
មានគ្នាយើងខ្លះនិយាយថា និយាយដូចខ្ញុំ ខ្លាំងៗ ប្រើភាសាគ្រោតគ្រាត លាយនឹងពាក្យដៀលជេរ អញ្ចឹង អ្នកដែលអាចទទួលស្តាប់បាន គឺមានតែពួកអ្នកយល់LDPរួចហើយទេ អ្នកថ្មីមិនទាន់យល់LDPគេទទួលយកមិនបានទេ។ ខ្ញុំចេះតែលួចសើចក្នុងពោះ តើអ្នកយល់LDPទាំងអស់ហ្នឹង ពីដំបូងមកសុទ្ធតែយល់LDPស្រាប់តែម្តងឬ? ហើយអ្នកថ្មីដែលទើបស្តាប់LDPយល់ រួមទាំងអ្នកទើបតែបែរពីCNRPមកLDPក្នុងពេលថ្មីៗនេះ តើពួកគាត់នោះស្តាប់LDPយល់ស្រាប់ពីមុនមកឬ?ខ្ញុំមិនតបតទៅវិញ ហើយចេះតែលួចសើចក្នុងពោះ។ មនុស្សមានទេពកោសល្យផ្សេងគ្នា បើអោយមនុស្សម្នាក់ដែលមានទេពកោសល្យមួយបែប ហើយអ្នកផ្សេងចង់ស្នើអោយបញ្ឈប់ទេពកោសល្យនោះ ដោយជំនួសមកវិញនូវទេពកោសល្យរបស់អ្នកស្នើ ពិតណាស់អ្នកដែលត្រូវបានគេស្នើរនោះមិនអាចបញ្ចេញស្នាដៃអស្ចារ្យដោយបោះបង់ចោលទេពកោសល្យកំនើតរបស់គេបានទេ។គេភ្លេចគិតថាព្រោះតែពាក្យខ្លាំងៗ គ្រោតគ្រាតចំពោះមនុស្សដែលគួរប្រើពាក្យគ្រោតគ្រាត ជេរដៀលមនុស្សដែលគួរដៀលនេះហើយ ដែលធ្វើអោយអ្នកទៅនិយាយពាក្យស្រួលថ្មមៗនឹងពួកអ្នកខឹងស្អប់ខ្ញុំនោះ បានស្រួលជាងមិនទាន់ជេរតិះដៀលនោះ ដូចមនុស្សឈ្លោះគ្នាប្តឹងគ្នាឡើងតុលាការហិនហោចអស់ទ្រព្យសម្បត្តិច្រើនព្រោះតែការប្តឹងផ្តល់នោះទើបពួកគេព្រមចរចាគ្នាអញ្ចឹងដែរ។ ខ្ញុំមានទេពកោសល្យរបស់ខ្ញុំ ទុកអោយខ្ញុំដើរផ្លូវខ្ញុំចុះ អ្នកមានទេព្យកោសល្យរបស់អ្នកៗដើរផ្លូវអ្នកទៅ ខ្ញុំនឹងគោរពអោយតំលៃចំពោះការងាររបស់អ្នកដែលបំពេញអោយការងាររបស់ខ្ញុំ ហើយអ្នកក៏ត្រូវតែមើលអោយឃើញតំៃលនៃការងាររបស់ខ្ញុំដែលបានបំពេញអោយការងាររបស់អ្នកផងដែរ។ខ្ញុំមិនដែលសុំអ្នកអោយធ្វើូដូចខ្ញុំ ព្រោះខ្ញុំមើលឃើញធម្មជាតិមិនដូចខ្ញុំរបស់អ្នក ហើយនឹងតំលៃបំពេញនៃការងារអ្នកចំពោះការងាររបស់ខ្ញុំ តែសូមអ្នកកុំសុំអោយខ្ញុំបោះបង់នូវអ្វីដែលជាខ្ញុំហើយជំនួសមកវិញនូវអ្វីដែលជាអ្នក សុំទោសខ្ញុំធ្វើតាមអ្នកមិនបានទេ ទោះខ្ញុំចង់ក៏ធ្វើមិនបានដែរ ព្រោះវាមិនមែនជាទេពកោសល្យកំណើតរបស់ខ្ញុំទេ។រឿងដែលត្រឹមត្រូវ អ្នកត្រូវមើលអោយឃើញតំលៃនៃការងាររបស់ខ្ញុំ ចំពោះការងារដែលអ្នកកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង ហើយខ្ញុំក៏ដូចគ្នា ខ្ញុំបានមើលឃើញតំលៃការងាររបស់អ្នក ដែលបំពេញអោយការងារដែលខ្ញុំកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង។
មានអ្នកខ្លះគាត់និយាយមកកាន់ខ្ញុំ ៈ មនុស្សគ្មានអ្នកណាPerfect អត់ខ្ចោះនោះទេ ដូច្នេះត្រូវចេះស្តាប់គេរិះគន់។ បើមនុស្សអត់perfect ទេ តើគេរិះគន់កែយើងហ្នឹង ចង់អោយយើងទៅជាមនុស្សperfectឬ បើមនុស្សគ្មានអ្នកណាperfect ផងហ្នឹង។ ក្នុងលោកនេះបើទោះជាមានមនុស្សPerfect ក៏នៅតែមានមនុស្សខ្លះរិះគន់ដែរ។ សំរាប់ខ្ញុំ មនុស្សខ្ញុំមើលតែពីរចំណុចទេ ទីមួយមិនមែនជាមនុស្សខូច ទីពីរគ្នាខំធ្វើណាស់ ហើយបើមនុស្សនោះល្អជាងខ្ញុំ ខំធ្វើរឿងណាមួយច្រើនជាងខ្ញុំ នោះខ្ញុំពុំមានចិត្តអ្វីទៅរិះគន់អ្នកនោះទៀតទេ ទោះគេមានការខុសឆ្គងណាមួយ បើខ្ញុំអោយយោបល គឺក្នុងន័យគោរពថា យើងមិនដល់គេទេ ទោះអោយយោបលកែតំរូវក៏នៅតែមានចិត្គគោរពថាគេគ្រាន់ជាងយើងតែដដែល។
Veasna Khem shared Be Angkor's video.
អោយតែចិត្តស្មោះត្រង់ មិនមែនមុស្សខូច ហើយបានខិតខំធ្វើការងារដើម្បីសំរេចគោលដៅជាសុបិនរួមរបស់ពួកយើង រឿងផ្សេងទៀតគឺអត់មានបញ្ហាទាំងអស់ និយាយអោយខ្លីថាគ្មានកំហុស។ ខ្លាចខុស មានតែកុំធ្វើ។
Veasna Khem shared Be Angkor's video.
yu go និយាយមានហេតុផលណាស់។ អ្នកសង្គ្រោះមានចិត្តទូលាយណាស់ អត់អោនច្រើនណាស់ តែមិនមែនអត់អោនដោយល្ងង់ខ្លៅបណ្តោយ ឬលើកទឹកចិត្តអោយអំពើអាក្រក់របស់មនុស្សរីកដុះដាលនោះទេ។ អធ្យាស្រ័យបំផុតចំពោះមនុស្សល្អតែល្ងង់ ខុសដោយអចេតនាឬដោយភាពល្ងង់ តែតឹងតែងបំផុតចំពោះមនុស្សខូចឬបើការអត់អោននោះជាការលើកទឹកចិត្តដល់ការរីកដុះដាលនៃអំពើអាក្រក់។
សត្រូវរបស់យើងតែមនុស្សខូចទេ ពូមើលទីនវាមិនខូចទេ បើគ្នាខុសនៅក្នុងភាពល្ងង់ទេ មនុស្សអញ្ចឹងគឺជាក្រុម មនុស្សជាជនត្រូវបានគេចាប់ជាចំណាប់ខ្មាំងដែលពួកយើងត្រូវរំដោះទេ មិនមែនជាក្រុមមនុស្សដែលចាប់គេធ្វើចំណាប់ខ្មាំង ដែលយើងត្រូវកំទេចនោះទេ។ មនុស្សមិនខូចក៏អាចមានកំហុសដែរ តែកំហុសនោះជាកំហុសស្រាលណាស់ ជួយកែកំតំរ៉ូវគ្នាទៅ កុំអោយទោសគ្នាហួសពីទំហំនៃកំហុសរបស់គ្នា ខ្លួនយើងអ្នកមើលឃើញថាទីនបានធ្វើរឿងណាខុសទំនងនោះ ក៏សុទ្ធតែជាមនុស្សធ្លាប់ខុស ប្រភេទកំហុសក្នុងទំរង់នៃការខុសឆ្គងរបស់ទីននេះដែរ គឺកំហុសរបស់មនុស្សល្អ ដល់តែយើងវាយគ្នារុញគ្នាផ្ទប់រហូតហួសទំហំការខុសឆ្គងរបស់គ្នា តើអោយគ្នាទទួលយកយ៉ាងម៉េចកើត ហើយគឺខ្លួនយើងជាអ្នករិះគន់គេនេះ ក៏បានធ្វើកំហុសមួយដែរ គឺដាក់ទោសគេខុស។ នេះជាការកំនត់មុខសញ្ញាខុសរបស់ទ័ពldpយើងនៅក្នុងសមរភូមិប្រយុទ្ធ មិនស្គាល់មុខជនរងគ្រោះដែលយើងមានភារ:ទៅរំដោះចេញពីពួកចាប់គេយកទៅធ្វើចំណាប់ខ្មាំង និងមិនស្គាល់មុខខ្មាំងដែលជាអ្នកចាប់ជនរងគ្រោះដែលយើងត្រូវទៅរំដោះនោះ។ ទីនគឺជាជនរងគ្រោះ តែពួកយើងបាញ់ទីន ដូចបាញ់ពួកខ្មាំង។ ទីនមិនមែនខ្មាំងទេ គឺជនរងគ្រោះ ដែលយើងមានភារ:ត្រូវរំដោះតើ។ ពិនិត្យមើលដួងចិត្តទីន មើលកំហុសឆ្គងរបស់ទីនឡើងវិញ ច្បាស់ណាស់ទីនមិនមែនពួកអាឈាមឆ្កែ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនវាហ៊ានបំផ្លាញប្រយោជន៍អ្នកដទៃដោយចេតនានោះទេ។មនុស្សខូច ព្រោះតែប្រយោជន៌ផ្ទាល់ខ្លួន វាមួលវាកាច់ វាបំពានដោយដឹងខ្លួនច្បាស់ថាគឺវាកំពុងបំពានគេ មនុស្សធុននេះគឺជាសត្រូវរបស់LDPតែ មនុស្សបំផ្លាញខ្លួនឯងនេះមួយ បំផ្លាញអ្នកដទៃដោយមិនដឹងថាខ្លួនបានធ្វើខុសដល់សង្គមឬអ្នកដទៃនេះពីរ មិនមែនជាមនុស្សខូចដែលជាមុខសញ្ញាដែលយើងរាប់ដាក់ក្នុងបញ្ជីរបស់យើងថាជាខ្មាំងទេ ផ្ទុយទៅវិញនោះហើយគឺជាជនរងគ្រោះពីសង្គមបរិយាកាស ដែលក្រុមយើង" មានភារកិច្ចត្រុូវទៅសង្គ្រោះ"នោះ។ ករណីទីននេះជាឧទាហរណ៍មួយយ៉ាងល្អនៃកំហុសឆ្គងរបស់ទ័ពយើងក្នុងការកំណត់មុខសញ្ញថាអ្នកអ្នណាជាមេគំនិត អ្នកណាជាជនរងគ្រោះ។
ចង់និយាយរឿងពាក់មួកហ្នឹងបន្តិច។ ទីមួយ និយាយសង្ខេបដោយខ្លី ខ្ញុំចង់ប្រាប់ថា មនុស្សខ្ញុំចូលចិត្តមួកណាស់តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថា មួកជួយអោយចិត្តខ្ញុំស្វាហាប់ ទោះមានមនុស្សច្រើនប្រាប់ខ្ញុំថាខ្ញុំពាក់មួកច្រើន ខ្ញុំនឹងប្រឈមនឹងជ្រុះសក់ ក៏ខ្ញុំនៅតែពាក់វាដែរ ព្រោះខ្ញុំស្រឡាញ់មួក ចូលចិត្តមួក វាជារឿងចំណូលចិត្តរបស់មនុស្ស។ ទីពីរ ដោយការពាក់មួកជាចំណូលចិត្តរបស់ខ្ញុំផង ហើយក្នុងពេលបច្ចុប្បន្ន មួកLDP វាជាអត្តសញ្ញាណរបស់បក្សយើងផង វារិតតែបង្កើនចិត្តអោយខ្ញុំចង់ពាក់មួកនៅពេលខ្ញុំនិយាយតាមវេទិកានានាទៅទៀត។ ពេលខ្ញុំពាក់មួកនិយាយក្នងវេទិកា ខ្ញុំមានអារម្មណ៍ថា វេទិកាដែលពួកយើងកំពុងតែធ្វើ វាសាមញ្ញ គ្មានអ្នកធំអ្នកតូចអីទេ គឺជាវេទិការបស់ពួកយើងទាំងអស់គ្នា ដូចបងប្អូនក្រុមគ្រួសាររបស់យើងអញ្ចឹង។ ចុះករណីពិសេសពេលមានព្រះសង្ឃលោកចូលរួម ក្នងវេទិកា វាជាសុជីវធម៌របស់មនុស្សខ្មែរដែលយើងមិនត្រូវពាក់មួកនិយាយជាមួយព្រះសង្ឃឡើយ ម្តេចក៏ខ្ញុំមិនព្រមដោះមួកសោះអញ្ចឹង? ជាវេទិកាប្រជុំនយោបាយសំរាប់មនុស្សទូទៅ មិនមែន ជាពិធីសាសនា ឬជាការដែលខ្ញុំនិយាយទៅកាន់តែព្រះសង្ឃនោះទេ ខ្ញុំនិយាយទៅកាន់មនុស្សទូទៅ ខ្ញុំមិនមែននិយាយជាមួយព្រះសង្ឃទេ វាជាការជួបប្រជុំនយោបាយរបស់បក្ស ម្លោះហើយពាក់មួកវាមិនមែនជាការមិនគោរពព្រះសង្ឃឡើយ។ បើខ្ញុំនិយាយផ្ទាល់នឹងព្រះសង្ឃ ឬមនុស្សចាស់ជាងខ្ញុំៗតែងតែដោះមួកជានិច្ចព្រោះជាសុជីវធម៌របស់ខ្មែរ តែជួនកាលខ្ញុំពាក់មួកជាប់ពេកទៅ ពេលត្រូវមានការនឹងព្រះសង្ឃ ដូចជាព្រះសង្ឃលោកសួរខ្ញុំរឿងអីមួយ ខ្ញុំងាកមកឆ្លើយនឹងលោកភ្លេចថាមានមួកនៅលើក្បាល វាមិនមែនជាចិត្តព្រហើន ឬជាចេតនា មិនគោរពលោក ឬចង់ទាត់ចោលសុជីវធម៌របស់ខ្មែរនោះឡើយ។ តែមនុស្សដែលស្អប់យើង រំពៃរកមើលតែចំណុចណាដែលអាចវាយយើងបាន ដើម្បីអាចមួលចេតនា ថាយើងព្រហើន មិនធ្វើតាមសុជីវធម៌របស់ខ្មែរ តែសំរាប់ខ្លួនខ្ញុំ ក្នុងចិត្តគឺគ្មានចិត្តព្រហើនឬប្រមាថ សូម្បីតែកូនចិត្តនឹកគិតក៏គ្មានដែរ។ បើជួនកាលយើងមានកំហុសដោយការភ្លេចភ្លាំង ឬដោយ ចេតនាក្នុងរឿងផ្សេងដូចជាពាក់មួកក្នុងពេលប្រជុំវេទិការបស់បក្ស មិនមែនជាការនិយាយផ្ទាល់ជាមួយព្រះសង្ឃទេ ហើយត្រូវបានមនុស្សខ្លះមួលចេតនារបស់យើង តើកណីនេះ អ្នកណាជាមនុស្សខូច???? ហើយបើនៅតែសួរថាហេុអីខ្ញុំចូលចិត្តពាក់មួក ខ្ញុំនឹងឆ្លើយថា ចុះបើអញចូលចិត្តមិនអោយអញពាក់ វាជារឿងឯកជន ម៉េចចង់អោយអញធ្វើតាមឯង ទើបឯងនិយាយថាអញត្រឹមត្រូវ? ជួយមិនបានទេ។កុំថានិយាយជាមួយព្រះសង្ឃ សូម្បីតែនិយាយជាមួយ មនុស្សមានវ័យចាស់ជាងយើង ក៏យើងត្រូវតែដោះមួកដែរ ចុុះវេទិកាបក្សខ្លះ ដូចជាពេលបាតុកម្មដែលមានមនុស្សចាស់ជាង និងព្រះសង្ឃលោកចូលរួមក្នុងបាតុកម្មនោះដែរ លោកសម រង្សីុ ឬក៏លោក កឹមសុខាពាក់មួកបក្សថែមទាំងឈរនៅលើវទិកា ខ្ពស់ជាងព្រះសង្ឃនឹង មនុស្សមានវ័យចាស់ជាងពួកគាត់ទាំងពីរទៀត ម្តេចក៏អ្នកឯងមិនរិះគន់ផងទៅ?? បើនិយាយតាមអ្នកឯងនោះ កុំថាឡើយខ្ញុំពាក់មួកនិយាយក្នុងវេទិកាដែលមានព្រះសង្ឃលោចូលរួមនោះ វាខុស សូម្បីតែក្នុងវេទិកានោះ ព្រះសង្ឃលោកគង់លើកៅអី ហើយខ្ញុំឈរនិយាយក៏វាខុសដែរ ព្រោះនិយាយទៅកាន់ព្រះសង្ឃត្រូវតែនៅទាបជាងលោកបានត្រឹមត្រូវ។ ណ្ហើយធ្វើយ៉ាងណាក៏វាមិនត្រូវចិត្តអ្នកដែរ អញ្ជើញតាមដំណើចុះទានម្ចាស់។ ។
https://youtu.be/VYan1SSYnUE1. ស្វែងរកអ្នកចំរៀងសំរាប់បទខាងក្រោមនេះ :
1.បើកភ្នែកសម្លឹងមើលដែនដីកម្ពុជា ក្នុងទ្រូងចុកចាប់អួលណែនសែនឈឺចាប់ពើតផ្សា ដែនដីឆើតអស្ចារ្យ ប្រែក្លាយជារីងរៃគ្រាំគ្រា ដោយអំណាចតណ្ហា ខ្មែរពូជជាព្រាត់គ្នាទីទៃ។
2. ប្រយោជន៍ផ្ទាល់ខ្លួនពួនពេញក្នុងចិត្តខ្មែរ ហែកជាតិឥតមានល្ហើយល្ហែរ ជាតិខ្មែរស្ទើរតែក្ស័យ ឱខ្មែរអើយខ្មែរ អ្នកយល់ទេកូនប្រុសកូនស្រី ជាតិអ្នកធ្លាប់ល្បាញល្បី ពលមិនថ្លៃជាតិស្ទើរក្ស័យហើយ។
R បើអោយខ្ញុំស្លាប់ហើយអាចប្រាប់ខ្មែរអោយភ្ញាក់ម្តង លោកអើយកុំសួរពីរដង ខ្ញុំព្រមអោយតែជាតិស្បើយ តែជាផ្លូវទ័ល ស្លាប់អស់ពលក៏មិនរួចឡើយ គឺកណ្តាប់ដៃយើងនេះហើយ ជួយអោយជាតិរស់ឡើងវិញ ស្លាប់ដើម្បីជាតិស្លាប់ព្រោះញាតិ ព្រោះកូនចៅយើង ប្តូរមកវិញនូវភាពថ្កុំថ្កើងរុងរឿងផុតទុក្ខទោរម្នេញ ពេញតួជាមនុស្សទោះស្លាប់រស់មានន័យពេញលេញ រស់បម្រើក្តីស្រលាញ់ ពោរពេញដោយមនសិការ។
1.បើកភ្នែកសម្លឹងមើលដែនដីកម្ពុជា ក្នុងទ្រូងចុកចាប់អួលណែនសែនឈឺចាប់ពើតផ្សា ដែនដីឆើតអស្ចារ្យ ប្រែក្លាយជារីងរៃគ្រាំគ្រា ដោយអំណាចតណ្ហា ខ្មែរពូជជាព្រាត់គ្នាទីទៃ។
2. ប្រយោជន៍ផ្ទាល់ខ្លួនពួនពេញក្នុងចិត្តខ្មែរ ហែកជាតិឥតមានល្ហើយល្ហែរ ជាតិខ្មែរស្ទើរតែក្ស័យ ឱខ្មែរអើយខ្មែរ អ្នកយល់ទេកូនប្រុសកូនស្រី ជាតិអ្នកធ្លាប់ល្បាញល្បី ពលមិនថ្លៃជាតិស្ទើរក្ស័យហើយ។
R បើអោយខ្ញុំស្លាប់ហើយអាចប្រាប់ខ្មែរអោយភ្ញាក់ម្តង លោកអើយកុំសួរពីរដង ខ្ញុំព្រមអោយតែជាតិស្បើយ តែជាផ្លូវទ័ល ស្លាប់អស់ពលក៏មិនរួចឡើយ គឺកណ្តាប់ដៃយើងនេះហើយ ជួយអោយជាតិរស់ឡើងវិញ ស្លាប់ដើម្បីជាតិស្លាប់ព្រោះញាតិ ព្រោះកូនចៅយើង ប្តូរមកវិញនូវភាពថ្កុំថ្កើងរុងរឿងផុតទុក្ខទោរម្នេញ ពេញតួជាមនុស្សទោះស្លាប់រស់មានន័យពេញលេញ រស់បម្រើក្តីស្រលាញ់ ពោរពេញដោយមនសិការ។


No comments:
Post a Comment