Khem Veasna added 3 new photos.
មានអ្នកខ្លះគាត់និយាយមកកាន់ខ្ញុំ មនុស្សគ្មានអ្នកណា Perfect ឥតខ្ចោះនោះទេ ដូច្នេះត្រូវចេះស្តាប់គេរិះគន់។ បើមនុស្សឥត Perfect ទេ តើគេរិះគន់កែយើងហ្នឹង ចង់អោយយើងទៅជាមនុស្ស Perfect ឬ? បើមនុស្សគ្មានអ្នកណា Perfectផងហ្នឹង។ ក្នុងលោកនេះបើទោះជាមានមនុស្ស Perfect ក៏នៅតែមានមនុស្សខ្លះរិះគន់ដែរ។ សំរាប់ខ្ញុំ មនុស្សខ្ញុំមើលតែពីរចំណុចទេ ទីមួយមិនមែនជាមនុស្សខូច ទីពីរគ្នាខំធ្វើណាស់ ហើយបើមនុស្សនោះល្អជាងខ្ញុំ ខំធ្វើរឿងណាមួយច្រើនជាងខ្ញុំ នោះខ្ញុំពុំមានចិត្តអ្វីទៅរិះគន់អ្នកនោះទៀតទេ ទោះគេមានការខុសឆ្គងណាមួយ បើខ្ញុំអោយយោបល់ គឺក្នុងន័យគោរពថា យើងមិនដល់គេទេ ទោះអោយយោបល់កែតំរូវក៏នៅតែមានចិត្គគោរពថាគេគ្រាន់ជាងយើងតែដដែល៕
Some people tell me that nobody is perfect, thus I have to accept criticism. If no one is perfect, do u criticize and correct me to be a perfect one? Even though a perfect person exists, that one will be still criticized. In my point of view, I consider only two points: first-not a bad person and second-a hard working person. If a person is better and work harder than me, I do not criticize that one. When that one makes mistake, I might give advice with respect because I am not better that person. Although I want to correct that one, I still give respect.
នយោបាយមិនមែនជាមុខរបររកស៊ីទេ ប៉ុន្តែវាជាការងាររបស់ជនសប្បុរស៕
Politics is not a business for profit but it belongs to the generous person.
ចិត្តអធ្យាស្រ័យជាសម្រស់របស់មនុស្ស តែអធ្យាស្រ័យចំពោះមនុស្សអាក្រក់ជាអំពើឆោតល្ងង់ ហើយវានឹងនាំផលអាក្រក់យ៉ាងច្រើនដល់សង្គមមនុស្សរួមទាំងខ្លួនដែលជាអ្នកអនុគ្រោះដល់អំពើអាក្រក់នោះផង៕
Forgiveness is human's beauty but forgiving a bad person is a stupid act which negatively affects human society including the one who tolerates those bad acts.
ខ្ញុំរស់ព្រោះតែមានអ្នក ប៉ុន្តែខ្ញុំសូមតែម្យ៉ាងពីអ្នក គឺធ្វើខ្លួនឲ្យសក្តិសមដើម្បីទទួលយកការលះបង់របស់ខ្ញុំ៕
I live to do everything for you but require only one condition: you are the one who deserves my sacrifice.
សន្តិភាព គឺជាសភាពលក្ខណៈនៃចិត្តដែលរួចផុតពីការភ័យខ្លាច។ ឥទ្ធិពលនៃប្រព័ន្ធដឹកនាំរដ្ឋតាមរបៀបអំណាចប្រមូលផ្តុំ បាននិងកំពុង គំរាមកំហែងផាសុកភាពផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ។ យន្តការដែលរក្សានូវតុល្យភាពអំណាច រវាងរដ្ឋាភិបាលដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស អាចជួយអោយពលរដ្ឋរស់នៅក្នុងសន្តិភាពផ្លូវចិត្តបាន៕
Peace is the state of mind which is free from fear. Influence from power centralization in state governing system has been threatening Cambodian people's mental comfort. Mechanism ensuring check and balance between the government-people's representative and the people-country's owner can help to build peace of mind among people.
ផលប្រយោជន៍របស់យើងម្នាក់ៗអាចមិនមែនជាប្រយោជន៍ជាតិ តែវាច្បាស់ណាស់ថា ផលប្រយោជន៍ជាតិជាប្រយោជន៍របស់ពួកយើងទាំងអស់គ្នា។
ប្រទេសមួយអន់ថយ ឬរីកចម្រើនទៅបាន វាអាស្រ័យទៅលើគុណភាពនៃកាគិតរបស់ពលរដ្ឋដែលនឹងត្រូវចូលរួមកសាងប្រទេសនោះ៕
ប្រទេសមួយអន់ថយ ឬរីកចម្រើនទៅបាន វាអាស្រ័យទៅលើគុណភាពនៃកាគិតរបស់ពលរដ្ឋដែលនឹងត្រូវចូលរួមកសាងប្រទេសនោះ៕
រស់ ស្របនឹង ធម្មជាតិ!
ប៉ុន្មានថ្ងៃនេះដូចបែកសំបុកយ៉ាងម៉េចមិនដឹងទេ។ ចង្កៀងដែលជិតអស់ប្រេងតែងតែឆេះខ្លាំងមួយវិប រួចទើបរលត់។ វាយ LDP តាំងពី LDP មានគ្នាហាហុកសិបនាក់ វាយៗរហូត LDP មកដល់តំណាក់កាលនេះ។ វាយយ៉ាងណាក៏ LDP នៅតែជា LDP មិនដែលដូរសារជាតិឡើយ។ បោះបាយបិណ្ឌស្ទើរដាច់ពូជ ប៉ុណ្ណឹងហើយនៅមិនទាន់ស្គាល់ឥទ្ធិពល LDP ទៀត។ និយាយចុះ ជេរចុះ វាយប្រហារអោយអស់ចិត្តចុះមុននឹងអំពើអាក្រក់ចាញ់អំពើល្អជាស្ថាពរ៕
During last few days, it seems like their nest is being attacked. The lamp which is running out of oil ignites with a bigger flame before it goes off. They have fought with LDP since we were just 50-60 people until we reach this stage. Whatever it is, LDP is still LDP and never ever changes its characteristic. Wasting food (the religious tradition of littering sticky rice ball during Phchum Ben Festival) is coming to an end but they do not acknowledge LDP's influence. We allow them to curse us before good deed completely defeats bad deed.
បើអ្នកពិតជាសភាវ:ល្អពេញលក្ខណ:មែននោះ ប្រាកដណាស់វត្តមានរបស់អ្នកនៅលើផែនដីនេះ នឹងនាំការឈឺចាប់ដល់សភាវៈអាក្រក់ទាំងឡាយ។
If you are a real good human being, your existence on the earth will cause suffering to all evils.
ទីណាមានមនុស្សល្ងង់ ទីនោះមានការបោកប្រាស់។ គ្មានប្រទេសណាមួយអាចរីកចម្រើនទៅបាន ដោយសារពលរដ្ឋភាគច្រើននៃប្រទេសនោះជាមនុស្សល្ងង់នោះឡើយ ដោយយល់ឃើញបែបនេះហើយទើបពួកយើង LDP បាននឹងកំពុងធ្វើការងារដើម្បីជួយបង្កើនគុណភាពរបស់ពលរដ្ឋខ្មែរ ទៅលើចំណុចពីរជាមូលដ្ឋានគឺ បណ្តុះមនោសញ្ចេតនា និងបង្កើនសមត្ថភាពវែកញែកទំនាក់ទំនងរវាង ហេតុ និង ផល៕
Wherever a fool exists, there will be deception. No country develops while the majority of its people are ignorant. In view of this, LDP has been working to improve the quality of Khmer people by focusing on two bases i.e. growing sentiment and augmenting analytical capacity in dealing with cause and result
មកដល់ចំការដូចមកដល់ផ្ទះ។ ក្តៅកាយតែសប្បាយចិត្ត។ ក្តីសង្ឃឹមកំពុងរំកិលទៅមុខដោយមានអារម្មណ៍ថាអត់មានអ្វីមកទប់ដំណើរដ៏ស្វាហាប់នេះបានទេ។ ចង់ដឹងសាកមើលចុះ យើងនឹងអោយអ្នកបាននូវបទពិសោធន៍ដ៏ជូចត់ក្នុងជីវិតជាមនុស្សអាក្រក់របស់អ្នក។ សូមអ្នកសើចអោយអស់ចិត្តចុះព្រោះដល់ថ្ងៃដែលអ្នកយំអ្នកនឹងមិនអាចត្រលប់មកសើចម្តងទៀតបានជាដាច់ខាត។ ពេលសំឡឹងមើលអ្នកសើច យើងញញឹម ព្រោះយើងស្គាល់យ៉ាងច្បាស់អំពីដំណើរ សើចផ្តាំយំរបស់អ្នក។ចំណែកយើងដែលបានយល់ពីដំណើលើសច្ច:ភាព របស់យើងៗញញឹមយកកំលាំងដើម្បីសើច ហើយយើងនឹងសើចជារៀងរហូតតកូនតចៅរបស់យើង។
Arrive in the farm, just like home. Hot weather but peaceful mind. Hope is constantly moving forward and there wouldn’t be anything restraining this energetic movement. We will let you have a bitter experience in your evil-being life if you want to try. You may now laugh out loud as much as you want because it is nearly the time for you to cry and you will never be back. Seeing you laugh, we smile because we clearly know that it is your last chance. By the way, we understand our movement of integrity; we smile to motivate ourselves and we will forever laugh from generation to generation
បើតាមទស្សន:នេះ ព្រះពុទ្ធ ជាមនុស្សមិនបានការអ្វីទាំងអស់ ព្រោះ ព្រះអង្គបានតែនិយាយទេ មិនដែលសរសេរអ្វីអោយមនុស្សអានឡើយ។ ព្រះសិរីបុត្រ និងព្រះមោគ្គលាន មិនគួរអោយឈ្មោះថាជាអ្នកអស្ចារ្យអ្វីដែរ ព្រោះចំណេះដឹងរបស់លោកទាំងពីរគឺបានដោយ ការស្តាប់ព្រះពុទ្ធតែប៉ុណ្ណោះ គ្មានបានពីការអានឡើយ ព្រោះព្រះពុទ្ធលោកមិនបានសរសេរសៀវភៅផង។ អោយតែអ្នកមិនបានដាក់ចិត្តស្វែងយល់រកការពិតដោយស្មោះត្រង់ក្នុងគំនិតណាមួយហើយ ចិត្តអ្នក ទុច្ចរិតចេះតែស្វែងរកគំនិតណាវាយបកគេ តាមចិត្តទុច្ចរិតរបស់អ្នកហើយ គំនិតទាំងឡាយនោះ ច្បាស់ជាមានប្រហោងមិនខានឡើយ។ ចាំមើលចុះបើអ្នកខ្លាចខ្មាសគេ មិនទទួលថាគំនិតខ្លួនមានប្រហោងមែន ហើយចេះតែខំរកពាក្យនេះពាក្យនោះ មកការពារគំនិតប្រហោងរបស់អ្នកនោះ នោះអ្នកនឹងធ្លាក់កាន់តែជ្រៅទៅក្នុងសេចក្តីអាក្រក់ ហើយអ្នកនឹងក្លាយទៅជាសត្រូវដ៏ធំរបស់ការពិត ជួនកាលព្រោះតែរឿងដ៏តូចមួយនេះ ស្ថានភាពដែលអ្នកជាសត្រូវរបស់ការពិតនេះ នឹងនៅជាមួយអ្នកអស់មួយជីវិត ព្រោះតែវាជាការពិតមួយដែលអ្នកទទួលយកមិនបាន៕
Based on this view (More reading and researching are better than listening. Non of scholar learns from listening), Buddha is useless because he spoke only but never wrote any book for reading. Preah Sereyboth and Preah Moklean should not be considered as wonderful person since their knowledge was solely from listening to the Buddha but not reading as Buddha did not compose a book. As long as you do not honestly concentrate to find the truth in an idea, your dishonesty will lead you to create a new idea to fight back and that new idea will never be accurate. If you are afraid of shame and do not acknowledge the inaccuracy of your idea, you will fall deeper and deeper into mistake and become an big enemy of the truth. Because of this small issue, being an enormous enemy of the truth will probably remain with you for life because it is the truth which you can not accept.
Khem Veasna added 2 new photos.
ចុះផ្សាយបែបណាអោយតែគេចាប់អាម្មណ៍លើពត៌មានរបស់ខ្លួន មិនគិតដល់សេចក្តីថ្លៃថ្នូរក្នុងរបររកស៊ីរបស់ខ្លួនសោះ។ គេហៅថាវិជ្ជាជីវ: តែខ្ញុំថាមុខរបររកស៊ីទៅចុះ។ កាលណាអ្នកកំពុងធ្វើការងារណាដែលជាប្រយោជន៍ផ្ទាល់ខ្លួនសូមនឹកគិតដល់សីលធម៌ ហើយកាលណាអ្នកធ្វើប្រយោជន៍ដល់អ្នកដទៃ សូមគិតដល់តំលៃនៃការងារអ្នក។ មនុស្សបែបហ្នឹង សំរាប់ LDPគឺមនុស្សគ្មានសីលធម៌។អោយតែបានមកអញ អោយតែពត៌មានអញត្រូវបានគេចាប់អារម្មណ៍ មួលចេតនាអ្នកនិយាយយ៉ាងណាក៏អញមិនគិតដែរ។ ឱអ្នកថ្លៃថ្នូរក្នុងសង្គមខ្មែរអើយ អីក៏វាម្លេះៗ ៕
They publish whatever to attract people's attention by disregarding the dignity in their career.
They call it professionalism but I call it business If you work for personal gain, please consider morality and if you work for public interest, please consider the values of your work.
This kind of person is considered immoral by LDP. They do whatever for personal gain or even distort the speaker's intention to attract people's attention. What a shame!
They call it professionalism but I call it business If you work for personal gain, please consider morality and if you work for public interest, please consider the values of your work.
This kind of person is considered immoral by LDP. They do whatever for personal gain or even distort the speaker's intention to attract people's attention. What a shame!
សូមកុំស្រឡាញ់ខ្ញុំ កុំជ្រើសរើសយកខ្ញុំ ព្រោះតែអ្នកខូចចិត្តនឹងអ្នកណាមួយអី ចាំអ្នកមើលឃើញតំលៃរបស់ខ្ញុំ ចាំអ្នកចូលមកក្នុងជីវិតខ្ញុំ បើពុំនោះទេ ទោះអ្នកចូលមកក្នុងជីវិតខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំមិនទទួលយកអ្នកដែរ ព្រោះខ្ញុំរកមិនឃើញតំលៃរបស់អ្នកចំពោះខ្ញុំឡើយ គឺត្រង់ថាអ្នកមិនបានស្គាល់ខ្ញុំពិតប្រាកដ ហើយចង់ចូលមកក្នុងជីវិតខ្ញុំនេះឯង។ ខ្ញុំមានតំលៃស្រេចស្រាប់របស់ខ្ញុំ មិនមែនតំលៃរបស់ខ្ញុំមាននៅពេលអ្នកត្រូវមនុស្សអាក្រក់ណាមួយបោកប្រាស់អ្នកនោះឡើយ។ ខ្ញុំនៅតែជាខ្ញុំមិនពាក់ព័ន្ធនឹងភាពអាក្រក់ឬល្អរបស់អ្នកណាមួយឡើយ។ នេះគឺខ្ញុំ តាំងពីដើមមកគឺបែបហ្នឹង ឥឡូវក៏បែបហ្នឹង ទៅអនាគតក៏បែបហ្នឹង ខ្ញុំអាចនឹងលែងបែបហ្នឹងនៅពេលដែលខ្ញុំរកឃើញដោយខ្លួនឯងថា ភាពបែបហ្នឹងរបស់ខ្ញុំគឺខុស ហើយបើអ្នកជួយខ្ញុំអោយខ្ញុំរកឃើញដោយខ្លួនឯងថាភាពបែបហ្នឹងរបស់ខ្ញុំខុស នោះប្រាកដណាស់អ្នកជាមនុស្សមានគុណលើខ្ញុំត្រង់ចំណុចនេះ៕
Do not love me and choose me because you were disappointed with someone. Wait until you find my value before you approach my life. Even though you now approach me, my mind will not accept you because I do not see your value to me as you do not clearly know me and try to get into my life. I have my own ready value. It is not the value that exists when a bad person cheats you. I am not and will not be relevant to being bad or good of someone. This is me since the beginning, until now and in the future. I might change if I realize that my being is wrong and if you can help me to find my mistake by my own, you are really a grateful person to me.
Khem Veasna added 4 new photos.
មិនបាច់ជឿពាក្យខ្ញុំទេ សូមគ្រាន់តែចាំពាក្យខ្ញុំទុកចុះ បើខ្មែរនៅតែប្រគល់វាសនាជាតិខ្លួនទៅឲ្យអ្នកដឹកនាំជាអ្នកចាត់ចែងជួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានា សិទ្ធិ និងអំណាច ជាម្ចាស់ របស់ពួកគាត់ទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជួសខ្មែរជារៀងរហូត៕
Do not need to believe in my word but just remember that if Khmer people let the leader solely manage the nation's fate on their behalf without a system that ensures the ownership of their right and power, the foreigner will forever manage their country on their behalf.
ជីវិតអ្នកចំការស្ងប់ស្ងាត់ល្អណាស់ តែដោយចិត្តមិនស្ងាត់ ទោះនៅក្នុងរូងភ្នំក៏មិនស្ងាត់៕
Farmers life is peaceful but it is not although staying in a cave if the mind is not peaceful.
មានគ្នាយើងខ្លះនិយាយថា និយាយដូចខ្ញុំ ខ្លាំងៗ ប្រើភាសាគ្រោតគ្រាត លាយនឹងពាក្យដៀលជេរ អញ្ចឹង អ្នកដែលអាចទទួលស្តាប់បាន គឺមានតែពួកអ្នកយល់ LDP រួចហើយទេ អ្នកថ្មីមិនទាន់យល់ LDP គេទទួលយកមិនបានទេ។ ខ្ញុំចេះតែលួចសើចក្នុងពោះ តើអ្នកយល់ LDP ទាំងអស់ហ្នឹង ពីដំបូងមកសុទ្ធតែយល់ LDP ស្រាប់តែម្តងឬ ? ហើយអ្នកថ្មីដែលទើបស្តាប់ LDP យល់ រួមទាំងអ្នកទើបតែបែរពី CNRP មកLDPក្នុងពេលថ្មីៗនេះ តើពួកគាត់នោះស្តាប់ LDP យល់ស្រាប់ពីមុនមកឬ ? ខ្ញុំមិនតបតទៅវិញ ហើយចេះតែលួចសើចក្នុងពោះ។ មនុស្សមានទេពកោសល្យផ្សេងគ្នា បើអោយមនុស្សម្នាក់ដែលមានទេពកោសល្យមួយបែប ហើយអ្នកផ្សេងចង់ស្នើអោយបញ្ឈប់ទេពកោសល្យនោះ ដោយជំនួសមកវិញនូវទេពកោសល្យរបស់អ្នកស្នើ ពិតណាស់អ្នកដែលត្រូវបានគេស្នើនោះមិនអាចបញ្ចេញស្នាដៃអស្ចារ្យដោយបោះបង់ចោលទេពកោសល្យកំនើតរបស់គេបានទេ។ គេភ្លេចគិតថាព្រោះតែពាក្យខ្លាំងៗ គ្រោតគ្រាតចំពោះមនុស្សដែលគួរប្រើពាក្យគ្រោតគ្រាត ជេរដៀលមនុស្សដែលគួរដៀលនេះហើយ ដែលធ្វើអោយអ្នកទៅនិយាយពាក្យស្រួល ថ្មមៗ នឹងពួកអ្នកខឹងស្អប់ខ្ញុំនោះ បានស្រួលជាងមិនទាន់ជេរតិះដៀលនោះ ដូចមនុស្សឈ្លោះគ្នាប្តឹងគ្នាឡើងតុលាការហិនហោចអស់ទ្រព្យសម្បត្តិច្រើនព្រោះតែការប្តឹងផ្តល់នោះទើបពួកគេព្រមចរចាគ្នាអញ្ចឹងដែរ។ ខ្ញុំមានទេពកោសល្យរបស់ខ្ញុំ ទុកអោយខ្ញុំដើរផ្លូវខ្ញុំចុះ អ្នកមានទេព្យកោសល្យរបស់អ្នក អ្នកដើរផ្លូវអ្នកទៅ ខ្ញុំនឹងគោរពអោយតំលៃចំពោះការងាររបស់អ្នកដែលបំពេញអោយការងាររបស់ខ្ញុំ ហើយអ្នកក៏ត្រូវតែមើលអោយឃើញតំលៃនៃការងាររបស់ខ្ញុំដែលបានបំពេញអោយការងាររបស់អ្នកផងដែរ។ ខ្ញុំមិនដែលសុំអ្នកអោយធ្វើដូចខ្ញុំ ព្រោះខ្ញុំមើលឃើញធម្មជាតិមិនដូចខ្ញុំ របស់អ្នក ហើយនឹងតំលៃបំពេញនៃការងារអ្នកចំពោះការងាររបស់ខ្ញុំ តែសូមអ្នកកុំសុំអោយខ្ញុំ បោះបង់នូវអ្វីដែលជាខ្ញុំ ហើយជំនួសមកវិញនូវអ្វីដែលជាអ្នក សុំទោសខ្ញុំធ្វើតាមអ្នកមិនបានទេ ទោះខ្ញុំចង់ក៏ធ្វើមិនបានដែរ ព្រោះវាមិនមែនជាទេពកោសល្យកំណើតរបស់ខ្ញុំទេ។ រឿងដែលត្រឹមត្រូវ អ្នកត្រូវមើលអោយឃើញតំលៃនៃការងាររបស់ខ្ញុំ ចំពោះការងារដែលអ្នកកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង ហើយខ្ញុំក៏ដូចគ្នា ខ្ញុំបានមើលឃើញតំលៃការងាររបស់អ្នក ដែលបំពេញអោយការងារដែលខ្ញុំកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង៕
មនុស្សអស់នេះមានសណ្តានខូចពីកំនើត ពួកវាគ្មានការសង្ស័យថា CPP ជាអ្នកប្រមូលមនុស្សអោយមកចូលរួមនឹងវេទិកា LDP យើងនៅកូរ៉េខាងត្បូងនោះអីទេ គឺពួកវាជាអ្នកផ្តើមគំនិតកាច់មួលនេះឡើងដោយចិត្តអាក្រក់ជាធម្មជាតិតាំងពីកំនើតរបស់វាតែម្តង។ តែចូលដល់ធុននេះហើយ កុំសាកល្បងកែពួកវាអី ទៅមិនរួចទេ ចិត្តអាក្រក់ថោកទាបគឺវា ហើយវាគឺជាចិត្តអាក្រក់ថោកទាបហ្នឹងឯង បើបែបហ្នឹងទៅហើយតើយើងនឹងទៅយកអំពើអាក្រក់ចេញពីវាតាមរបៀបណាបានទៅ? បន្ថែមពីលើភាពអាក្រក់ថោកទាបដែលជាវាហ្នឹងទៀត គឺល្ងង់។ ពួកវាទាំងនេះល្ងង់ណាស់ វានឹកស្មានថា វានិយាយកាច់មួលបំភាន់ការពិតអញ្ចឹងទៅ វាអាចទប់មនុស្សមិនអោយចេញពីក្រុមវាមក LDP យើងបាន។ វាមិនបានគិតឃើញថាព្រោះតែអំពើអាក្រក់គ្រប់បែបយ៉ាងរបស់ពួកវារួមទាំងអំពើអាក្រក់របស់ពួកវាក្នុងពេលនេះផង ដែលជាហេតុ រុញច្រានអោយមនុស្សដែលមានសណ្តានល្អពេលមុនច្រឡំស្មានថាវាល្អទៅគាំទ្របក្សវា បានស្គាល់កាន់តែច្បាស់ពីចរិតថោកទាបរស់បក្សវា ហើយដើរចេញពីវាជាបន្តបន្ទាប់មិនឈប់មិនឈរនោះទៅវិញទេ។ គ្មានអ្នកណាអាចបំផ្លាញពួកវាបាន បើពួកវាមិនបានធ្វើអ្វីអាក្រក់នោះទេ ឬយើងអាចនិយាយបានថា គឺអំពើអាក្រក់ដែលជាសារជាតិរបស់ក្រុមវានោះហើយដែលកំពុងបំផ្លាញក្រុមរបស់វា។ វាកាន់តែធ្វើអាក្រក់ អំពើនេះនឹងបានជាហេតុញែកក្រុមមនុស្សល្អ និងក្រុមមនុស្សអាក្រក់អោយកាន់តែដាច់ស្រឡះពីគ្នា។មានក្មួយនៅកូរ៉េច្រើនណាស់ដែលមកចូលរួមនឹងវេទិការបស់ LDP យើងនៅកូរ៉េខាងត្បូង ពួកគេសុទ្ធតែអតីតអ្នកគាំទ្រ CNRP ក្នុងពេលបោះឆ្នោតឆ្នាំ 2013 កន្លងទៅនេះ ហើយភាគច្រើននៃក្មួយៗទាំងនោះសុទ្ធតែបែរមកគាំទ្រ LDP យើងព្រោះតែសង្កេតឃើញពួក CNRP ដែលនៅកូរ៉េខាងត្បូងជាមួយគ្នា ជាអ្នកគាំទ្រ CNRP ដូចគ្នា កាច់មួល LDP យើង។ ក្មួយៗទាំងនោះនិយាយថាតំបូងខ្ញុំមិនសូវស្គាល់ LDP ទេតែដល់ពេលអ្នកគាំទ្រសង្គ្រោះជាតិជាមិត្តភក្តិ ហើយខ្លួនគេក៏គាំទ្រសង្គ្រោះជាតិដូចគ្នា បានចោទមិត្តភក្តិដែលធ្លាប់គាំទ្រ CNRP ដែរហើយក្រោយមកបែរមកគាំទ្រ LDP វិញថាជាពួកបង្កប់របស់ CPP អោយមកតាមដាន CNRP យើង ពួកហ្នឹងគឺកូនអុក CPP ដូច ខឹម វាសនា ដែរ ឮបែបនេះក្មួយទាំងនោះមិនជឿ ដែលចោទគ្នាឯងដែលធ្លាប់គាំទ្រ CNRP ថា ខឹម វាសនា អោយមកបង្កប់តាមបញ្ជាររបស់ CPP ក៏លួចមកស្តាប់សំលេង LDP យើង ហើយផ្ទៀងផ្ទាត់នឹងពួកសណ្តានខូច CNRP និយាយពី LDP យើង ទីបំផុតពួកគេបានរកឃើញដោយខ្លួនគេថា គឺជាការកាច់មួលទេ ក៏ស្អប់ CNRP ហើយមកគាំទ្រ LDP យើងទៅ។ នៅមានតំណើររឿងច្រើនណាស់ដែលក្មួយៗនៅកូរ៉េខាងត្បូងដែលធ្លាប់គាំទ្រ CNRP ហើយបែរមកគាំទ្រ LDP យើងវិញព្រោះតែដោយសារឃើញមិត្តភក្តិខ្លួនជា CNRP ដូចគ្នាកាច់មួល LDP ទើបត្រលប់មកគាំទ្រ LDP យើងវិញនោះ។ នេះសបញ្ជាក់យ៉ាងច្បាស់ថា CNRP បាត់ការគាំទ្រយ៉ាងច្រើនពីមនុស្សល្អគឺដោយសារតែការលាបពណ៌ LDP នេះឯង។ អ្នកខ្លះមកយំអោបខ្ញុំរួចនិយាយថា ខ្ញុំធ្លាប់ជេរពូ ខ្ញុំមិនបានតាមដានពូទេ ខ្ញុំជេរតាមគេប្រាប់ថាពូជាអាយ៉ង CPP តែទីបំផុតខ្ញុំរកឃើញការពិតដោយខ្លួនឯង ខ្ញុំអាណិតពូណាស់ ខ្ញុំខឹងនឹងខ្លួនឯង ហើយខ្ញុំស្អប់ចរិតថោកទាបរបស់ CNRP ណាស់។ ត្រង់នេះហើយដែលខ្ញុំនិយាយថា ពួកអាកាច់មួលទាំងនេះល្ងង់ណាស់វាស្មានមភាពល្ងង់របស់វាថា ការកាច់មួលលាបពណ៌បំភ្លៃការពិត អាចធ្វើអោយពួកវារក្សាបាននូវអ្នកគាំទ្រគ្រប់ប្រភេទ។ ល្ងង់ណាស់អាអើយ ទង្វើថោកទាបរបស់ឯង វាជាហេតុរុញច្រានមនុស្សល្អដែលកំពុងគាំទ្រពួកឯង អោយចេញពីក្រុមឯងទៅវិញទេ។ ចលនាបដិវត្ត LDP ជាចលនាប្រយុទ្ធស្លាប់រស់ និងផ្តាច់ព្រ័ត្រ រវាងសភាវ:ល្អ និងសភាវៈអាក្រក់។ LDP ជាតំណាងអោយខ្មែរទំនើប។ ពិតជាពេញចិត្តណាស់ដែលកើតទាន់សម័យកសាង៕
These people were born with this bad kinship. They have no doubt wether CPP gathers participants to attend LDP's forum in Korea but they initiate this slander from their bad heart which was naturally born with them. In such case, do not try to correct them. That will not be possible. Their disgusting mind are them and they are that disgusting mind. As such, how can we remove their disgusting mind from them? On top of this disgusting mind, they are also foolish. They are very foolish and they think that their slander can prevent people from leaving their group to join LDP. They did not realize that all bad acts they have been committing are the cause of pushing the good people who misunderstood and supported their party to clearly know about the disgusting characteristic of their party and to leave them continuously. Nobody can destroy them if they do not commit bad thing or we can simply say that the bad act which is an element of this group is ruining their own. The more they commit bad thing, the more good people are separated from bad people. That is the reason. Many nieces/nephews attending the LDP forum in Korea are former CNRP supporter during the last 2013 election and most of them turn their support to LDP because they notice that CNRP supporters in Korea slander LDP. Those nieces/nephews say "First, I do not clearly know about LDP but when CNRP supporters who are their friends (They themselves are also CNRP) accuse their former CNRP friends who turn their support to LDP of being CPP's undercover spying CNRP. They are CPP's puppet as well as Khem Veasna." By hearing this, they do not believe that their former CNRP friends are the undercover of Khem Veasna following CPP's order and they start listening our LDP voice to double check the bad characteristic of CNRP. Eventually, they found that it was a slander and then they hate CNRP and turn their support to LDP. Their are many stories of nieces/nephews in Korea who are former CNRP supporter turning their support to LDP because they found that their CNRP friends slandered LDP. This clearly proves that CNRP significantly loses support from good people because of their slander against LDP. Some cry and hug me by saying "I used to curse you. I did not check on you. I was told that you are CPP's puppet and cursed you. Finally, I found the truth by my own. I pity you. I am angry with myself and really hate CNRP's disgusting characteristic." That's why I say that those who slander are foolish. Because of their stupidity, they think that their slander can change the truth and may maintain all kinds of support. Foolish! Your disgusting act is the cause of pushing good people who are supporting your team to leave you behind. LDP revolution is a movement and the final death battle between devil and god. LDP represents civilized Khmer. I am ver satisfied to be born in this era of fighting.
No comments:
Post a Comment