http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, April 21, 2015

គ្មានការងារឧត្តមគតិធ្វើពួកយើងរស់មិនកើតទេ។ អ្នកមិនយល់ពី LDP មិនអាចយល់ពីអារម្មណ៍មួយនេះបានទេ តែសមាជិកគ្រួសារLDP យើងយល់អារម្មណ៍នេះបានយ៉ាងងាយ។ យើងកើតក្នុងផ្ទៃមាតាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែដោយសណ្តានរបស់យើងដូចគ្នា យើងអាចក្លាយជាសាច់ញាតិបង្កើតក្រៅផ្ទៃមាតា។ តើនៅលើលោកនេះមានគ្រួសារណាដែលកក់ក្តៅជាងគ្រួសារយើង? តើមនុស្សអាត្មានិយមមួយណាអាចយល់ពីអារម្មណ៍បែបនេះបានទៅ? ដំណើីរជីវិតនៃទ័ពស្រួចLDP គឺពួកគេមានអារម្មណ៍ថា"ស្លាប់ដោយមោទនភាព"។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងលោកនេះយល់ពីអារម្មណ៍បែបហ្នឹងទៅ? គ្រួសារLDPជាគ្រួសារគំរូរបស់មនុស្សជាតិទាំងឡាយនៅលើលោកយើងនេះ។ ត្រឡប់ទៅសៀមរាបវិញហើយ ក្នុងអារម្មណ៍ពេញប្រៀបដោយអានុស្សាវរីយ៍គ្រប់រសជាតិ។ ថ្ងៃ១៧ខែ៤ឆ្នាំ២០១៥៕


សូមលាក្មួយជាមួយពាក្យមួយឃ្លាដូចខាងក្រោម ៖
សិលាយុទ្ធមិត្តជួរមុខរបស់ចលនាបដិវត្តន៍ផ្នត់គំនិត
របស់ពួកយើងទាំងអស់គ្នា ផ្នូរកប់សាកសពពិតប្រាកដ
របស់មិត្ត មិនមែននៅក្នុងដីទេ ប៉ុន្តែផ្នូរសពពិតប្រាកដ
របស់មិត្ត គឺកប់ស្ថិតនៅក្នុងបេះដូងគ្រប់អ្នកយល់ពី
ក្មួយ ក្នុងចលនាLdpយើងឯណោះទេ ណាមិត្តសំលាញ់
របស់ពួកយើងទាំងអស់គ្នា។
លាហើយក្មួយសិលាសំឡាញ់របស់ពូ។
លាហើយសិលាយុទ្ធមិត្តទ័ពស្រួចនៃចលនាបដិវត្តន៍
ផ្នត់គំនិតរបស់ពួកយើងទាំងអស់គ្នា។

No comments:

Post a Comment