http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Saturday, October 10, 2015

បើមានអ្នកណាម្នាក់ជាLDPរួចសួរអ្នក ដែលជាLDPដូចគ្នានូវសំនួរមួយថា: អូឯងឃើញពូយំរាល់ដង ឯងជឿថាពូពិតជាយំចេញពីដួងចិត្តពិតប្រាកដឬ? តើបងប្អូនជាLDPអ្នកមានអារម្មណ៍យ៉ាងម៉េចចំពោះម្ចាស់សំនួរដែលបានសួរសំនួរបែបហ្នឹងទៅកាន់អ្នក???



បើតាមទស្សន:នេះ ព្រះពុទ្ធ ជាមនុស្សមិនបានការអ្វីទាំងអស់ព្រោះ ព្រះអង្គបានតែនិយាយទេ មិនដែលសរសេរអ្វីអោយមនុស្សអានឡើយ។ ព្រះសិរីបុត្រ និងព្រះមោគ្គលាន មិនគួរអោយឈ្មោះថាជាអ្នកអស្ចារ្យអ្វីដែរ ព្រោះចំណេះដឹងរបស់លោកទាំងពីរគឺបានដោយ ការស្តាប់ព្រះពុទ្ធតែប៉ុណ្ណោះ គ្មានបានពីការអានឡើយ ព្រោះព្រះពុទ្ធលោកមិនបានសរសេរសៀវភៅផង។ អោយតែអ្នកមិនបានដាក់ចិត្តស្វែងយល់រកការពិតដោយស្មោះត្រង់ក្នុងគំនិតណាមួយហើយ ចិត្តអ្នក ទុច្ចរិតចេះតែស្វែងរកគំនិតណាវាយបកគេ តាមចិត្តទុច្ចរិតរបស់អ្នកហើយ គំនិតទាំងឡាយនោះ ច្បាស់ជាមានប្រហោងមិនខានឡើយ។ ចាំមើលចុះបើអ្នកខ្លាចខ្មាស់គេ មិនទទួលថាគំនិតខ្លួនមានប្រហោងមែន ហើយចេះតែខំរកពាក្យនេះពាក្យនោះ មកការពារគំនិតប្រហោងរបស់អ្នកនោះ នោះអ្នកនឹងធ្លាក់កាន់តែជ្រៅទៅក្នុងសេចក្តីអាក្រក់ ហើយអ្នកនឹងក្លាយទៅជាសត្រូវដ៏ធំរបស់ការពិត ជួនកាលព្រោះតែរឿងដ៏តូចមួយនេះ ស្ថានភាពដែលអ្នកជាសត្រូវរបស់ការពិតនេះ នឹងនៅជាមួយអ្នកអស់មួយជីវិត ព្រោះតែវាជាការពិតមួយដែលអ្នកទទួលយកមិនបាន។
មើលរូបនេះហើយនឹកចំការណាស់ ខានទៅជាងមួយអាទិត្យហើយ។ មើលរូមនេះនឹកស្រណោះដល់ជីវិតមនុស្ស សត្វ ដែលតែងតែរិចរិលវិនាសប្រាសព្រាត់ចោលគ្នាជារៀងរាល់ថ្ងៃណាស់ មើលរូបនេះនឹកស្រណោះដល់ជីវិតកុមារភាពភាពណាស់ មើលរូបនេះស្រណោះដល់មាតុភូមិកំណើតណាស់ ពិតណាស់រស់នៅឆ្ងាយពីអ្នកមិនបានទេ វាពិតជាទណ្ឌកម្មយ៉ាងពិតប្រាកដ បើខ្ញុំរស់ឃា្លតឆ្ងាយពីអ្នក មើលរូបនេះស្រណោះ ដល់ជីវិតកសិករក្រីក្រដែលខំត្រដរដើម្បីរស់ ដើម្បីកូនៗជាទីស្រឡាញ់មិនគិតដល់ការនឿយហត់របស់ខ្លួន តែធម្មជាតិមិនដែលអាសូរ នៅតែឆក់យកជីវិតជនជាទីស្រឡាញ់ទាំងនោះអោយឃ្លាតចាកគ្នាដោយគ្មានពេលជួបគ្នាវិញទេ មើលរូបនេះពិតជានឹកដល់ជីវិតដែលកំពុងរកកន្លែងពួនជ្រកដើម្បីបានកាយកក់ក្តៅផុតពីភាពរងាដែលផ្តល់ដោយធម្មជាតិនេះ មើលរូបនេះស្រណោះ ដល់ធម្មជាតិទាំងឡាយដែលត្រូវបាននិងកំពុងបំផ្លាញដោយតណ្ហានៃមនុស្ស មើលរូបនេះស្រណោះដល់ជីវិតកុមារតូចៗនិងសត្វតូចៗដែលពួកទើបតែបើកភ្នែកឃើញភពផែនដី ពេលត្រជាក់បែបនេះ ពួកគេកំពុងតែពួនសំងំយកភាពកក់ក្តៅពីទ្រូងម្តាយដោយពុំបានដឹងថាទ្រូងម្តាយដែលកំពុងផ្តល់ភាពកក់ក្តៅអោយពួកគេនេះ ក៏កំពុងមានទុក្ខរងការពុកផុយ និងកំពុងរកទីពឹងអោយខ្លួនមិនបានដែរ........មើលរូបនេះ រាប់លានស្រណោះ ដែលជាអារម្មណ៍កើតរលត់ៗ មិនឈប់នៅក្នុងចិត្ត ជាអារម្មណ៍ពិបាកនឹងពណ៌នាអោយអស់ណាស់ ជាអារម្មណ៍ដែលពេញទៅដោយភាពសោកសៅ ព្រោះមើលឃើញនូវភាពមិនទៀងទាត់នៃធម្មជាតិទាំងឡាយរកទីបំផុត និងរកទីជំរកអោយបានកក់ក្តៅមិនបានឡើយ នៅលើលោកសន្និវាសនេះ។ នេះហើយជីវិត..........៕

ទ័ពណាដែលនិយាយស្តាប់គ្នាមិនបាន ចាត់ទុកជាទ័ពគ្មានវិន័យ សូមកត់សំគាល់ថាពួកគេមិនមែនជាទ័ពជួរមុខរបស់LDPទេ។

វាគួរអោយអស់សំណើចណាស់ត្រង់ថា ខ្លួនមិនចូលចិត្តអោយគេជេរតិះដៀលទេ តែខ្លួនអ្នកហ្នឹង ចូលចិត្តធ្វើរឿង ទាក់ទាញការជេរតិះដៀលពីអ្នកដទៃណាស់។ តើអ្នកណាខុស អ្នកណាត្រូវទៅហ្ន?

ចុះផ្សាយបែបណាអោយតែគេចាប់អាម្មណ៍លើពត៌មានរបស់ខ្លួន មិនគិតដល់សេចក្តីថ្លៃថ្នូរក្នុងរបររកសីុរបស់ខ្លួនសោះ។ គេហៅថាវិជ្ជាជីវ: តែខ្ញុំថាមុខរបររកសីុទៅចុះ។ កាលណាអ្នកកំពុងធ្វើការងារណាដែលជាប្រយោជន៍ផ្ទាល់ខ្លួនសូមនឹកគិតដល់សីលធម៌ ហើយកាលណាអ្នកធ្វើប្រយោជន៌ដល់អ្នកដទៃ សូមគិតដល់តំលៃនៃការងារអ្នក។ មនុស្សបែបហ្នឹង សំរាប់LDPគឺមនុស្សគ្មានសីលធម៌។អោយតែបានមកអញ អោយតែពត៌មានអញត្រូវបានគេចាប់អារម្មណ៍៍ មួលចេតនាអ្នកនិយាយយ៉ាងណាក៏អញមិនគិតដែរ។ ឱអ្នកថ្លៃថ្នូរក្នុងសង្គមខ្មែរអើយ អីក៏វាម្លេះៗ។
ជីវិតអ្នកចំការស្ងប់ស្ងាត់ល្អណាស់ តែដោយចិត្តមិនស្ងាត់ ទោះនៅក្នុងរូងភ្នំក៏មិនស្ងាត់។
សូមកុំស្រឡាញ់ខ្ញុំ កុំជ្រើសរើសយកខ្ញុំ ព្រោះតែអ្នកខូចចិត្តនឹងអ្នកណាមួយអី ចាំអ្នកមើលឃើញតំលៃរបស់ខ្ញុំ ចាំអ្នកចូលមកក្នុងជីវិតខ្ញុំ បើពុំនោះទេ ទោះអ្នកចូលមកក្នុងជីវិតខ្ញុុំក៏ដោយ ក៏ចិត្តខ្ញុំមិនទទួលយកអ្នកដែរ ព្រោះខ្ញុំរកមិនឃើញតំលៃរបស់អ្នកចំពោះខ្ញុំឡើយ គឺត្រង់ថាអ្នកមិនបានស្គាល់ខ្ញុំពិតប្រាកដ ហើយចង់ចូលមកក្នុងជីវិតខ្ញុំនេះឯង។ ខ្ញុំមានតំលៃស្រេចស្រាប់របស់ខ្ញុំ មិនមែនតំលៃរបស់ខ្ញុំមាននៅពេលអ្នកត្រូវមនុស្សអាក្រក់ណាមួយបោកប្រាស់អ្នកនោះឡើយ។ខ្ញុំនៅតែជាខ្ញុំមិនពាក់ព័ន្ធនឹងភាភអាក្រក់ឬល្អរបស់អ្នកណាមួយឡើយ។ នេះគឺខ្ញុំ តាំងពីដើមមកគឺបែបហ្នឹង ឥឡូវក៏បែបហ្នឹង ទៅអនាគតក៏បែបហ្នឹង ខ្ញុំអាចនឹងលែងបែបហ្នឹងនៅពេលដែលខ្ញុំរកឃើញដោយខ្លួនឯងថា ភាពបែបហ្នឹងរបស់ខ្ញុំគឺខុស ហើយបើអ្នកជួយខ្ញុំអោយខ្ញុំរកឃើញដោយខ្លួនឯងថាភាពបែបហ្នឹងរបស់ខ្ញុំខុស នោះប្រាកដណាស់អ្នកជាមនុស្សមានគុណលើខ្ញុំត្រង់ចំណុចនេះ។។
July 29
បើពួកយើងមិនប្តូរផ្តាច់កំចាត់អំពើអាក្រក់ថោកទាបទេ យើងក៏មិនអាចរស់ក្នុងសង្គមស្អាតស្អំថ្លៃថ្នូរបានដែរ។ កិច្ចការនេះគ្មានអ្នកណារ៉ាប់រងធ្វើក្រៅពីពួកយើងឡើយ។ វាសនាជាតិសាសន៍មួយនេះពឹងផ្អែកទាំងស្រុងលើពួកយើងហើយ។ ការងារនេះត្រូវផ្តើមដោយចិត្តស្រឡាញ់មាតុភូមិយើង អាណិតជនជាតិដ៏ទន់ខ្សោយរបស់ពួកយើង និងឧត្តមគតិដ៏មោះមុត ក្នុងការចង់បង្ក្រាបអំពើអាក្រក់អោយខាងតែបាន។ វាមិនមែនកិច្ចការគួរអោយខ្លាចសោះឡើយ ប៉ុន្តែវាគឺល្បែងដ៏ជក់ចិត្តពេញមួយជីវិតរបស់ពួកយើងទៅវិញទេ។

No comments:

Post a Comment