http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Monday, October 5, 2015

Veasna Khem
Date: 29-09-2015

កំពុងជិះរថភ្លើងទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ដោយនាំទៅជាមួយនូវអនុស្សាវរីនៅសាធារណៈរដ្ឋកូរ៉េ ដ៏អស្ចារ្យច្រើនរាប់មិនអស់។ ពួកយើងទាំងអស់គ្នាកំពុងតែគិតរកវិធីជួយប្រទេសជាតិ ខណៈដែលក្រុមមួយចំនួនកំពុងតែរកវិធីការទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីជាតិ៕

On the way back to airport by train for boarding to motherland with plenty of wonderful memories from Korea, We are all thinking about how to help our nation while other group of people are thinking about their personal gains.
 --------
១-លាកូនប្រុសស្រី ថ្លៃសំឡាញ់ពុក ចូរកូនចាំទុក ពុកលាតែកាយ ចិត្តនៅនឹងកូន ស្ងួនភ្ងាទាំងឡាយ ឆ្នាំក្រោយរូបកាយ ពុកវិលជួបស្ងួន។

២-កូនជាទ័ពស្រួច សន្សំស្បៀងទុក ចលនាទៅមុខ ដោយសារស្បៀងកូន មើលថែគ្នាផង ណាកូនមាសស្ងួន តូចធំអត់អោន ចែកសុខទុកគ្នា។

R-កូនឃ្លាតចាកស្រុក កំព្រីកំព្រា ចេះមើលថែគ្នា ផងណាកូនណា ពុកលាសិនហើយ ដើម្បីការងារ ជាតិបានថ្លៃថ្លា លែងព្រាត់ហើយកូន។

៣-ពាក្យពុកចុងក្រោយ មាតុភូមិដង្ហោយ ការជួយពីស្ងួន កុំភ្លេចភារកិច្ច ណាកូននឹមនួន ជាតិយើងរលូន ខ្វះកូនមិនបាន។
 -------------/-
ជីវិតជាតិនេះ កើតមកធុញនឹងជីវិតណាស់ ថែមលើនេះ ពិបាកទ្រាំនឹងមើលសង្គមដ៏អយុត្តិធម៌នេះណាស់ ជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទេអ្វីៗសុទ្ធតែជាគ្រឿងបញ្ឆោតជីវិតតែប៉ុណ្ណោះ។ បើគ្មានការងារឧត្តមគតិមួយនេះទេខ្ញុំនឹងបិទភ្នែកដើម្បីកុំអោយឃើញភពផែនដីដ៏សោះកក្រោះនេះជារៀងរហូតហើយ។
មាតុភូមិមួយនេះមិនអាចក្លាយជាកន្លែងសុខសាន្តសំរាប់ពួកយើងរស់នៅទេ បើសិនណាពួកយើងមិនបានចូលរួមធ្វើដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ!!!

This life is so boring. On top of this, it is painful to see this
injustice society. Life is absolutely nonsense. Everything in life is
just deluding. Without this idealistic work, I would close my eyes
and forever leave this meaningless world.
This homeland will not become our comfortable shelter if we do not join to make it by our hands.

Veasna Khem

តើហេតុអ្វីបានជាយើងបានមកជួបជុំគ្នាហើយបង្កើតជាគ្រួសារLDPនេះឡើង? នោះគឺព្រោះតែសត្រូវរបស់ជនជាតិយើង។ តើអ្វីជាសត្រូវរបស់ជនជាតិយើងដែលជាដើមហេតុបណ្តាលអោយមានគ្រួសារLDPនេះ? ភាពក្រីក្រ ការជិះជាន់របស់អ្នកមានអំណាច អ្នកមានលុយ អ្នកឆ្លាត មកលើពលរដ្ឋស្លូតត្រង់យើង ភាពល្ងិតល្ងង់ ប្រើតែការជឿក្នុងការរស់នៅរបស់ជាតិសាសន៍យើង ការឈ្លានពានរបស់បរទេសមកលើមាតុភូមិយើង ទាំងនេះគឺសុទ្ធតែជាសត្រូវរបស់ពូជសាសន៍យើង ដែលជាហេតុយ៉ាងប្រាកដដែលបណ្តាលអោយមានវត្តមានមហាគ្រួសារយើង គឺLDPនៅលើទឹកដីសុវណ្ណភូមិនេះ។ ចុះហេតុអ្វីមនុស្សខ្មែដទៃទៀតមិនបានមកជួបជុំគ្នាក្នុងគ្រួសារLDPរបស់យើង? ចំលើយដោយអត់សង្ស័យឆ្លើយថា ព្រោះពួកគេមានបេះដូងចំពោះជាតិខុសពីយើង ដូច្នេះយើងអាចរកគ្នាឃើញក៏ព្រោះតែបេះដូងរបស់យើងចំពោះជាតិវាដូចគ្នានេះឯង។ សត្រូវរបស់ជាតិសាសន៍កាន់តែខ្លាំង គ្រួសារយើងកាន់តែមូលគ្នា កាន់តែស្រឡាញ់គ្នា កាន់តែណែនឡើងៗ មាំឡើងៗ ព្រោះបេះដូងរបស់យើងវារុញយើងអោយកាន់តែចូលកៀកគ្នា។ នេះគឺជាមនោសញ្ចេតនាពូជសាសន៍ ដែលជាធាតុគ្រឹះចាំបាច់បំផុតខ្វះមិនបាន ទោះក្នុងជាតិសាសន៍ណាក៏ដោយ សំរាប់កសាងភាពរុងរឿងប្រកបដោយភាពថ្លៃថ្នូរអោយពូជសាសន៍នោះ។។

ក្នុងនាមជាពលរដ្ឋមួយមានកំណើត និងមានសេចក្តីថ្លៃថ្នូរ ការចូលរួមតាមដានកិច្ចនយោបាយ គឺជាបំពេញកាតព្វកិច្ចមួយរបស់ពលរដ្ឋគ្រប់រូប។


ខ្ញុំបានផ្តល់ក្តីស្រលាញ់ទៅអ្នកហើយ សុំតែម្យ៉ាងទេសូមអ្នកធ្វើខ្លួនអោយសាកសមដើម្បីទទួលក្តីស្រលាញ់មួយនេះផង។

ពលរដ្ឋគ្រប់រូបមានចំណែកទទួលខុសត្រូវ ចំពោះការរីកចម្រើន និងការចុះអន់ខ្សោយនៃពូជសាសន៍ខ្លួន។ ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែក ក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកឡើយ។

មនុស្សដែលឃើញខុសថាខុស ឃើញត្រូវថាត្រូវគឺមិនគួរឲ្យខ្លាច ហើយមនុស្សឃើញត្រូវយល់ថាខុស ឃើញខុសយល់ថាត្រូវ ក៏មិនគួរឲ្យខ្លាច តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ត្រូវក៏មិនថា ខុសក៏មិនថា មនុស្សប្រភេទនេះ ជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនហ៊ាននិយាយ ព្រោះខ្លាចគេស្អប់ ខ្លាចមានរឿងដាក់ខ្លួន។ មនុស្សបែបហ្នឹង មិនសមលក្ខណះជាមនុស្ស។
ភាពអាត្មានិយម ជាអសីលធម៌មួយរបស់មនុស្ស។

សម្រង់សម្តី លោកពូ ខឹម វាសនា
=================

មាតុភូមិជាទីស្នេហារបស់យើងស្អាតខ្លាំងណាស់ ប៉ុន្តែមិនមែនជាជំរកសុខសាន្តសំរាប់ពួកយើងដូចអតីតកាលរបស់យើងទៀតទេ។ គ្នាយើងច្រើនណាស់ដែលត្រូវបង្ខំចិត្តចាកចោលមាតុភូមិ ព្រោះតែមាតុភូមិជាទីស្រឡាញ់របស់ពួកយើង ត្រូវមនុស្សដែលមានសណ្តានជាចោរព្រៃធ្វើអោយក្លាយទៅទីកន្លែងមួយដែលអ្នកខ្លាំងឈ្នះ។


រឿងបែបនេះ នៅក្នងប្រទេសជឿនលឿន មិនមែនជាការងាររបស់រដ្ឋសភាទេ តែជាការងាររបស់តុលាការ។ តែនៅស្រុកខ្មែរដែលគ្មានប្រព័ន្ធតុល្យភាពអំណាច ប្តឹងទៅតុលាការក៏អត់ប្រយោជន៍ដែរ រកយុត្តិធម៌មិនឃើញទេ។ ផ្លូវដែលត្រឹមត្រូវ គឺចេះតែដោះស្រាយតាមស្ថានភាពជាក់ស្តែងទៅ ប៉ុន្តែសូមកុំភ្លេចការងារចំបងរបស់ពួកយើង គឺស្វែងរកសំលេងគាំទ្រអោយបាន៥០%បូក១ តាមរយ:នៃការពន្យល់អោយយល់នូវអត្ថប្រយោជន៌មិនអាចខ្វះបាននៃប្រព័ន្ធតុល្យភាពអំណាចក្នងប្រព័ន្ធនៃការដឹកនាំរដ្ឋរបស់ប្រទេសយើង។ វាគឺជាផ្លូវតែមួយនិងតែមួយគត់ដែលនាំពួកយើងជាជនរងគ្រោះអោយចេញផុត ពីការប្រើអំណាចរដ្ឋរំលោភបំពានលើពួកយើងជាម្ចាស់ប្រទេសដែលមានតែឈ្មោះក្នុងពេលបច្ចុប្បន្ន ទៅកាន់ភាពជាម្ចាស់ប្រទេសពេញលេញនិងពិតប្រាកដដែលជាមូលដ្ឋានគ្រឹះក្នុងការធានានូវក្តីសុខឡាយនៃជីវិតយើង និងពូជពង្សវង្សត្រកូលជាតិសាសន៍របស់ពួកយើង។ងើបឈរឡើងជនរងគ្រោះទាំងឡាយអើយ សូមអ្នកគិតដោយស្មោះត្រង់ចុះ គ្មានអ្នកណាធ្វើជំនួសពួកយើងទេ។

ធ្មេចភ្នែកទៅឃើញតែមុខ គីមធុយនៅជាប់នឹងភ្នែក តើថ្មើនេះ ក្នុងទីឃុំឃាំងក្មួយកំពុងគិតអីទៅ??? អ្នកទន់ខ្សោយពឹងតែទៅលើច្បាប់ដើម្បីិការពារភាពត្រឹមត្រូវរបស់ខ្លួន តែសង្គមនេះច្បាប់មិនអាចការពារភាពត្រឹមត្រូវរបស់យើងទេ តើអោយយើងពឹងលើអ្វីទៅវិញ?? ការឈឺចាប់នេះមិនអាចរៀបរាប់អស់ទេ។ ងើបឡើងដើម្បីការពារភាពត្រឹមត្រូវរបស់ខ្លួន គឺដឹងតែគុក។ តើយើងអាចទ្រាំរស់កើតទេ ក្នងសង្គមដ៏អយុត្តិធម៌ អាជ្ញាជាចោរស្របច្បាប់បែបនេះនោះ។ បើយើងមិនធ្វើតើអោយអ្នកណាធ្វើជួសយើងទៅ???

នេះជារូបលី គឹមធុយ ដែលត្រូវកំលាំងចំរុះខេត្តកំពតចាប់វាយខ្នោះកាលពីម្សិលមិញ ក្នងរឿងការតវាចំពោះអាជ្ញាធរខេត្តកំពតមិនអនុវត្តអនុក្រិត្រ របស់រាជរដ្ឋាភិបាល លេខ២៥៩ ហើយកូនក្មេងដែលលុតជង្គង់សំពះនោះគឺកូនប្រុសរបស់លី គឹមធុយនេះឯង។ ក្មេងនេះអាយុជិត៦ឆ្នាំហើយ ដល់អាយុចូលរៀនហើយ តែឪពុកពោះម៉ាយម្នាក់នេះពុំមានលទ្ធភាពបញ្ជូនកូនទៅសាលាទេ។ ពូសំរេចចិត្ត ថាយកកូននេះមកនៅជាមួយនៅភ្នំពេញហើយ។ កូនតូចនេះកំពុងតែរស់នៅដោយព្រាត់ឪពុកជាមួយបងប្អូនវាក្នងភូមិតេជោក្បាលដំរីនោះ ព្រោះក្រុមគ្រួសារនេះ មានមនុស្សប្រុស៥នាក់ជាបងប្អូនបង្កើតនឹងគ្នាដែល២នាក់កំពុងជាប់ឃុុំនិងបីនាក់ទៀតកំពុងតែរត់គេចខ្លួនពីការតាមចាប់។តើអោយពួកយើងរស់ដោយរបៀបណាទៅ?ពិតណាស់មិនមែនជាសង្គមមុស្សទេ។


ទុក្ខសោក ការឈឺចាប់ ការព្រាត់ប្រាសម៉ែឪបងប្អូនទៅធ្វើការងារនៅស្រុកគេ ភាពវេទនាដោយការអត់ឃ្លាន ការរំលោភបំពានពីសំណាក់ជនមានអំណាច មិនអាចនាំការឈឺចាប់ឬបានទៅជាសម្ពាធដល់អ្នកដឹកនាំដែលគ្មានមនសិកាឡើយ។ មានតែសន្លឹកឆ្នោតមួយមុខគត់ដែលអាចជាសម្ពាធចំពោះអ្នកនយោបាយធុននេះ។ មិនបាច់រៀបរាប់ថាប្រទេសនេះ វាក្រីក្រដល់កំរិតណា ជាប្រទេសដើរតែសុំជំនួយពីគេ ផ្លូវថ្នល់គ្រលិកគ្រលុក អំពើពុរលួយឮល្បីសាយភាយពេញទាំងសកលលោក ការរំលោភសិទ្ធិមនុស្សត្រូវបានអង្គការអន្តរជាតិនានាលើកយកមកធ្វើជាប្រធានបទស្ទើរមិនលួសពេលនោះទេ ជាជាតិសាសន៍មួយដែលថ្លៃថ្នូរ គ្រាន់តែប្រទេសខ្លួន មានមនុស្សម្នាក់កាន់តំណែងជានាយករដ្ឋមន្ត្រីជាងសាមសិបឆ្នាំ វាគ្រប់គ្រាន់អោយយើងមានសេចក្តីអៀនខ្មាស់បាត់ទៅហើយ។



@ មនុស្ស៥នាក់ជាបងប្អូនបង្កើតនឹងគ្នា ពីរនាក់ត្រូវបានចាប់ខ្លួន និងបីនាក់ទៀតកំពុងត្រូវបានស្វែងរកចាប់ខ្លួន ព្រោះតែហ៊ានចេញមុខនាំប្រជាពលរដ្ឋការពារដីរបស់របស់ខ្លួន ក្នុងជំលោះរឿងអាជ្ញាធរខេត្តកំពតមិនអនុវត្តតាមអនុក្រិតលេខ២៥៩។ ថ្វីបើសមាជិកគ្រួសារនេះរៀនបានតិចតែពួកគេទាំងនេះមានមូលដ្ឋាននៃការគិតខ្ពស់ យល់ហេតុផលទើបពួកគេអាចក្លាយជាអ្នកនាំអាទ៍ពលរដ្ឋងើបទាមទារការពារដីរបស់ខ្លួនបាន។អាសូរពួកគេណាស់។អាសូរឈាមរាស្ត្រខ្មែរណាស់។ តើពួកយើងរស់របៀបណា? តើពួកយើងអាចទ្រាំរស់ក្នុងសង្គមដ៏អយុត្តិធម៌នេះបានទេ??

Veasna Khem
ស្រណោះ ប្រទេសជាតិណាស់ មិនបានធ្វើពិតជាស្លាប់ទៅទាំងមិនអស់ចិត្តទេ។

ឈប់ជេរព្រោះអ្នកយល់ក៏លើសពី៥០%បូក១ និងបើមាននុស្សខូចមិនចាំបាច់ជេរទេ គឺប្រើច្បាប់ដាក់ទណ្ឌកម្មមនុស្សខូច ដែលបច្ចុប្បន្ននេះត្រូវជេរនឹងបានហើយ ព្រោះយើងជាអ្នកកាន់ការស្រុកទេសទៅហើយ។

ជាតិនឹងរលាយព្រោះតែអញជាអ្នកស្នេហាជាតិនឹងឯង។

Veasna Khem
ឧទាហរណ៍ក្នុងការរកស៊ីុចិញ្ចឹមជីវិតជាដើម នេះគឺជាការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ក្នងរឿងប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ យើងត្រូវតែមានសីលធម៍ មិនត្រូវគិតធ្វើយ៉ាងណាដើម្បីអោយបានតែប្រយោជន៍ផ្ទាល់ខ្លួនអ្នកតែម្ខាងនោះទេ ត្រូវគិតដល់ប្រយោជន៍ដៃគូររកស៊ីុឬអតិថិជនរបស់ខ្លួន គេក៏បាន យើងក៏បាន ថ្លឹងថ្លែងចិត្តគេចិត្តយើង នេះគឺរឿងសីលធម៍។ តែបើការងារឧត្តមគតិ ដូចជាធ្វើការងារដើម្បីជួយអ្នកដទៃក្នុងរឿងអ្វីមួយ ត្រូវគិតពីតំលៃនៃការងាររបស់អ្នក តើមនុស្សហ្នឹង មានតំលៃសមនឹងទទួបានការជួយពីយើងដែរឬទេ? តើការលះបង់របស់យើង បានចំគោលដៅដែលអ្នកចង់ឬអត់ជាដើម។នេះជាការគិតពីតំលៃនៃការងារឧត្តមគតិរបស់យើង។ បើអ្នកមិនគិតពីតំលៃនៃការលះបង់របស់អ្នកទេ នោះវាគ្រាន់តែជាអំពើមួយដែលបង្ហាញពីភាពឆោតល្ងង់របស់អ្នកតែប៉ុណ្ណោះ។

និយាយរកខុសត្រូវជាមួយមនុស្សដែលមិនខ្មាស់សំដីខ្លួនឯង ប្រៀបបាននឹងលេងល្បែងភ្នាល់មួយ ដែលបើយើងឈ្នះល្បែងនោះ យើងនឹងទទួលបានលុយមួយរយរៀលពីបុគ្គលដែលភ្នាល់ចាញ់យើង តែបើយើងចាញ់វិញ គឺយើងនឹងត្រូវប្រគល់ទាំងអស់នូវទ្រព្យដែលយើងមានរួមទាំងជីវិតរបស់យើងផងទៅអោយគេវិញ។ តើយើងគួរលេងល្បែងធុននេះដែរឬទេ?

គិតចុះគិតឡើងពីរឿងជួយខ្មែរ ចិត្តមកដល់ស្ថានភាពមួយ :
-មិនគួរ : មិនគួររឿងប៉ុណ្នឹងសោះ ខ្មែរយល់មិនបាន។
-មិនត្រូវ: មិនត្រូវទាល់តែសោះ ថាកិច្ចការប៉ុណ្ណឹង ខ្មែរធ្វើមិនកើត។
-មិនសម: មិនសមទាល់តែ ថាប្រយោជន៍បានទៅគាត់សោះ គាត់មិនគាំទ្រ គេបោកសោះគាត់អបអរ។
-មិនយល់: មិនយល់សោះថា ហេតុអីអំណាចរបស់ខ្លួនមិនចង់បាន ទៅចង់បានរបស់របរតិចតួចដែលជានុយទៅវិញ?
-មិនទំនង: មិនទំនងសោះ ថាអ្នកជួយបែរទៅជាចាញ់អ្នកបោកទៅវិញ។
-មិនជឿ: មិនជឿថាខ្មែរអន់ដល់ថ្នាក់ហ្នឹងសោះ។
-មិនអស់ចិត្ត: មិនអស់ចិត្តសោះនឹងរឿងខ្មែរ ឈឺណាស់ ហួសចិត្តណាស់ ក្តៅណាស់ អាណិតខ្លួនណាស់ តែឈប់ធ្វើមិនបាន។
មិនអាចកាត់ចិត្តបាន មិនអាចឈរអោបដៃមើលបាន មិនអាចដើហួសបាន មិនអាចធ្មេចភ្នែកបាន មិនអាចឃាត់ចិត្តបាន មិនអាចបញ្ឈប់ការគិតពីគាត់បាន មិនអាចសោយសុខតែឯងបាន មិនអាចទុកគាត់ចោលបាន.........មិន........។ នេះហើយចិត្តខ្ញុំ។។។។។

Veasna Khem
ពលរដ្ឋគ្រប់រូបមានចំណែកទទួលខុសត្រូវ ចំពោះការរីកចម្រើន និងការចុះអន់ខ្សោយនៃពូជសាសន៍ខ្លួន។ ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែក ក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកឡើយ។

Veasna Khem

ទំហំនៃការខឹងក្តៅក្រហាយ នឹងជនមានអំណាច ជិះជាន់បឺតជញ្ជក់ឈាមពលរដ្ឋ នៅតិចជាងទំហំនៃការឈឺចិត្ត ដែលពលរដ្ឋខ្លួនឯងសំងំឈឺចាប់ ខ្លះទៀតដេកសំងំយកសុខ យករួចខ្លួន តែសុខចិត្តអោយគេជាន់ឈ្លីក្បាលតាមអំពើចិត្តនោះទេ។ តែឈឺខ្លាំងណាស់ ចុកចាប់ណាស់ ពើតផ្សាណាស់ ហេតុអ្វីអ្នកល្ងង់ ខ្លាចងាប់
អីយ៉ាងនេះ។ អ្នកមើលមិនឃើញ ភាពគឃ្លើនជនទាំងនោះក្នុងមាតុភូមិរបស់យើងទេ ឬអី?


Veasna Khem
ឱពុកគេតែងតែផ្តាំថា បើកូននោះគេនឹងមើលងាយកូន។ តែចំពោះឱពុកវិញ  ពុកចង់ផ្តែផ្តាំប្រាប់កូនសម្លាញ់ថា បើកូនមិនចូលរួមធ្វើនយោបាយ ហើយបណ្តាយអោយប្រទេសកូនធ្លាក់ក្នុងភាពថោកទាបនោះ មិនត្រឹមតែកូនទេដែលត្រូវគេបានមើលងាយ តែពូជសាសន៍កូនទាំងមូល នឹងត្រូវបានគេមើលងាយ។

Veasna khem
ពូពិតជាអាលោះអាល័យដល់ពួកក្មួយៗណាស់ ប្រសិនបើថ្ងៃណាមួយពូបែកពីក្មួយៗទៅ សូមក្មួយៗ ចងចាំថា ពូឃ្លាតទៅតែកាយទេ តែចិត្តពូនៅជាមួយពួកក្មួយៗជានិច្ច ហើយការឃ្លាយឆ្ងាយនោះ គឺដើម្បីមាតុភូមិរបស់ពួកយើង។ ពូនឹងធ្វើ លះបង់អ្វីគ្រប់យ៉ាងដើម្បីមាតុភូមិយើង។ ពូមិនដែលភ្លេចពាក្យសន្យាទេ ដែលពូធ្លាប់សន្យានឹងពួកក្មួយៗថា ពូនឹងនៅមួយក្មួយរហូតដល់ពូលាចាកផែនដី។ ទោះបីពូនៅទីណា ដ៍ដោយ គឺក៏ដើម្បីក្មួយៗ នឹងមាតុភូមិយើងដែរ។ សូមនឹកដល់ពាក្យពូ ក្នុងពេលនេះ បើសិនថ្ងៃនោះបែកមកដល់មែននោះ ពូពិតជាឈឺចាប់ណាស់ ពូអួលណែនដើមកណាស់ ... ពូសរសេរតទៀតលែងបានហើយ។

កើតមកជាមនុស្សមានមសិកាអាចដឹងថាអ្វីខុសអ្វីត្រូវ អ្វីគួរឬមិនគួរ។ មនសិកាប្រាប់ថា កើតមកត្រូវតែមានប្រយោជន៍សំរាប់មនុស្ស កាន់តែច្រើនកាន់តែល្អ។ បើកើតមកគ្រាន់តែរួចតែខ្លួនឬទំងន់ដល់ផែនដីទេ កុំកើតមកអីល្អជាង។ ទ្រឹស្តីមួយនេះមិនត្រូវវនៅត្រឹមជាការយល់ទេ ប៉ុន្តែត្រូវតែដិតនៅក្នុងសន្តាន។ ហេតុអ្វីត្រូវប្រឹងបើអ្នកគ្រប់គ្រាន់ហើយនោះ? ព្រោះអ្នកមានឱកាស មានសមត្ថភាព និងមានលទ្ធភាព ដូច្នេះត្រូវតែខំអោយអស់សក្តានុពលដែលខ្លួនអាច ដើម្បីជួយមនុស្សដែលគ្មានឱកាស គ្មានសមត្ថភាពនិង គ្មានលទ្ធភាព ធ្វើវាអោយចេញជាប្រយោជន៍អោយអស់ទំហឹង សំរាប់ផែនដី មុននឹងអ្នកបិទភ្នែកលាផែនដីនេះ។ មានតែប៉ុណ្ណឹងទេដែលមនសិកាជាមនុស្សប្រាប់ថា ជាកិច្ចការពេញមួយជីវិតឬ ល្បែងលេងពេញមួយជីវិត ដែលគ្មានសារ: និងគ្មានខ្លឹមសារអ្វីទាល់តែសោះនេះ៕

បើអ្នកមិនចូលរួមធ្វើ អ្នកមិនគួរមានចំណែកក្នុងការបានទេ__ខឹម វាសនា

សេចក្តីថ្លៃថ្នូរនៃពូជសាសន៍មួយ មិនត្រឹមតែទាក់ទងលើកត្តាសេដ្ឋកិច្ចរីកចម្រើន ឬភាពជឿនលឿនពេកតែប៉ុណ្ណោះទេ តែវាទាក់ទងខ្លាំងនឹងកម្រិតយល់ដឹង សីលធម៌នៃពូជសាសន៍មួយ។___ខឹម វាសនា

No comments:

Post a Comment