http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, December 30, 2015

ជនថោកទាប មានចិត្តកាច់មួល បៀតបៀនអ្នកដទៃ តើនឹងអាចមានចិត្តធ្វើទានទៅកើតដែរឬ? ដោយសារស្រុកខ្មែរយើងសំបូរមនុស្សសណ្តានថោកអញ្ចឹងច្រើនមកបន្លំក្នុងស្ថាប័នដែលមនុស្សត្រូវគោរពនេះហើយ បានជាពលរដ្ឋនិងប្រទេសយើងរករស្មីអីមិនឃើញនោះ។ បើមិនបោសសំអាតទុកអោយក្មេងជំនាន់ក្រោយទេ តើពួកយើងក្នុងជំនាន់នេះនឹងទៅធ្វើការងារអ្វីទៀតក្នុងជីវិតនេះ?


ខ្ញុំមកទីនេះគឺខ្ញុំលែងត្រឡប់ទៅរកគ្រួសាររបស់ខ្ញុំហើយ ហើយ LDP ជាគ្រួសារថ្មីរបស់ខ្ញុំ ខ្ញុំនឹងស្លាប់ក្នុងចលនាបដិវត្ដន៍មួយនេះហើយ៕


បើរបស់គេជារបស់ពិតហើយ ទោះយើងខំទៅបកស្រាយបំពានយ៉ាងណាក៏មិនអាចមានឥទ្ធិពលអ្វីធ្វើអោយខូច ធ្វើអោយប្រលាក់ របស់ពិតនោះបានដែរ កុំថាយើងមានគ្នាតិច សូម្បីយើងមានគ្នាច្រើន ហើយទៅបំពានរបស់ពិតដែលកាន់ដោយក្រុមមនុស្សមានចំនួនតិចក៏ដោយ ក៏នៅតែមិនអាចធ្វើអោយខូច ឬប្រលាក់របស់នោះបានដែរ ហើយមានតែវិនាសដល់អ្នកដែលបំពានការពិតនោះទៅវិញទេ។ ចុះហេតុអ្វីពួកគេដែលមានគ្នាច្រើន សុទ្ធតែអ្នកល្បីនិងអ្នកមានតំណែងធំៗ មានការព្រួយបារម្ភខ្លាំងយ៉ាងនេះ? មិនមែនជាការប្រើកំលាំងបាយឯណា គ្រាន់តែជាពាក្យសំដីតើ មានអ្វីត្រូវបារម្ភ បើអ្វីដែលពួកគេកំពុងមានក្នុងដៃនោះជារបស់ពិតត្រឹមត្រូវទៅហើយនោះ? វាគ្មានរឿងអ្វីក្រៅពីរបស់ដែលមាននៅក្នុងដៃពួកគេនោះ មិនមែនជារបស់សុទ្ធហ្នឹងឯង។ ផ្ទុយទៅវិញបើពួកគេអាងគ្នាច្រើន អាងមានអំណាច ប្រើចំនួនច្រើននិងអំណាចរបស់ពួកគេមានបំពានការពិតដែលមានក្នុងដៃពួកយើង នោះគេគ្រាន់តែអាចសំរន់កំហឹងមួយរយ:ខ្លីដែលគេបានរួមគ្នាបំពានការពិតបានសំរេចតែប៉ុណ្ណោះ តែចូរអ្នកចាំទុកចុះថា ពួកគេមិនអាចបញ្ឈប់ចលនារីកធំធាត់នៃការពិតនេះបានទេ។ ទោះគេអាចបំពានប្រើអំណាចមិនអោយយើងនិយាយការពិត តទៅទៀតបានក៏ដោយ ក៏សំលេងនៃការពិតដែលយើងបានបោះទៅក្នុងសង្គម វាកំពុងតែដំណើរការរីកធំធាត់តាមធម្មជាតិនៃសេចក្តីពិតរបស់វា យ៉ាងធម្មតា។ ខ្ញុំពិតជាសប្បាយចិត្តនឹងជីវិតរបស់ខ្ញុំណាស់ ដែលបានរកឃើញនិងបានធ្វើ ការងារត្រឹមត្រូវមួយសំរាប់មនុស្សផងគ្នា។ មកដល់ដំណាក់កាលនេះ ខ្ញុំរិតតែច្បាស់ថាជីវិតរបស់ខ្ញុំ ជាជីវិតដែលបានជះឥទ្ធិពលទៅលើសង្គមមនុស្សអោយមានការបង្វែរទិសដៅជីវិតនៃសង្គមមនុស្សយ៉ាងពិតប្រាកដ មិនដូចជាជីវិតមនុស្សគគោគលើផែនដីដែលកើតមក គ្រាន់តែជាការដេកមមើពាសបពេញផែនដីនោះឡើយ។ ជីវិតដែលបានប្រើប្រឈមនឹងឧបសគ្គគ្រប់យ៉ាងដើម្បីបំរើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្លួន គឺជាជីវិតមានន័យខ្លឹមសារយ៉ាងពិតប្រាកដ។ វាគឺជារសជាតិជីវិតដ៏សំបូរបែប ដែលយើងបានក្រេបជញ្ជក់ពីការងារក្នុងជីវិតរបស់យើង។ ហាហាហា គួរអោយអស់សំណើច និងគួរអោយពេញចិត្តណាស់ ដែល ធម្មាចារ្យល្បីៗចាស់វស្សា មនុស្សមានបុណ្យសក្ក្តិក្នងសាសនា ជិតមួយនគរប្រជុំគ្នាខ្វល់ខ្វាយពីរឿងមួយដែលផ្តើមចេញតែពីមនុស្សតែម្នាក់បែបនេះនោះ អ្នកមិននិយាយថាខ្លួនអ្នកទាំងអស់គ្នាអន់ ក៏ការងាររបស់អ្នកវាបញ្ជាកយ៉ាងច្បាស់ថា អ្នកល្បីៗក្នុងសាសនានិងអ្នកធំក្នុងសាសនានៅខ្មែរយើងនេះមិនខ្លាំងទេដែរ ។ ហាហាហា ជីវិតអើយជីវិត មនុស្សអើយមនុស្ស។ មនុស្សលើមនុស្ស។



ក្នុងដំណើរបដិវត្តន៍ ជនបដិវត្តន៍ទាំងឡាយដែលចូលរួមក្នុងចលនាបដិវត្តន៍នោះ ត្រូវតែមានភាពជាគំរូ។ ភាពជាគំរូសំខាន់ណាស់ក្នុងដំនើរបដិវត្តន៍ គឺជាទង្វើមួយដែលខ្វះមិនបានជាដាច់ខាតក្នុងចលនាបដិត្តន៍។ ពូមើលសកម្មភាពនេះ ទប់ចិត្តស្ងើចមិនបានទេព្រោះថា ទីមួយក្មួយម្នាក់នេះអាចរកគំនិតមកពន្យល់ចិត្តខ្លួនអោយមិនខ្លាចនឹងបង្ហាញអត្តសញ្ញណថាខ្លួនជា LDP នៅទីសាធារណ:បាន ដែលមនុស្សយ៉ាងច្រើន រកហេតុផលមកពន្យល់ចិត្តខ្លួនអោយហ៊ានបើកចំហអត្តសញ្ញណរបស់ខ្លួនដល់សធារណៈជនមិនបាន តែក្មួយម្នាក់នេះអាចរកបានយ៉ាងមានទំនុកចិត្ត។ ទីពីរក្មួយម្នាក់នេះហ៊ានចេញមុខផ្តល់គំរូដល់សង្គមមនុស្សនូវអ្វីដែលសង្គមមនុស្សមិនដែលធ្វើ គឺប៉ូលីសចរាចរណ៍មិនដែលធ្វើទង្វើបែបនេះទេ ទោះរឿងនោះត្រឹមត្រូវក៏ដោយ ប៉ុន្តែដល់តែសង្គមមនុស្សគេមិនដែលធ្វើរឿងបែបហ្នឹង គេអាចនឹងសើចចំអកថាយើងជោរអីជាដើម តែក្មួយម្នាក់នេះធ្វើយ៉ាងហីគ្មានខ្វល់នឹងអ្នកណាថាអ្វីឡើយ។ នេះហើយចរិតជនបដិវត្តន៍៕


ពេលបានសំគាល់ឃើញពល LDP ណាម្នាក់ខ្លាំង ល្អ មានទេព្យកោសល្យ មានគុណសម្បត្តិក្នុងរឿងអ្វីមួយ ខ្ញុំត្រេកអរខ្លាំងណាស់ តែមិនដែលអរដោយអស់ពីពោះទេ តែងតែលាយឡំមកជាមួយនូវចិត្តព្រួយបារម្ភមួយជានិច្ចជាកាល គឺតិចលោមនុស្សនេះមានមោទនៈភាពនឹងគុណសម្បត្តិរបស់ខ្លួនគេទៅ? ព្រោះកម្រនឹងមានមនុស្សដែលលោកផុតចំនុចនេះណាស់ អោយតែខ្លួនខ្លាំងក្នុងរឿងអីមួយគឺមានមោទនៈភាពក្នងរឿងនោះតែម្តង។ គុណសម្បត្តិដល់កំរិតណាក៏ដោយអោយតែលាយចូលមោទនៈភាពហើយ គឺអ្វីនឹងចប់សព្វគ្រប់ហើយ ប្រៀបបាននឹងសម្លឆ្ងាញ់ប្រភេទណាក៏ដោយអោយតែធ្លាក់អង់ទ្រីនចូលហើយ នឹងទៅជាអាសារឥតការហើយ។ រឿងដែលត្រឹមត្រូវ បើអ្នកមានគុណសម្បត្តិអ្វីមួយ ទោះគុណសម្បត្តិនោះ អ្នកមានលើសគេទាំងអស់ក្នុងលោកនេះក៏ដោយ អ្នកគ្រាន់តែសំគាល់ដឹងថា អាត្មាអញមានគុណសម្បត្តិនេះលើសគេក្នុងលោក អត់គូប្រៀប តែគ្មានមោទនៈភាព អួតអឿនឹងគុណសម្បត្តិលើសគេរបស់ខ្លួនឡើយ ទើបអ្នកអាចប្រើគុណសម្បត្តិនោះបានជាប្រយោជន៍សាធារណៈបានយ៉ាងមានប្រសិទ្ធិភាព ហើយសកម្មភាពដែលប្រើដោយគុណសម្បត្តិនោះ គួរអោយស្ងើចសរសើរ និងគួរអោយគោរពខ្លាំងណាស់៕
Khem Veasna
December 17
បាយវាពិតជាសំខាន់សំរាប់អ្នកឃ្លាន ប៉ុន្តែមិនមែនមានន័យថាបាយមិនសំខាន់សំរាប់អ្នកឆ្អែតនោះទេ។ ចង់ជួយគេទោះខ្លួននៅឃ្លានក៏នៅតែអាចចែករំលែកដល់អ្នកដទៃបានដែរ ព្រោះចិត្តអាណិតវានាំមុខយើងបាត់ទៅហើយ ដើម្បីរំដោះចិត្តអាណិតនេះ មានតែការចែករំលែកនេះទេ។ ក្មួយអើយ អានហើយរំជួលចិត្តណាស់។ មនុស្សមានសណ្តានចិត្តបែបនេះហើយដែលត្រូវទៅកាន់ការប្រទេសជាតិនោះ។ តែក្រឡេកមើលភាពពិតនៅក្នុងសង្គមជាតិយើងទៅមើល... ព្រោះតែរឿងបែបហ្នឹងហើយដែលពលរដ្ឋយើងឈឺចាប់ខ្លោចផ្សារឿងរាល់ថ្ងៃនោះ៕

មានតែជីវិតដែលប្រើសំរាប់ប្រឈមនឹងគ្រប់ឧបសគ្គដើម្បីបំរើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្លួនទេ ដែលជីវិតនោះមានឱកាសក្រេបបាននូវរសជាតិជីវិតយ៉ាងពេញបរិបូរណ៍។ ជីវិតដែលបានដឹងថាអ្វីជាភាពត្រឹមត្រូវ ហើយព្រោះតែខ្លាចប៉ះពាល់ ឬបាត់បង់ជីវិត មិនហ៊ានប្រើជីវិតនោះប្រឈមនឹងឧបសគ្គ ដើម្បីធ្វើកិច្ចការដែលត្រឹមត្រូវនោះ គឺជាជីវិតដែលស្លាប់បាត់ទៅហើយ។ មនុស្សទាំងនគរ អ្នកខ្លះកំពុងលង់លក់ អ្នកខ្លះកំពុងប្រើភាពឆ្លាតវៃរបស់ខ្លួនដើម្បីកេងចំណេញលើភាពលង់លក់របស់មនុស្ស បើយើងជាអ្នកមើលឃើញរឿងរ៉ាវបែបនេះ អាចនៅស្ងៀមបាន ចូរអ្នកសួរខ្លួនអ្នកចុះ តើអ្នកជាមនុស្សប្រភេទណា? តើអ្នកប្រុងទុកជីវិតអ្នកទៅធ្វើរឿងអីក្រៅពីរឿងនេះទៀតឬ?បានជាអ្នកមិនបានប្រើជីវិតអ្នកដើម្បីបើកបង្ហាញការពិតដល់អ្នកត្រូវការពឹងពាក់អាស្រ័យនឹងអ្នកបែបនេះ? តើរឿងផ្សេងដែលអ្នកទុកជីវិតដើម្បីវានោះ វាសំខាន់ជាងរឿងដែលអ្នកកំពុងតែមើលឃើញនេះទៀតឬ? បើអ្នកមានរឿងសំខាន់ជាងរឿងដែលអ្នកបានមើលឃើញថាកំពុងកើតឡើងក្នុងសង្គមមនុស្សនេះទៅទៀត ដែលអ្នកត្រូវធ្វើក្នុងជីវិតអ្នក តើអ្នកឈរលើគោលអីដើម្បីថ្លឹងថ្លែងរឿងទាំងពីរនេះ? ឈរលើប្រយោជន៍ផ្ទាល់ខ្លួនដើម្បីថ្លឹងថ្លែង ឬឈរលើមនសិកាជាមនុស្ស? តើពីមួយថ្ងៃទៅមួយថ្ងៃអ្នកមិនបានមើលឃើញថា ជីវិតអ្នកកំពុងរំកិលទៅរកសេចក្តីស្លាប់យ៉ាងគ្មានន័យ គ្មានសារៈទេឬអី? នេះបានចំជាការស្រវឹងនឹងជីវិត ធ្វើអោយខួរក្បាលអ្នកស្ពឹកលែងអាចប្រើការកើតក្នុងការបែងចែករឿងត្រឹមត្រូវ និងមិនត្រឹមត្រូវនៃជីវិតរបស់អ្នកបានមែនហ្ន។ នេះគឺរសជាតិជីវិតដែលខ្ញុំបានឆ្លងកាត់៕

No comments:

Post a Comment