បើអ្នកជាមនុស្សដែលមិនស្មោះត្រង់ អ្នកអាចនឺងរកបានអ្នកបំរើដ៏ស្មោះត្រង់ ប៉ុន្តែដាច់ខាតអ្នកមិនអាចរកបានមិត្តឬសហការីដែលស្មោះត្រង់បានឡើយ៕
យើងទទួលស្គាល់ថាថ្ងៃ៧មករា ជាថ្ងៃដែលធ្វើអោយយើងគេចផុតពីការកាប់សំលាប់របស់ប៉ុលពតមែន ប៉ុន្តែយើងសុំសួរថាតើវាជាបំណងល្អរបស់វៀតណាមមកសង្រ្គោះយើងអោយផុតពីការកាប់សំលាប់របស់ប៉ុលពតឬជាការឆ្លៀតចូលកាន់កាប់ប្រទេសរបស់យើងក្នុងឱកាសដ៏កំរសំរាប់ប្រទេសវៀតណាម? បើព្រោះតែមានបំណងចូលកាន់កាប់ប្រទេសយើង ហើយយើងក៏បានរួចខ្លួនពីការកាប់សំលាប់របស់ប៉ុលពត តើយើងគួរដឹងគុណវៀតណាមដែរឬទេ? នេះយើងមិនទាន់និយាយពី ថាតើ ក្នុងរបបប៉ុលពតនោះ មានល្បិចកលរបស់ប្រទេសជិតខាងមួយនេះដើម្បីធ្វើអោយមានការកាប់សំលាប់នេះដែរឬទេផង។ មនុស្សមានមនសិកាអាចបែងចែកខុសត្រូវបាន តើវាជាគុណយ៉ាងម៉េចទៅកើត បើគេធ្វើព្រោះបំណងអាក្រក់របស់គេមកលើយើង ហើយយើងក៏បានរស់ព្រោះតែបំណងអាក្រក់របស់គេមកលើប្រទេសយើងនោះ។ បើវៀតណាមមិនឆ្លៀតចូលប្រទេសខ្មែរនៅពេលនោះ អង្គការសហប្រជាជាតិនឹងចូលមកជួយខ្មែរយើងហើយ ព្រោះរឿងរបបប៉ុលពតកាប់សំលាប់ជនជាតិខ្មែរនៅពេលនោះបានលេចឮធ្លាយជាអន្តរជាតិហើយ ពេលនោះវៀតណាមនឹងបាត់ឱកាសក្នុងការឆក់យកប្រទេសខ្មែរយើងហើយ ដូច្នេះមិនបង្អង់នាំអោយបាត់ឱកាសមាសនេះវៀតណាមក៏វាយចូលប្រទេសខ្មែរក្នុងរូបភាពជាអ្នករំដោះខ្មែរចេញពីរបបប៉ុលពត។ ភស្តុតាងរាប់មិនអស់ដែលបញ្ជាក់ពីបំណងអាក្រក់របស់ប្រទេសមួយនេះចំពោះពលរដ្ឋខ្មែរយើង ដូចជាវៀតណាមបានដឹកជញ្ជូនយកក្នុងរបៀបជាចោរគឺ ឆ្លៀតពេលខ្មែរកំពុងតែវក់វីនឹងរកក្រុមគ្រួសារក្រោយការបែកបាក់គ្នានោះ ដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរតាមគ្រប់តំបន់ខេត្តក្រុង យកទៅប្រទេសខ្លួនខ្ទេចខ្ទីអស់គ្មានសល់ បន្ទាប់មកកៀងខ្មែរដែលទើបងើបពីស្លាប់ ងើបពីការបាត់បង់គ្រួសារ នៅមានរបួសក្នុងផ្លូវចិត្តយ៉ាងឈឺផ្សានៅឡើយនោះ ទៅកាប់ព្រៃបណ្តាលអោយស្លាប់ពិការរាប់ម៉ឺននាក់ ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសខ្លួន ចុងក្រោយបំផុត បើកុំតែចរន្តអន្តរជាតិកៀបសង្កត់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ម្លេះវៀតណាមនឹងនៅគ្រប់គ្រងខ្មែរយ៉ាងណែនហើយរិតតែណែនរហូតដល់សព្វថ្ងៃនេះ។ ចូលដល់ស្រុកខ្មែរភ្លាមវៀតណាមបានរៀបចំកម្មវិធីសិក្សាតាំងពីថ្នាក់ក្រោម គឺខ្មែរត្រូវតែរៀនភាសាវៀតណាម។ តើនេះជាអ្វី? បើមិនមែនផែនការយកទឹកដីខ្មែរតើជាអ្វីទៅវិញ? នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ នៅមានភស្តុតាងរាប់មិនអស់ដែលបង្ហាញថាវៀតណាឈ្លានពាប្រទេសខ្មែរទេនៅថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ បើវៀតណាមជាអ្នកនិយាយថាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមរំដោះខ្មែរ នោះវាជាការធម្មតាទេ ប៉ុន្តែយើងពិតជាហួសចិត្តនិងឈឺចាប់ណាស់ដែលពាក្យនេះជ្រុះចេញពីមាត់កូនខ្មែរណាម្នាក់នោះ។ ចាំមើលទាំអស់គ្នាតើសមរង្ស៊ីនិងកឹមសុខាគាត់នឹងមានប្រតិកម្មយ៉ាងដូចម្តេច ក្នុងឱកាសថ្ងៃប្រារព្ធបុណ្យ៧មករាក្នុងឆ្នាំនេះ។ យើងចាំមើលពួកគាត់ទាំងអស់គ្នាចុះ៕
" ជនជាតិខ្មែរ មិនត្រូវបានសំគាល់ដោយពួកគេកាន់អត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរឡើយ។ ហើយក៏មិនត្រូវសម្គាល់ពួកគេថាជាជនជាតិខ្មែរ ដោយសារគេមានម្ដាយឪពុក ឈាមជ័រជាជនជាតិខ្មែរនោះទេ។
ប៉ុន្តែជនជាតិខ្មែរទាំងឡាយ ត្រូវបានសម្គាល់ដោយមនោសញ្ចេតនារបស់ពួកគេចំពោះទឹកដី និងពូជសាសន៍របស់គេ។ ហើយមនោសញ្ចេតនានេះមិនត្រូវបានសម្ដែងដោយពាក្យសម្ដីឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ដោយការលះបងរបស់គេចំពោះទឹកដិ និងជនរួមឈាមរបស់គេ។ បើក្នុងករណីចាំបាច់ ពួកគេហ៊ានលះបង់ទាំងអាយុជីវិតទៀត។
នោះហើយជាជនជាតិខ្មែរ "
ពេលអ្នកធ្វើការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកៗត្រូវតែនឹកគិតដល់រឿងសីលធម៍ តែបើអ្នកធ្វើការងាបំរើរឧត្តមគតិ អ្នកត្រូវនឹកគិតដល់តំលៃនៃការងាររបស់អ្នក។
.....................
ឧទាហរណ៍ក្នុងការរកស៊ីុចិញ្ចឹមជីវិតជាដើម នេះគឺជាការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ក្នងរឿងប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ យើងត្រូវតែមានសីលធម៍ មិនត្រូវគិតធ្វើយ៉ាងណាដើម្បីអោយបានតែប្រយោជន៍ផ្ទាល់ខ្លួនអ្នកតែម្ខាងនោះទេ ត្រូវគិតដល់ប្រយោជន៍ដៃគូររកស៊ីុឬអតិថិជនរបស់ខ្លួន គេក៏បាន យើងក៏បាន ថ្លឹងថ្លែងចិត្តគេចិត្តយើង នេះគឺរឿងសីលធម៍។ តែបើការងារឧត្តមគតិ ដូចជាធ្វើការងារដើម្បីជួយអ្នកដទៃក្នុងរឿងអ្វីមួយ ត្រូវគិតពីតំលៃនៃការងាររបស់អ្នក តើមនុស្សហ្នឹង មានតំលៃសមនឹងទទួបានការជួយពីយើងដែរឬទេ? តើការលះបង់របស់យើង បានចំគោលដៅដែលអ្នកចង់ឬអត់ជាដើម។នេះជាការគិតពីតំលៃនៃការងារឧត្តមគតិរបស់យើង។ បើអ្នកមិនគិតពីតំលៃនៃការលះបង់របស់អ្នកទេ នោះវាគ្រាន់តែជាអំពើមួយដែលបង្ហាញពីភាពឆោតល្ងង់របស់អ្នកតែប៉ុណ្ណោះ។ Veasna Khem
ដើម្បីដោះស្រាយបញ្ហារបស់ខ្មែរ កាំភ្លើងធំរបស់ LDP ត្រូវតំរង់កាណុងទៅរករាស្ត្រ។
មានអ្នកខ្លះគាត់និយាយមកកាន់ខ្ញុំ ៈ មនុស្សគ្មានអ្នកណាPerfect អត់ខ្ចោះនោះទេ ដូច្នេះត្រូវចេះស្តាប់គេរិះគន់។ បើមនុស្សអត់perfect ទេ តើគេរិះគន់កែយើងហ្នឹង ចង់អោយយើងទៅជាមនុស្សperfectឬ
បើមនុស្សគ្មានអ្នកណាperfect ផងហ្នឹង។ ក្នុងលោកនេះបើទោះជាមានមនុស្សPerfect ក៏នៅតែមានមនុស្សខ្លះរិះគន់ដែរ។ សំរាប់ខ្ញុំ
មនុស្សខ្ញុំមើលតែពីរចំណុចទេ ទីមួយមិនមែនជាមនុស្សខូច ទីពីរគ្នាខំធ្វើណាស់
ហើយបើមនស្សនោះល្អជាងខ្ញុំ ខំធ្វើរឿងណាមួយច្រើនជាងខ្ញុំ
នោះខ្ញុំពុំមានចិត្តអ្វីទៅរិះគន់អ្នកនោះទៀតទេ ទោះគេមានការខុសឆ្គងណាមួយ
បើខ្ញុំអោយយោបល គឺក្នុងន័យគោរពថា យើងមិនដល់គេទេ
ទោះអោយយោបលកែតំរូវក៏នៅតែមានចិត្គគោរពថាគេគ្រាន់ជាងយងតែដដែល។
បើបងប្អូនប្រជាពលរដ្ឋខ្មែរនៅតែប្រគល់វាសនារបស់ខ្លួននិងប្រទេសជាតិ ទៅអោយអ្នកដឹកនាំជាអ្នកចាត់ចែងជំនួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានាសិទ្ធិ និង អំណាចជាម្ចាស់របស់ខ្លួនទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជំនួសខ្មែរជារៀងរហូត។
“ ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ គឺជាឋានសួគ៌របស់ពពួកអ្នកនយោបាយប្រជាភិថុត” ៕
Veasna Khem
ស្រុកខ្មែរមិនមែនជាកន្លែងសុខស្រួលសំរាប់មនុស្សល្អរស់នៅទេ។ក្នុងស្ថានភាពបែបនេះ អ្នកមានជំរើសបី។ ទីមួយ អ្នកត្រូវរស់ក្នុងភាពភ័យខ្លាច គេចវៀសសំងំសុខ តាមដែលអាចធ្វើបាន ទាំងអ្នកដឹងថានេះគឺជាភាពអយុត្តិធម៌ណាស់សំរាប់ខ្លួនអ្នកនិងជនទន់ខ្សោយដទៃទៀតក្នុងសង្គមនេះ។ ទីពីរ អ្នកត្រូវរៀនធ្វើអំពើអាក្រក់ដោយលែងគិតពីមនសិកាជាមនុស្ស ធ្វើម្តេចអោយតែអ្នកនិងក្រុមគ្រួសារអ្នករស់។ ក្នុងន័យនេះអ្នកត្រូតំរង់ជួរអោនលំទោន យកចិត្តយកថ្លើមអ្នកខ្លាំងក្នុងសង្គមនេះ ទោះឈឺចាប់ក៏ត្រូវតែលេបគ្រួសលេបថ្ម។ ទីបី លះបង់ប្រយោជន៍ឬក្តីសុខផ្ទាល់ខ្លួន បើក្នុងករណីពិសេសចាំបាច់ ស្លាប់ក៏មិនរាថយ ដើម្បីរកយុត្តិធម៌អោយខ្លួនឯងផង ពូជសាសន៍របស់អ្នកផង។
សត្រូវរបស់យើងតែមនុស្សខូចទេ ពូមើលទីនវាមិនខូចទេ បើគ្នាខុសនៅក្នុងភាពល្ងង់ទេ មនុស្សអញ្ចឹងគឺជាក្រុម មនុស្សជាជនត្រូវបានគេចាប់ជាចំណាប់ខ្មាំងដែលពួកយើងត្រូវរំដោះទេ មិនមែនជាក្រុមមនុស្សដែលចាប់គេធ្វើចំណាប់ខ្មាំង ដែលយើងត្រូវកំទេចនោះទេ។ មនុស្សមិនខូចក៏អាចមានកំហុសដែរ តែកំហុសនោះជាកំហុសស្រាលណាស់ ជួយកែកំតំរ៉ូវគ្នាទៅ កុំអោយទោសគ្នាហួសពីទំហំនៃកំហុសរបស់គ្នា ខ្លួនយើងអ្នកមើលឃើញថាទីនបានធ្វើរឿងណាខុសទំនងនោះ ក៏សុទ្ធតែជាមនុស្សធ្លាប់ខុស ប្រភេទកំហុសក្នុងទំរង់នៃការខុសឆ្គងរបស់ទីននេះដែរ គឺកំហុសរបស់មនុស្សល្អ ដល់តែយើងវាយគ្នារុញគ្នាផ្ទប់រហូតហួសទំហំការខុសឆ្គងរបស់គ្នា តើអោយគ្នាទទួលយកយ៉ាងម៉េចកើត ហើយគឺខ្លួនយើងជាអ្នករិះគន់គេនេះ ក៏បានធ្វើកំហុសមួយដែរ គឺដាក់ទោសគេខុស។ នេះជាការកំនត់មុខសញ្ញាខុសរបស់ទ័ពldpយើងនៅក្នុងសមរភូមិប្រយុទ្ធ មិនស្គាល់មុខជនរងគ្រោះដែលយើងមានភារ:ទៅរំដោះចេញពីពួកចាប់គេយកទៅធ្វើចំណាប់ខ្មាំង និងមិនស្គាល់មុខខ្មាំងដែលជាអ្នកចាប់ជនរងគ្រោះដែលយើងត្រូវទៅរំដោះនោះ។ ទីនគឺជាជនរងគ្រោះ តែពួកយើងបាញ់ទីន ដូចបាញ់ពួកខ្មាំង។ ទីនមិនមែនខ្មាំងទេ គឺជនរងគ្រោះ ដែលយើងមានភារ:ត្រូវរំដោះតើ។ ពិនិត្យមើលដួងចិត្តទីន មើលកំហុសឆ្គងរបស់ទីនឡើងវិញ ច្បាស់ណាស់ទីនមិនមែនពួកអាឈាមឆ្កែ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនវាហ៊ានបំផ្លាញប្រយោជន៍អ្នកដទៃដោយចេតនានោះទេ។មនុស្សខូច ព្រោះតែប្រយោជន៌ផ្ទាល់ខ្លួន វាមួលវាកាច់ វាបំពានដោយដឹងខ្លួនច្បាស់ថាគឺវាកំពុងបំពានគេ មនុស្សធុននេះគឺជាសត្រូវរបស់LDPតែ មនុស្សបំផ្លាញខ្លួនឯងនេះមួយ បំផ្លាញអ្នកដទៃដោយមិនដឹងថាខ្លួនបានធ្វើខុសដល់សង្គមឬអ្នកដទៃនេះពីរ មិនមែនជាមនុស្សខូចដែលជាមុខសញ្ញាដែលយើងរាប់ដាក់ក្នុងបញ្ជីរបស់យើងថាជាខ្មាំងទេ ផ្ទុយទៅវិញនោះហើយគឺជាជនរងគ្រោះពីសង្គមបរិយាកាស ដែលក្រុមយើង" មានភារកិច្ចត្រុូវទៅសង្គ្រោះ"នោះ។ ករណីទីននេះជាឧទាហរណ៍មួយយ៉ាងល្អនៃកំហុសឆ្គងរបស់ទ័ពយើងក្នុងការកំណត់មុខសញ្ញថាអ្នកអ្នណាជាមេគំនិត អ្នកណាជាជនរងគ្រោះ។
ខាងក្រោមនេះ ជាការបកស្រាយរបស់លោកពូ ខឹម វាសនា :
" ចង់និយាយរឿងពាក់មួកហ្នឹងបន្តិច។ ទីមួយ និយាយសង្ខេបដោយខ្លី ខ្ញុំចង់ប្រាប់ថា មនុស្សខ្ញុំចូលចិត្តមួកណាស់តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថា មួកជួយអោយចិត្តខ្ញុំស្វាហាប់ ទោះមានមនុស្សច្រើនប្រាប់ខ្ញុំថាខ្ញុំពាក់មួកច្រើន ខ្ញុំនឹងប្រឈមនឹងជ្រុះសក់ ក៏ខ្ញុំនៅតែពាក់វាដែរ ព្រោះខ្ញុំស្រឡាញ់មួក ចូលចិត្តមួក វាជារឿងចំណូលចិត្តរបស់មនុស្ស។ ទីពីរ ដោយការពាក់មួកជាចំណូលចិត្តរបស់ខ្ញុំផង ហើយក្នុងពេលបច្ចុប្បន្ន មួកLDP វាជាអត្តសញ្ញាណរបស់បក្សយើងផង វារិតតែបង្កើនចិត្តអោយខ្ញុំចង់ពាក់មួកនៅពេលខ្ញុំនិយាយតាមវេទិកានានាទៅទៀត។ ពេលខ្ញុំពាក់មួកនិយាយក្នងវេទិកា ខ្ញុំមានអារម្មណ៍ថា វេទិកាដែលពួកយើងកំពុងតែធ្វើ វាសាមញ្ញ គ្មានអ្នកធំអ្នកតូចអីទេ គឺជាវេទិការបស់ពួកយើងទាំងអស់គ្នា ដូចបងប្អូនក្រុមគ្រួសាររបស់យើងអញ្ចឹង។ ចុះករណីពិសេសពេលមានព្រះសង្ឃលោកចូលរួម ក្នងវេទិកា វាជាសុជីវធម៌របស់មនុស្សខ្មែរដែលយើងមិនត្រូវពាក់មួកនិយាយជាមួយព្រះសង្ឃឡើយ ម្តេចក៏ខ្ញុំមិនព្រមដោះមួកសោះអញ្ចឹង? ជាវេទិកាប្រជុំនយោបាយសំរាប់មនុស្សទូទៅ មិនមែន ជាពិធីសាសនា ឬជាការដែលខ្ញុំនិយាយទៅកាន់តែព្រះសង្ឃនោះទេ ខ្ញុំនិយាយទៅកាន់មនុស្សទូទៅ ខ្ញុំមិនមែននិយាយជាមួយព្រះសង្ឃទេ វាជាការជួបប្រជុំនយោបាយរបស់បក្ស ម្លោះហើយពាក់មួកវាមិនមែនជាការមិនគោរពព្រះសង្ឃឡើយ។ បើខ្ញុំនិយាយផ្ទាល់នឹងព្រះសង្ឃ ឬមនុស្សចាស់ជាងខ្ញុំៗតែងតែដោះមួកជានិច្ចព្រោះជាសុជីវធម៌របស់ខ្មែរ តែជួនកាលខ្ញុំពាក់មួកជាប់ពេកទៅ ពេលត្រូវមានការនឹងព្រះសង្ឃ ដូចជាព្រះសង្ឃលោកសួរខ្ញុំរឿងអីមួយ ខ្ញុំងាកមកឆ្លើយនឹងលោកភ្លេចថាមានមួកនៅលើក្បាល វាមិនមែនជាចិត្តព្រហើន ឬជាចេតនា មិនគោរពលោក ឬចង់ទាត់ចោលសុជីវធម៌របស់ខ្មែរនោះឡើយ។ តែមនុស្សដែលស្អប់យើង រំពៃរកមើលតែចំណុចណាដែលអាចវាយយើងបាន ដើម្បីអាចមួលចេតនា ថាយើងព្រហើន មិនធ្វើតាមសុជីវធម៌របស់ខ្មែរ តែសំរាប់ខ្លួនខ្ញុំ ក្នុងចិត្តគឺគ្មានចិត្តព្រហើនឬប្រមាថ សូម្បីតែកូនចិត្តនឹកគិតក៏គ្មានដែរ។ បើជួនកាលយើងមានកំហុសដោយការភ្លេចភ្លាំង ឬដោយ ចេតនាក្នុងរឿងផ្សេងដូចជាពាក់មួកក្នុងពេលប្រជុំវេទិការបស់បក្ស មិនមែនជាការនិយាយផ្ទាល់ជាមួយព្រះសង្ឃទេ ហើយត្រូវបានមនុស្សខ្លះមួលចេតនារបស់យើង តើកណីនេះ អ្នកណាជាមនុស្សខូច???? ហើយបើនៅតែសួរថាហេុអីខ្ញុំចូលចិត្តពាក់មួក ខ្ញុំនឹងឆ្លើយថា ចុះបើអញចូលចិត្តមិនអោយអញពាក់ វាជារឿងឯកជន ម៉េចចង់អោយអញធ្វើតាមឯង ទើបឯងនិយាយថាអញត្រឹមត្រូវ? ជួយមិនបានទេ។កុំថានិយាយជាមួយព្រះសង្ឃ សូម្បីតែនិយាយជាមួយ មនុស្សមានវ័យចាស់ជាងយើង ក៏យើងត្រូវតែដោះមួកដែរ ចុុះវេទិកាបក្សខ្លះ ដូចជាពេលបាតុកម្មដែលមានមនុស្សចាស់ជាង និងព្រះសង្ឃលោកចូលរួមក្នុងបាតុកម្មនោះដែរ លោកសម រង្សីុ ឬក៏លោក កឹមសុខាពាក់មួកបក្សថែមទាំងឈរនៅលើវទិកា ខ្ពស់ជាងព្រះសង្ឃនឹង មនុស្សមានវ័យចាស់ជាងពួកគាត់ទាំងពីរទៀត ម្តេចក៏អ្នកឯងមិនរិះគន់ផងទៅ?? បើនិយាយតាមអ្នកឯងនោះ កុំថាឡើយខ្ញុំពាក់មួកនិយាយក្នុងវេទិកាដែលមានព្រះសង្ឃលោចូលរួមនោះ វាខុស សូម្បីតែក្នុងវេទិកានោះ ព្រះសង្ឃលោកគង់លើកៅអី ហើយខ្ញុំឈរនិយាយក៏វាខុសដែរ ព្រោះនិយាយទៅកាន់ព្រះសង្ឃត្រូវតែនៅទាបជាងលោកបានត្រឹមត្រូវ។ ណ្ហើយធ្វើយ៉ាងណាក៏វាមិនត្រូវចិត្តអ្នកដែរ អញ្ជើញតាមដំណើចុះទានម្ចាស់។ "
ខ្ញុំអោប អ្នកមិនមែនដើម្បីសំដែងអោយឃើញថា ខ្ញុំស្រលាញ់អ្នកនោះទេ ប៉ុន្តែដើម្បីរំដោះចិត្តដែលខ្ញុំស្រលាញ់អ្នក ខ្ញុំអោបអ្នកព្រោះខ្ញុំស្រលាញ់អ្នក ខ្ញុំគ្មានត្រូវការសំដែង ឬបង្ហាញ់ អោយអ្នកណាមួយបានឃើញឡើយ សូម្បីតែរូបអ្នកដែលខ្ញុំបានអោបហ្នឹង ប៉ុន្តែពីព្រោះខ្ញុំស្រលាញ់អ្នក ខ្ញុអោបអ្នក ពីព្រោះខ្ញុំមានទឹកចិត្តហ្នឹង សកម្មភាពហ្នឹង ជាសកម្មភាពដែលផុសចេញពីក្នុងចិត្តរបស់ខ្ញុំ ខ្ញុំចង់អោបអ្នក ខ្ញុំស្រលាញ់អ្នក ខ្ញុំធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីរំដោះចិត្តរបស់ខ្ញុំផង និងដើម្បីផ្តល់នូវភាពកក់ក្តៅរបស់ខ្ញុំ ដែលមានកាតព្វកិច្ចចំពោះអ្នកផង ។Veasna Khem
ជីវិតជាតិនេះពូស្គាល់គ្រប់រសជាតិ ពេលពូជួបរឿងហួសហេតុ មិនសមហេតុផលចិត្តពិបាកទទួលយកពេក ដូចជាយើងចង់ជួយគេដោយស្មោះតែគេជេរប្រទេចប្រើពាក្យដោយបំណងអោយយើងឈឺចាប់ ហើយគេទៅជាសរសើេរអ្នកបោកប្រាស់ជាដើម ពូលួចខ្សឹបតែក្នុងចិត្តថាជីវិតគឺបែបនេះ មិនមែនខ្ញុំជាមនុស្សដែលជួបរឿងអយុត្តិធម៌ធ្ងន់ជាងលើលោកនេះទេ គឺមានមនុស្សមិនតិចទេលើលោកនេះដែលពួកគេរងភាពអយុត្តិធម៌ធ្ងន់ជាងខ្ញុំទៅទៀត នេះហើយជារឿងជីវិត។ នេះជាពាក្យសំដីលួងចិត្តពូដែលមានប្រសិទ្ធិភាពបំផុតពេលពូជួបរឿងអយុ្តិធម៌ក្នុងជីវិត៕
នយោបាយ គឺជាសិល្បៈធ្វើឲ្យសម្រេចដល់គោលដៅ។ នយោបាយមិនមែនជារឿងដែលអ្នកចូលចិត្ត ឬមិនចូលចិត្តនោះទេ ប៉ុន្តែវាជាកតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបត្រូវតែចូលរួមធ្វើនយោបាយប្រកបដោយការយល់ដឹង ដើម្បីដោះស្រាយបញ្ហាយ៉ាងច្រើននៅក្នុងសង្គមខ្មែរ៕
បើអ្នកពិតជាសភាវ:ល្អពេញលក្ខណ:មែននោះ ប្រាកដណាស់វត្តមានរបស់អ្នកនៅលើផែនដីនេះ នឹងនាំការឈឺចាប់ដល់សភាវអាក្រក់ទាំងឡាយ។
ទ័ពណាដែលនិយាយស្តាប់គ្នាមិនបាន ចាត់ទុកជាទ័ពគ្មានវិន័យ សូមកត់សម្គាល់ថា ពួកគេមិនមែនជាទ័ព ជួរមុខរបស់ LDP ទេ។
មើលរូបនេះហើយនឹកចំការណាស់ ខានទៅជាងមួយអាទិត្យហើយ។ មើលរូមនេះនឹកស្រណោះដល់ជីវិតមនុស្ស សត្វ ដែលតែងតែរិចរិលវិនាសប្រាសព្រាត់ចោលគ្នាជារៀងរាល់ថ្ងៃណាស់ មើលរូបនេះនឹកស្រណោះដល់ជីវិតកុមារភាពភាពណាស់ មើលរូបនេះស្រណោះដល់មាតុភូមិកំណើតណាស់ ពិតណាស់រស់នៅឆ្ងាយពីអ្នកមិនបានទេ វាពិតជាទណ្ឌកម្មយ៉ាងពិតប្រាកដ បើខ្ញុំរស់ឃា្លតឆ្ងាយពីអ្នក មើលរូបនេះស្រណោះ ដល់ជីវិតកសិករក្រីក្រដែលខំត្រដរដើម្បីរស់ ដើម្បីកូនៗជាទីស្រឡាញ់មិនគិតដល់ការនឿយហត់របស់ខ្លួន តែធម្មជាតិមិនដែលអាសូរ នៅតែឆក់យកជីវិតជនជាទីស្រឡាញ់ទាំងនោះអោយឃ្លាតចាកគ្នាដោយគ្មានពេលជួបគ្នាវិញទេ មើលរូបនេះពិតជានឹកដល់ជីវិតដែលកំពុងរកកន្លែងពួនជ្រកដើម្បីបានកាយកក់ក្តៅផុតពីភាពរងាដែលផ្តល់ដោយធម្មជាតិនេះ មើលរូបនេះស្រណោះ ដល់ធម្មជាតិទាំងឡាយដែលត្រូវបាននិងកំពុងបំផ្លាញដោយតណ្ហានៃមនុស្ស មើលរូបនេះស្រណោះដល់ជីវិតកុមារតូចៗនិងសត្វតូចៗដែលពួកទើបតែបើកភ្នែកឃើញភពផែនដី ពេលត្រជាក់បែបនេះ ពួកគេកំពុងតែពួនសំងំយកភាពកក់ក្តៅពីទ្រូងម្តាយដោយពុំបានដឹងថាទ្រូងម្តាយដែលកំពុងផ្តល់ភាពកក់ក្តៅអោយពួកគេនេះ ក៏កំពុងមានទុក្ខរងការពុកផុយ និងកំពុងរកទីពឹងអោយខ្លួនមិនបានដែរ........មើលរូបនេះ រាប់លានស្រណោះ ដែលជាអារម្មណ៍កើតរលត់ៗ មិនឈប់នៅក្នុងចិត្ត ជាអារម្មណ៍ពិបាកនឹងពណ៌នាអោយអស់ណាស់ ជាអារម្មណ៍ដែលពេញទៅដោយភាពសោកសៅ ព្រោះមើលឃើញនូវភាពមិនទៀងទាត់នៃធម្មជាតិទាំងឡាយរកទីបំផុត និងរកទីជំរកអោយបានកក់ក្តៅមិនបានឡើយ នៅលើលោកសន្និវាសនេះ។ នេះហើយជីវិត..........៕
វាគួរអោយអស់សំណើចណាស់ត្រង់ថា ខ្លួនមិនចូលចិត្តអោយគេជេរតិះដៀលទេ តែខ្លួនអ្នកហ្នឹង ចូលចិត្តធ្វើរឿង ទាក់ទាញការជេរតិះដៀលពីអ្នកដទៃណាស់។ តើអ្នកណាខុស អ្នកណាត្រូវទៅហ្ន?
បើពួកយើងមិនប្តូរផ្តាច់កំចាត់អំពើអាក្រក់ថោកទាបទេ យើងក៏មិនអាចរស់ក្នុងសង្គមស្អាតស្អំថ្លៃថ្នូរបានដែរ។ កិច្ចការនេះគ្មានអ្នកណារ៉ាប់រងធ្វើក្រៅពីពួកយើងឡើយ។ វាសនាជាតិសាសន៍មួយនេះពឹងផ្អែកទាំងស្រុងលើពួកយើងហើយ។ ការងារនេះត្រូវផ្តើមដោយចិត្តស្រឡាញ់មាតុភូមិយើង អាណិតជនជាតិដ៏ទន់ខ្សោយរបស់ពួកយើង និងឧត្តមគតិដ៏មោះមុត ក្នុងការចង់បង្ក្រាបអំពើអាក្រក់អោយខាងតែបាន។ វាមិនមែនកិច្ចការគួរអោយខ្លាចសោះឡើយ ប៉ុន្តែវាគឺល្បែងដ៏ជក់ចិត្តពេញមួយជីវិតរបស់ពួកយើងទៅវិញទេ។
ប៉ានឹងពន្យល់កូនអោយកូនរកឃើញបុព្វហេតុជីវិតមួយដ៏ត្រឹមត្រូវ ស្លាប់ឥឡូវនឹងស្លាប់ ៧០ ឆ្នាំទៀតមិនខុសគ្នាឡើយប្រសិនបើកូនមិនបានរកឃើញបុព្វហេតុនោះ សូមកូនចំណាយពេលវេលា ៧០ឆ្នាំអោយមានតំលៃបំផុត នឹងធ្វើជាទីពឹងដល់អ្នកដ៏ទៃ មានលុយច្រើនវាមិនសំខាន់ឡើយបើកូនមិនយល់ពីវាច្បាស់ ទោះបីកូនរកលុយបានរាប់ពាន់លានដុល្លារក៏ដោយក៏ប៉ាមិនស្ងើចសរសើរកូនដែរបើកូនមិនរកឃើញបុព្វហេតុជីវិតមួយដ៏មានតំលៃសំរាប់ផែនដី កូនត្រូវដឹងថាបើក្នុងមួយថ្ងៃកូនញាំុអាហារតែ3ពេលសំរាប់ទ្រទ្រង់ជីវិតហេតុអីកូនត្រូវរកលុយអោយសល់រាប់ពាន់លានដុល្លារបើពេលកូនស្លាប់ទៅសូមប្បីតែមួយសេនក៏កូនមិនអាចយកទៅតាមបានផងនោះ តែបើកូនគិតហើយយល់ថាកូនត្រូវការរកលុយអោយបានច្រើនដើម្បីសាងសង់មន្ទីរពេទ្យជួយការងារសង្គមដើម្បីអោយប្រទេសយើងមានការរីកចំរើនដូចស្រុកគេ ដែរប៉ាគាំទ្រហើយនឹងជូនពរកូនអោយដូចបំណងសង្ឃឹមថាកូនចឹងចះុ បើអាចទៅរួចប៉ាចង់អោយកូនខំប្រឹងរៀនអោយបានជ្រៅជ្រះហើយបក់ក្រោយមកជួយស្តារប្រទេសយើងអោយរីកចំរើនព្រោះប៉ាសំលឹងឃើញប្រទេសយើងទៅគួរអោយឈឺចាប់ណាស់ អ្នកមានរឹតតែមានអ្នកក្ររឹតតែក្រ ពួកអ្នកធំលុយពេញហោប៉ៅមិនចេះស្កប់ស្កល់ កូនត្រូវចាំថាយើងពូជអ្នកសាងអង្គរ ទោះបីកូនបានរួចផុតពីសង្គមខ្មែរក៏ដោយកូនបានរស់នៅស្រុកគេសុខស្រួលរស់នៅដោយស្មើរភាពគ្នា តែកូនត្រូវដឹងថាមានមនុស្សច្រើនគ្រួសារណាស់ដែលរស់នៅមិនបានសុខស្រួលដូចកូនឡើយ ប៉ានឹងមិនខ្វល់ពីរឿងនឹងឡើយប្រសិនបើកូនមិនមានឈាមខ្មែរ កូនត្រូវចាំថាតំណក់ឈាមនេះមានតំលៃកុំអោយម្តាយកូនស្តាយកំលាំងដែលបង្កើតកូនមក បើកូនយល់ពីអ្វីដែលប៉ាប្រាប់កូនហើយកូននឹងមិនវង្វេងពីរឿងលុយឡើយ ហើយថ្ងៃនោះគឺជាថ្ងៃដែលប៉ាសប្បាយចិត្តបំផុត "
មិនបាច់ជឿពាក្យខ្ញុំទេ សូមគ្រាន់តែចាំពាក្យខ្ញុំទុកចុះ បើខ្មែរនៅតែប្រគល់វាសនាជាតិខ្លួនទៅឲ្យអ្នកដឹកនាំជាអ្នកចាត់ចែងជួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានា សិទ្ធិ និងអំណាច ជាម្ចាស់ របស់ពួកគាត់ទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជួសខ្មែរជារៀងរហូត៕
Do not need to believe in my word but just remember that if Khmer people let the leader solely manage the nation's fate on their behalf without a system that ensures the ownership of their right and power, the foreigner will forever manage their country on their behalf.
ជីវិតជាតិនេះ កើតមកធុញនឹងជីវិតណាស់ ថែមលើនេះ ពិបាកទ្រាំនឹងមើលសង្គមដ៏អយុត្តិធម៌នេះណាស់ ជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទេ អ្វីៗសុទ្ធតែជាគ្រឿងបញ្ឆោតជីវិតតែប៉ុណ្ណោះ។ បើគ្មានការងារឧត្តមគតិមួយនេះទេ ខ្ញុំនឹងបិទភ្នែកដើម្បីកុំអោយឃើញភពផែនដីដ៏សោះកក្រោះនេះជារៀងរហូតហើយ៕
This life is so boring. On top of this, it is painful to see this injustice society. Life is absolutely nonsense. Everything in life is just deluding. Without this idealistic work, I would close my eyes and forever leave this meaningless world.
No comments:
Post a Comment