http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Thursday, February 11, 2016

យើងនឹងមិនទុកអោយព្រះអង្គរងអំពើអយុត្តិធម៌បែបនេះទេ ទុកអោយគេចាត់វិធានការមុនយើងចុះ បើគេហ៊ានធ្វើមែន យើងនឹងនាំគ្នាទៅជួយបងប្អូនក្រុមគ្រួសារដល់វត្តនោះតែម្តង។ LDP មិនដែលចេះសន្សំរឿងទេ ប៉ុន្តែបើគេនៅតែរុញយើងអោយដល់ទីមួយដែលគ្មានជំរើស នោះយើងក៏មិនដឹងជាទៅផ្លូវណាក្រៅពីងើបតតាំងទៅវិញដែរ។ ចង់ដឹងការពិត សូមអ្នកសាកមើលចុះ។ LDP និយាយហើយមិនលេបសំដីទេ៕

ស្រណោះលោកណាស់ ព្រះអង្គមានព្រះជន្មក្មេងៗ តែដោយសារលោកគ្មានមានៈ លោកអាចស្តាប់ទស្សនៈ LDP យល់។ ព្រោះតែសចក្តីល្អដែលមានក្នុងសណ្តានលោក ធ្វើអោយមនុស្សអាក្រក់ ដែលជាសត្រូវសួពូជនៃសេចក្តីល្អ ស្អប់លោកខ្លាំងណាស់។ ដាច់ខាតយើងមិនអាចទុកព្រះអង្គអោយរងអំពើរំលោភបំពានតែអង្គឯងបានទេ យើងជាគ្រួសារតែមួយ សមាជិកគ្រួសារយើងរងគ្រោះ យើងក៏ឈឺចាប់ដែរ ការឈឺចាប់នេះបានរុញច្រានអោយយើងធ្វើសកម្មភាពដើម្បីបំរើមនោសញ្ចេតនាគ្រួសារនេះ៕


ឈ្នះមួយទៀតហើយ។ បើគ្រាន់តែចង់ជួយគេសោះ ម្តេចមិនទុកអោយជនរងគ្រោះដែលយើងត្រូវជួយ ចង់ឈ្នះមុនយើងជាអ្នកជួយទៅហ្ន?

នេះហើយអ្នកដឹកនាំនិងអ្នកចង់ក្លាយជាអ្នកដឹកនាំប្រទេសខ្ញុំ។ ពិតជាស្រណោះសង្វេក ដល់ពលរដ្ឋស្លូតត្រង់ដែលល្ងិតល្ងង់យល់ជំរៅចិត្តអ្នកនយោបាយខ្មែរមិនបានខ្លាំងណាស់។ មានអារម្មណ៍ថា ខ្លួនកាន់តែចាស់ ពេលវេលានៅតិចណាស់ ការងារដែលត្រូវធ្វើ នៅច្រើនអនេក ផុតពីខ្លួនទៅ តើអ្នកណានៅចាំជួយរាស្ត្រខ្មែរបន្តទៀត ឬពួកគាត់ត្រូវបន្តរស់ក្នុងភាពងងឹតឈឹងបែបនេះតកូនតចៅរយជំនាន់ទៅមុខទៀត?
នៅយូរ ឬឆាប់សំរាប់ប្រយោជន៍ខ្លួនខ្ញុំផ្ទាល់ វាគ្មានជាបញ្ហាអ្វីទេ ខ្លួនខ្ញុំតែម្នាក់ឯង គ្មានទាំងចាំបាច់អីត្រូវនៅយូរផងទេ តែពេលសំឡឹងមើលទៅពលរដ្ឋ មើលទៅគ្រប់ស្ថាប័ន ដួងចិត្តចាប់ផ្តើមឈឺផ្សាភ្លាម។ មានតែពាក្យមួយឃ្លាទេថា ស្រណោះជីវិតពលរដ្ឋនៃប្រទេសនេះណាស់៕
These are leaders who want to lead my county. It is a pity that ignorant people cannot estimate those leaders' intention. I feel that I am getting old and running out of time. There are too many things to do. After me, who will help Cambodian people or they will live in the darkness from generation to generation forever?
Living longer or shorter, it does not bother me as I am alone. There is no reason to live longer but when I look at the people and all institutions I start getting hurt. Only one word: pity for the lives of people in this country.

ព្រោះតែដូនតារបស់ពួកយើងមិនបានបង្ក្រាបអំពើអាក្រក់ក្នុងជំនាន់ពួកគាត់ទើប រឿងអយុត្តិធម៌ រឿងដ៏ឈឺចាប់ធ្លាក់មកលើពួកយើងក្នុងជំនាន់នេះ បើពួកយើងមិនបានបោសសំអាតអំពើអាក្រក់ក្នុងជំនាន់ពួកយើងទេ នោះរឿងអយុត្តិធម៌ រឿងដ៏ឈឺផ្សានេះនឹងបន្តទៅជំនាន់កូនចៅយើងទៀត ដោយចៀសមិនរួចឡើយ។
ក្នុងជំនាន់យើងនេះ វាគ្មានរឿងអ្វីសំខាន់ថ្លៃថ្លានិងបន្ទាន់ជាងរឿងកសាងសង្គមថ្លៃថ្នូរទុកអោយកូនចៅជំនាន់ក្រោយរបស់ពួកយើងទេ។ ដូនតារបស់ពួកយើង បានចាញ់ក្នុងដៃសភាវៈអាក្រក់ តើក្នុងជំនាន់ពួកយើង យើងសុខចិត្តចុះចាញ់សភាវៈអាក្រក់បន្តទៅទៀតឬយ៉ាងណា? បើកូនចៅជំនាន់ក្រោយរបស់ពួកយើងសួរយើងថា " តើក្នុងជំនាន់ដូនតា ដូនតារវល់នឹងការងារអ្វីដែលសំខាន់ជាងការបោសសំអាតសង្គមនេះទុកអោយពួកខ្ញុំទៅទៀត ឬ បានជាដូនតាមិនបានបោសសំអាតសង្គមនេះអោយស្អាតស្អំថ្លៃថ្នូរទុកអោយពួកខ្ញុំ? "
តើពួកយើងនឹងឆ្លើយតបថាម៉េចទៅចំពោះសំនួរបែបនេះរបស់កូនចៅរបស់ពួកយើង?
Our ancestor did not win over the evil in their generation. That's why it causes injustice and pain to out generation. If we do not eliminate those evil in this generation, it will cause injustice and pain to the next generation.
Now, nothing is more valuable and urgent than making a society of dignity for our next generation. Our ancestor was defeated by the evil. Do we allow the same history to happen again? What should we say if our next generation ask "Why didn't you clean up our society for us? Is there anything more important than this work?"


ត្រូវរំលឹកខ្លួនឯងជារឿយៗថា ឈាមអ្នកបដិវត្តន៍មិនស្រក់ទឹកភ្នែកចំពោះទុក្ខលំបាក ចំពោះឧបសគ្គ ឬចំពោះភាពអយុត្តិធម៌ដែលខ្លួនបានទទួលឡើយ ត្រូវប្រាប់ខ្លួនឯងថា រឿងបែបនេះជារឿងធម្មតាខ្លាំងណាស់សំរាប់ដំណើរការបដិវត្តន៍មួយ។
ទោះយ៉ាងណាក៏ពួកយើងគ្រាន់បើជាងជនរងគ្រោះផ្សេងទៀតក្នុងសង្គមខ្មែរយើងដែរ យើងនៅមានក្រុមគ្រួសារដ៏ធំរបស់យើង នៅរួមសុខទុក្ខជាមួយយើង វាគ្រាន់ជាងពលរដ្ឋទន់ខ្សោយក្នុងសង្គមខ្មែរយើងផ្សេងទៀត ដែលត្រូវបានពួកអ្នកមានលុយ មានអំណាចរំលោភបំពាន យកដីធ្លី ផ្ទះសំបែង ដែលពួកគាត់ត្រូវស្រែកទ្រហោយំដោយឈឺផ្សាជាមួយក្រុមគ្រួសារដ៏តូចនិងដ៏កំសត់របស់ពួកគាត់ តែគ្រួសារ LDP យើង មានសមាជិកគ្រួសារច្រើនណាស់ដែលកំពុងតែចូលរួមសុខទុក្ខជាមួយយើង។ ពួកយើងជាគ្រួសារតែមួយ ពួកយើងមិនអាចចោលសមាជិកគ្រួសារយើងបានទេ យើងនឹងចូលរួមសុខទុក្ខជាមួយគ្រួសារយើង ទៅតាមសមត្ថភាពនិងលទ្ធភាពគ្រួសារយើង។
ក្នុងបរិយាកាសសង្គមដ៏អយុត្តិធម៌ដែលឥទ្ធិពលលុយនិងទ្ធិពលនៃអំណាចកំពុងសន្ធប់សង្គមរស់នៅរបស់ពួកយើងយ៉ាងជុំជិតបែបនេះ គ្រួសារយើងពិតជាមិនមានសមត្ថភាពរកយុត្តិធម៌ពេញេលេញមួយអោយដល់សមាជិកគ្រួសារយើងដែលរងគ្រោះទេ តែយើងមានសមត្ថភាពនិងលទ្ធភាពពេញបរិបូរណ៍ក្នុងរឿងហិរិញ្ញវត្ថុដើម្បីទំនុកបំរុងសមាជិកគ្រួសារយើងដែលរងគ្រោះ ហើយការទំនុកបំរុងនេះទៀតសោត មិនមែនធ្វើតែក្នុងរយៈពេលខ្លីមួយឡើយ តែយើងនឹងទំនុកបំរុងមិត្តរួមមនោសញ្ចេតនារបស់យើងរហូតដល់មិត្តរបស់យើង រឹងដៃរឹងជើងអាចដើរដោយខ្លួនឯងបាន។ ត្រង់ណាដែលថាស្ថានភាពជនរងគ្រោះដែលជាសមាជិកគ្រួសារយើង មានស្ថានភាពគួរអោយសង្វេគប្រហែលនឹងពលរដ្ឋរងគ្រោះដោយការរំលោភបំពានក្នុងសង្គមខ្មែរយើងនោះ? ដូច្នេះគ្មានអ្វីត្រូវស្រក់ទឹកភ្នែកចំពោះហេតុការណ៍ដ៏អយុត្តិធម៌នេះទេ។
ជាកូនប្រុសផង ជាឈាមអ្នកបដិវត្តន៍ផង យើង ត្រូវតែជាជំហរយ៉ាងរឹងមាំសំរាប់សង្គ្រោះជនរងគ្រោះដ៏គួរអោយសង្វេគដែលកំពុងត្រូវបានសភាវៈអាក្រក់ជិះជាន់រំលោភបំពាន បោកប្រាស់យ៉ាងព្រៃផ្សៃនោះ។យើងតែងតែមានអារម្មណ៍ស្រក់ទឹកភ្នែកចំពោះមនោសញ្ចេតនា តែយើងគ្មានទឹកភ្នែកស្រក់ចំពោះការលំបាកនិងភាពអយុត្តិធម៌ដែលសភាវៈអាក្រក់បានធ្វើមកលើយើងឡើយ រឿងរ៉ាវដ៏អយុត្តិធម៌ទាំងនោះ វាមិនត្រឹមតែទាញទឹកភ្នែកយើងអោយស្រក់ចុះមិនបាននោះទេ វាថែមទាំងបានជាកំលាំងចិត្តយ៉ាងណែន ស្វិតស្វាញ រកវិធីតបតប្រឆាំងត្រលប់ទៅវិញយ៉ាងស្វាហាប់ទៅវិញទេ។ មនុស្សដែលមានមនោសញ្ចេតនារវាងគ្នានឹងគ្នា ពេលការឈឺចាប់កើតមានឡើងចំពោះមនោសញ្ចេតនារបស់ពួកគេ កំលាំងតតាំងនឹងកើនឡើងខ្លាំងបន្ថែមមួយកំរិតទៀត។ ពួកគេចង់បង្ក្រាបយើងអោយលុតជង្គង់ចុះចាញ់ចំពោះភាពខ្លាំងនៃអំពើអាក្រក់របស់ពួកគេ ដោយចង្អុលបង្ហាញថា " ឃើញទេ តែហ៊ានប្រឆាំងតតាំងនឹងពួកគេ លទ្ធផលគឺបែបហ្នឹង " ។ គួរអោយសង្វេគនឹងពួកគេណាស់ គេមិនស្គាល់សារជាតិឈាមអ្នកបដិវត្តន៍ទេ បើពួកយើងធ្វើចលនានេះដើម្បីខ្លួនពួកយើងផ្ទាល់ ម្លេះពួកយើងមិនខំដល់ម្លឹងទេ ម្លេះយើងនឹងបោះបង់សមរភូមិនេះចោលបាត់ទៅហើយ តែនេះជាការងារបំរើមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ពួកយើងចំពោះជនរួមឈាមដ៏កំសត់របស់ពួកយើង ទុក្ខលំបាកវេទនាតជំនាន់របស់ពួកគាត់ បានថ្ពក់យកចិត្តរបស់យើងទៅបាត់ហើយ ជីវិតពួកយើងរក្សាទុកសំរាប់តែបំរើការងារមនោសញ្ចតនាមួយនេះតែប៉ុណ្ណោះ មិនបានធ្វើការងារបំរើមនោសញ្ចតនាមួយនេះទេ ជីវិតពួកយើងនៅរស់ គ្រាន់តែដើម្បីទទួលរងទណ្ឌកម្មផ្លូវចិត្តតែប៉ុណ្ណោះ។ ពួកគេមិនស្គាល់ LDP ទេ គេស្មានថាយើងនឹងរត់ចោលគ្នាដូចចិត្តអាត្មានិយមរបស់ពួកគេ គេមិនដឹងពីមនោសញ្ចេតនាបងប្អូនដែលពួកយើងមានចំពោះគ្នានឹងគ្នាក្នុងក្រុមគ្រួសារយើងទេ គេស្មានតែចិត្តយើងយករួចតែខ្លួនដូចចិត្តរបស់ពួកគេ ការពិតមនោសញ្ចេតនាបងប្អូនរបស់ពួកយើង ជ្រាលជ្រៅរហូតដល់មនុស្សអាត្មានិយមដូចពួកគេនោះ ទោះប្រឹងស្ទង់យ៉ាងណាក៏មិនអាចពាល់ត្រូវបានដែរ។ នេះហើយសារជាតិ LDP។ នេះហើយសារជាតិពូជខ្មែរអ្នកជា ជាពូជអ្នកសាងអង្គរនោះ៕

No comments:

Post a Comment