់ប៉ុន្មានក្មួយមិនបាច់គិតទេក្មួយចាត់ចែងបញ្ជូនណងអោយឆាប់ៗទៅកុំអោយយឺតពេលក្រែងជួយមិនទាន់ព្រោះយើងនាំសុខណងទៅយឺតពេលពេក។ សុទ្ធាឆ្លើយ មិនអីទេពូខ្ញុំនឹងរៀបចំបញ្ជូនតាមឡានទៅតាមកោះកុងប្រហែល៥ម៉ោងទេទៅដល់ពេទ្យហើយ ខ្ញុំស្រែកស្ទើរភ្លាត់សំលេងថា ទេមិនអាចបញ្ជូនតាមឡានបានទេ យូរណាស់ បើមានគ្រោះថ្នាក់តាមផ្លូវ ពូមានវិប្បដិស្សារីយ៍មួយជីវិតហើយ ត្រូវតែបញ្ជូនតាមយន្តហោះដាច់ខាត ក្មួយទាក់ទងសួរគេមើលតើបញ្ជូនតាមយន្តហោះគេយកថ្លៃប៉ុន្មាន។ ចាំខ្ញុំសួរគេភ្លាមហើយខ្ញុំនឹងប្រាប់ពូវិញភ្លាមណាពូ។ ប្រហែល១០នាទីសុធាទូរស័ព្ទមកពេលខ្ញុំកំពុងនៅក្នុងវេទិកានៅស្រុកកំចាយមារ ពូថ្លៃយន្តហោះគេយកប្រហែល១៧០០០ដុល្លា គេថាគេនឹងផ្ញើរតារាងតំៃលលំអិតមកអោយយើងតាមemail។ ខ្ញុំឆ្លើយតបនឹងសុធាវិញភ្លាម ទៅក្មួយទៅ តំៃលនេះពូព្រមហើយ អោយគេចាត់ចែងបញ្ជូនសុខណងភ្លាមៗកុំអោយយឺតពេល។ បាទពូខ្ញុំនឹងរៀបចំឥឡូវនេះពូ។ មួយសន្ទុះសុធាទូរស័ព្ទមកម្តងទៀត ពូគេសួរពូថាពូចង់ទៅពេទ្យណានៅស្រុកថៃ។ អូពូឮគេថាពេទ្យបំរ៉ុងរ៉ាត់ជាពេទ្យល្អទៅពេទ្យហ្នឹងទៅក្មួយ។ ពូៗនិយាយជាមួយមិត្តខ្ញុំបន្តិចទៅគេធ្វើការនៅពេទ្យរូ៉យ៉ាល់នៅភ្នំពេញគេដឹងរឿងពេទ្យនៅថៃច្រើនជាងខ្ញុំពូ។ ខ្ញុំក៏សួរទៅពួកម៉ាកសុទ្ធាតាមទូរស័ព្ទថា មើលក្មួយនិយាយមកក្មួយមានយោបលយ៉ាងម៉េចពីរឿងពេទ្យនៅថៃហ្នឹងតើគួរជ្រើសរើសពេទ្យណា? ពូពេទ្យបំរ៉ុរ៉ាត់វាល្អហើយ តែបើប្រៀបធៀបនឹងពេទ្យបាងកក ពេទ្យបាងកកល្អជាង តែគ្រាន់តែសេវាថ្លៃជាងបំរ៉ុងរ៉ាត់។ ខ្ញុំតបវិញភ្លាម អញ្ចឹងសំរេចទៅពេទ្យបាងកកទៅក្មួយ។ អោយតែសង្គ្រោះប្អូនប្រុសខ្ញុំម្នាក់នេះបានខ្ញុំគ្មានស្តាយអ្វីទេ ទោះត្រូវលក់ទាំងអស់សល់តែខ្លួនទទេក៏ខ្ញុំត្រូវតែធ្វើដោយពេញចិត្តដែរ។ សុខណងរស់នៅស្នាក់ការភ្នំពេញជាមួយខ្ញុំបួនឆ្នាំ ខ្ញុំស្គាល់ចិត្តវាច្បាស់ណាស់ ខ្ញុំមានអានុស្សាវរីយ៍ច្រើនណាស់ជាមួយវា ខ្ញុំនៅចាំជាងគេគឺខ្ញុំបានស្តីអោយវាពេលវាបានធ្វើរឿងមិនទំនងដាក់ ខ្ញុំ មួយសន្ទុះក្រោយមកវាបានមកជួបខ្ញុំ វាសំពះខ្ញុំហើយវាយំសុំអោយខ្ញុំអត់អោនទោសអោយវាៗនិយាយថា បងអើយកំហុសនេះមកពីខ្ញុំគិតមិនដល់បញ្ញាខ្ញុំអន់ សូមបងលើកលែងទោសអោយខ្ញុំផង។ វាយំខ្លាំងណាស់ ខ្ញុំឃើញវាយំខ្លាំងពេកខ្ញុំក៏យំដែរ ហើយខ្ញុំប្រាប់វាថាបងជឿប្អូនហើយ ឈប់យំទៅប្អូន។ ពេលឃើញវាឈឺពេលនេះ ខ្ញុំនឹកឃើញរឿងនោះថ្មីៗវានេះចិត្តធ្ងន់ណាស់ អធ្យាស្រ័យច្រើនណាស់ ហើយសមត្ថភាពខួរក្បាលក្នុងការវែកញែកយកជាការបាន ម្លោះហើយទើបខ្ញុំសំរេចចិត្តបញ្ចូូលវាជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍បក្សទៅ។

គេមិនចង់រស់ គេអាចជ្រើសរើសយកផ្លូវស្លាប់ តែខ្ញុំមិនចង់រស់ ហើយរិតតែមិនអាចស្លាប់បានទៅទៀត។ នេះហើយផ្លូវជីវិតរបស់ខ្ញុំ។

ទោះកំហុសនោះជាកំហុសដោយចេតនាក៏ដោយ តែជួនកាលមកពីគ្នាគិតមិនដល់ ជួនកាលគ្នាយល់មិនបាន អាចខុសមកពីបញ្ញាគ្នាយល់ថាបែបហ្នឹងត្រូវជាដើម កំហុសបែបនេះ គេហៅជា "កំហុសសុចរិត" ។ ទោះខូចការធំក៏ដោយ ក៏នៅតែជាកំហុសស្រាលតែដដែល។

បុណ្យសព ណងរួចហើយ ពួកយើងត្រូវព្រួតដៃគ្នាបន្តការងាររបស់យើងទៀត។" គឺយើងត្រូវរៀបចំប្រទេសនេះតាមដែលយើងចង់បាន មិនមែនតាមដែលគេចង់អោយយើងនោះទេ" ។ ពួកយើងមិនមែនជាប្រភេទមនុស្សដែលចាំតែទទួលនោះទេ តែពួកយើងជាពូជអ្នកសាង។ គ្មានការងារនេះទេ តើក្នុងជីវិតនេះនឹងមានការងារអ្វីសំរាប់ធ្វើទៅ?

សំរាប់មនុស្សដែលគ្មានតំលៃ កុំសូម្បីនិយាយបង្អាប់បង្អោនយើង សូម្បីតែនិយាយសរសើរយើង ក៏គ្មានអ្វីដែលយើងគួរយកចិត្តទុកដាក់នោះដែរ។

ខ្ញុំក៏មិនច្បាស់ថានេះជាពាក្យរបស់បព្រះគុណម្ចាស់បណ្ឌិត ហុក សុវណ្ណ ពិតមែនឬយ៉ាងណានោះទេ ប៉ុន្តែបើជាថេរដីការបស់ព្រះអង្គមែននោះ ខ្ញុំដាច់ខាតមិនសំណូមពរតបទៅព្រះអង្គវិញ ដូចដែលព្រះអង្គសំណូមពរមកកាន់ខ្ញុំទេ គឺមិនសំណូមពរអោយព្រះអង្គត្រូវតែពិចារណាឡើងវិញនោះទេ ព្រោះខ្ញុំប្រាកដក្នុងចិត្តណាស់ថា បើព្រះតេជគុណបណ្ឌិតហុក សុវណ្ណលោកមានសមត្ថភាពអាចយល់ធម៌ដែលសំដែងដោយព្រះសម្មាសម្ពុទ្ធនៃយើង ម្លេះលោកយល់តាំងពីយូរណាស់មកហើយ លោកសិក្សាមេរៀនព្រះពុទ្ធច្រើនវស្សាពេកណាស់ហើយរហូតដល់បានសញ្ញាប័ត្របណ្ឌិតទៅទៀតនោះ មិនមែនលោកមកយល់ធម៌ដែលព្រះពុទ្ធលោកសំដែងបានត្រឹមត្រូវ ដោយសារពាក្យសំណូមពរឬដាស់តឿនក្រៀនរំលឹករបស់ខ្ញុំប៉ុន្មានម៉ាត់នេះទេ។ ស្ទើរមិនបាច់ពិនិត្យអំពីសមត្ថភាពបញ្ញាលោកច្រើនអីទេ គ្រាន់តែព្រះអង្គជាព្រះសង្ឃសោះ តែនៅមានចិត្តទៅជាប់នឹងងារជា" បណ្ឌិត" ប៉ុណ្ណឹងគឺគ្រាន់អោយយើងយល់ពីសមត្ថភាពយល់ដឹងរបស់លោកពីធម្ម:បាត់ទៅហើយ។ ម្យ៉ាងទៀត វាគ្មានត្រូវអោយសញ្ញាប័ត្របណ្ឌិតទៅបុគ្គលណាដែលរៀនធម្ម:ទេ។ រៀនធម្ម:យ៉ាងម៉េចបានបណ្ឌិតនោះ? គ្រាន់តែប៉ុណ្ណឹងលោកយល់មិនបានផង តើលោកនឹងមានសមត្ថភាពឯណាយល់ពីធម្ម:ដែលព្រះពុទ្ធសំដែង ដែលជាមេរៀនមានលក្ខណ:ជ្រៅយ៉ាងខ្លាំងនោះបានទៅ? ទៅមិនរួចទេ ម្លោះហើយលោកត្រូវតែយល់ពីខ្ញុំតាមបញ្ញារាក់ៗរបស់មនុស្សធម្មតាបែបនេះហើយ ដូចជាគ្មានអ្វីចំលែកសោះទេក្នុងរឿងនេះ។ លើសពីនេះទៀត ខ្ញុំក៏ធ្លាប់ស្តាប់ការបញ្ចេញមតិរបស់ព្រះអង្គតាមវិទ្យុអាសីុសេរីនិងធ្លាប់អានសៀវភៅនិពន្ធដោយព្រះអង្គខ្លះៗដែរ ខ្ញុំដឹងសមត្ថភាពនៃចំណេះដឹងរបស់លោកច្បាស់ណាស់ ជាពិសេសចំណេះដឹងក្នុងរឿងធម្ម:។ ណ្ហើយចៀសផ្លូវប្រគេនលោកទៅ សមត្ថភាពបញ្ញារបស់លោក កុំថាតែបញ្ញាធុនយើងទៅពន្យល់លោកៗយល់មិនបាន ខ្ញុំគិតថាសូម្បីតែតែព្រះពុទ្ធលោកគង់ជាធរមាន ក៏មិនអាចបង្វែរការយល់របស់ព្រះអង្គម្ចាស់បណ្ឌិត អំពីមេរៀនរបស់ព្រះពុទ្ធដែលលោកសំដែងពីធម្ម:នោះបានដែរ ព្រោះថារៀនធម្ម:បានសញ្ញាប័ត្របណ្ឌិតទៅហើយនោះ។ វា មិនអាចទៅជាអញ្ចឹងកើតទេ។ ។

No comments:

Post a Comment